ភ្នំពេញ ៖ គណៈកម្មាការសម្របសម្រួលលើការសិក្សាអភិវឌ្ឍន៍ សួនកសិ-ឧស្សាហកម្មនៅកម្ពុជា (គ.អ.ស) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ បានបង្កើតនូវកិច្ចប្រជុំមួយផ្ដោតលើបច្ចុប្បន្នភាពនៃគម្រោងសិក្សាសមិទ្ធផលក្នុងការអភិវឌ្ឍសួនកសិ-ឧស្សាហកម្ម នៅកម្ពុជា។

បើតាមសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងក្នុងការបង្ហាញអំពីវឌ្ឍនភាពនៃការសិក្សា និងផែនការសកម្មភាពសំខាន់របស់គម្រោង ព្រមទាំងទទួលយកធាតុចូលពីបណ្ដាក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធទៅលើការសិក្សា ដើម្បីអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។

ក្នុងន័យនេះផងដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការបកស្រាយថា គម្រោងមួយនេះគឺកំពុងស្ថិតក្នុងផែនការសិក្សាដោយមិនទាន់បានលេចចេញជារូបរាងនៅឡើយនោះទេ។ ប៉ុន្តែយ៉ាងណា លោកបានបញ្ចេញទស្សនៈទានបែបវិជ្ជមានដោយចង់ឲ្យមានការបង្កើតសួនកសិ-ឧស្សាហកម្មនេះនៅគ្រប់ខេត្ត ដោយលោកសង្ឃឹមថា វានឹងជួយបង្កើតទីផ្សារដ៏ធំមួយនៅក្នុងស្រុក ជាពិសេសគឺបង្កើតបាននូវការប្រមូលផ្ដុំនៃដង្ហើមសេដ្ឋកិច្ចមួយផ្នែក ដែលធ្លាប់តែមិនមានទីផ្សារច្បាស់លាស់។

លោកឧកញ៉ាបានពន្យល់ថា ៖
“គោលបំណងនៃការបង្កើតឲ្យមានតំបន់ពិសេសដែលហៅថា សួនកសិ-ឧស្សាហកម្ម គឺដើម្បីជួយដល់សហគមន៍កសិករអ្នកដាំដុះ ក៏ដូចជាប្រជាកសិករទាំងឡាយដែលមានផលិតផល ប៉ុន្តែមិនមានទីផ្សារក្នុងការលក់ ព្រមទាំងបណ្ដាសហគ្រាសឲ្យផលិតនូវទំនិញស្តង់ដារសម្រាប់ការនាំចេញ”
លើសពីនេះ លោកឧកញ៉ាក៏បានបន្ថែមដែរថា ៖
“ការបង្កើតបាននូវសួនកសិ-ឧស្សាហកម្មនេះជាតម្លៃបន្ថែមក្នុងការកែច្នៃផលិតផលសម្រេចដើម្បីនាំចេញបន្ត ! សល់ពីការនាំចេញស្រស់ យើងអាចកែច្នៃជាផលិតផលកញ្ចប់ក្រៀម ឬក៏ប្រភេទអាហារផ្សេងទៀតដែលអាចនាំចេញបានដូចគ្នា”
លើសពីនេះផងដែរ រាជរដ្ឋាភិបាលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង តួយ៉ាងការជួយតាមរយៈការសម្រេចអនុម័តច្បាប់វិនិយោគថ្មីនៅកម្ពុជា ដែលក្នុងនោះមាននូវលក្ខខ័ណ្ឌជួយសម្រួលដល់បណ្ដារោងចក្រសហគ្រាសក្នុងស្រុកសម្រាប់បង្កើនការផលិតដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ក៏ដូចជាដើម្បីនាំចេញទៅក្រៅប្រទេសដោយត្រឹមត្រូវស្របទៅតាមស្តង់ដារផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content