សហភាពអឺរ៉ុបចង់ប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីជួយដល់អ៊ុយក្រែន ប៉ុន្តែសមាជិកមួយចំនួនប្រឆាំងនឹងផែនការនេះ

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបមានផែនការប្រើប្រាស់ប្រាក់ចំណេញដែលបង្កើតដោយទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន ប៉ុន្តែសមជិកមួយចំនួនបានប្រឆាំងនឹងផែនការនេះ។

កាលពីខែមុន លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានស្នើឱ្យប្រើការប្រាក់ដែលរកបានពីទ្រព្យសម្បត្តិបង្កករុស្ស៊ី ដើម្បីទិញអាវុធជួយអ៊ុយក្រែនជាជាងការប្រើប្រាស់មូលនិធិសម្រាប់ការកសាងប្រទេសឡើងវិញដូចដែលបានគ្រោងទុកដំបូង។ យ៉ាងណាមិញ ប្រទេសម៉ាល់តា លុចសំបួ និងហុងគ្រី បានប្រឆាំងនឹងផែនការនេះក្នុងអំឡុងពេលកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបទាំង ២៧ រូបកាលពីថ្ងៃពុធកន្លងទៅនេះ។

គួរឲ្យបញ្ជាក់ដែរថា លោកខាងលិចបានបង្កកទ្រព្យសម្បត្តិរុស្ស៊ីប្រហែល ៣០០ ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនកាលពី ២ ឆ្នាំមុន។ លើសពីនេះ Euroclear ការិយាល័យបោសសម្អាតដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល បានកាន់កាប់ទ្រព្យសម្បត្តិបង្កកនេះប្រហែល ១៩១ ពាន់លានអឺរ៉ូ (២០៥ ពាន់លានដុល្លារ) ហើយបានទទួលការប្រាក់ជិត ៤,៤ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបមានបំណងចង់ផ្តល់ឱ្យទីក្រុងគីវពី ២ ​​ទៅ ៣ ពាន់លានអឺរ៉ូនៅក្នុងប្រាក់ចំណូលដែលបង្កើតដោយទ្រព្យសម្បត្តិដែលបានបង្កកនោះ។ យោងតាម​ប្រភពដដែលបានដកស្រង់សម្តីមន្ត្រីសហភាពអឺរ៉ុបម្នាក់ថា កញ្ចប់ប្រាក់ជំនួយដំបូងអាចនឹងត្រូវបានបញ្ចេញនៅដើមខែកក្កដា ប្រសិនបើទីក្រុងប្រ៊ូសែលសែលអាចធានាបាននូវការយល់ព្រមពីសមាជិកប្លុកទាំងអស់នោះ។

ទោះជាយ៉ាងណាក្តី ប្រទេសជាសមាជិកមួយចំនួនមានការប្រុងប្រយ័ត្នចំពោះសំណើដ៏ចម្រូងចម្រាសមួយនេះ ដោយនិយាយថា ពួកគេត្រូវការការវិភាគឱ្យបានហ្មត់ចត់បន្ថែមទៀត។ លើសពីនេះ ហុងគ្រីបានលើកឡើងថា ប្រាក់ចំណូលពីទ្រព្យសម្បត្តិរបស់រុស្ស៊ីគួរតែត្រូវបានបែងចែកទៅឱ្យការកសាងឡើងវិញរបស់អ៊ុយក្រែនជាជាងប្រើសម្រាប់ផ្តល់មូលនិធិទៅលើវិស័យយោធា។​ ទោះបីជាប្រទេសលោកខាងលិចមួយចំនួនគាំទ្រលើទីក្រុងគីវ ដោយយល់ស្របថាទ្រព្យសម្បត្តិដែលបង្កកគួរតែត្រូវបានប្រើដើម្បីជួយដល់អ៊ុយក្រែន ប៉ុន្តែពួកគេមិនយល់ស្របលើភាពស្របច្បាប់នៃការរឹបអូសទាំងស្រុងនោះទេ។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានគាំទ្រលើការរឹបអូសសាច់ប្រាក់ដោយផ្ទាល់ ប៉ុន្តែសមាជិកសហភាពអឺរ៉ុបមួយចំនួនដូចជា បារាំង និងអាល្លឺម៉ង់ បានព្រមានថា វិធានការនេះនឹងបំផ្លាញការជឿទុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ​ ទង្វើដ៏ខ្លាំងក្លាបែបនេះនឹងបង្កើតគំរូមិនល្អ ដែលអាចជំរុញឱ្យប្រទេសផ្សេងទៀតអស់ទំនុកចិត្តក្នុងការរក្សាប្រាក់បម្រុងរបស់ពួកគេជារូបិយប័ណ្ណលោកខាងលិច ពីព្រោះពួកគេភ័យខ្លាចថា នៅថ្ងៃណាមួយពួកគេអាចក្លាយជាគោលដៅនៃទណ្ឌកម្ម។

ជាការឆ្លើយតប ទីក្រុងម៉ូស្គូបានព្រមានម្តងហើយម្តងទៀតថា រាល់សកម្មភាពដែលធ្វើឡើងប្រឆាំងនឹងទ្រព្យសម្បត្តិរបស់ខ្លួនស្មើនឹង “ចោរកម្ម” ដោយសង្កត់ធ្ងន់ថា ការរឹបអូសយកមូលនិធិ ឬសកម្មភាពស្រដៀងគ្នាណាមួយនឹងបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យខូចដល់រូបិយប័ណ្ណលោកខាងលិចដែលជាប្រព័ន្ធហិរញ្ញវត្ថុសកល និងសេដ្ឋកិច្ចពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ