ក្រសួង​រ៉ែ​ និងថាមពល​ ព្រមានចាត់វិធានការ​តឹងរ៉ឹង និងធ្ងន់ធ្ងរ​លើ​អ្នកធ្វើ​អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ​

​ភ្នំពេញ ៖ នៅក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ​នៅក្នុ​ងប្រទេស​កម្ពុជា ជាពិសេស​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី បានចាប់ផ្ដើម​កម្រើកឡើងវិញ បើ​ទោះ​បី​ជាក្រសួង​រ៉ែ​ និងថាមពល​ បាន​ប្រកាស​បិទមិនឱ្យ​ធ្វើអាជីវកម្ម​លើ​រ៉ែមាស​អនាធិបតេយ្យ​បន្តទៀតក៏​ដោយ ។ ក្រសួង​រ៉ែ​ និងថាមពល ​បាន​ប្រ​កាស​ថា នឹង​ចាត់វិធានការ​តឹងរ៉ឹង និងធ្ងន់ធ្ងរ​ទៅលើ​អ្នក​ដែលធ្វើអាជីវកម្ម​រ៉ែមាស​អនាធិបតេយ្យ ។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់ក្រសួង​រ៉ែ​ និងថាមពល ​បានឱ្យដឹងថា ​ក្រសួង​រ៉ែ និងថាមពល​ បាន​បន្តចាត់វិធានការ​បង្ក្រាប​សកម្មភាពធ្វើអាជីវកម្ម​រ៉ែ​អនា​ធិបតេយ្យ ស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់​ ស្រុកកែវ​សីមា ខេត្ត​រតនគីរី​។ ការបើក​ប្រតិបត្តិការ​បង្ក្រាបនេះ បានចាប់ផ្ដើម​អនុវត្ត​កាលពីថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីរ​រ៉ែ​ និងថាមពល​​ ខេត្ត​មណ្ឌលគីរី​ ជាសេនា​ធិការ​ដោយមានកិច្ច​សហការ​ជាមួយរដ្ឋ​បាល​ខេត្ត​​មណ្ឌលគិរី​ មន្ទីរ​បរិស្ថាន​ខេត្ត​ មន្ទីរ​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់​ និង​សុរិយោដី​ខេត្ត​ ក្រោម​កិច្ច​សម្រប​សម្រួល​របស់ស្ថាប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី និងមានការ​ចូលរួម​អង្កេត​ការ​ដោយ​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៤​ នាទីស្ដីក្រសួងរ៉ែ និងថាមពល ឯកឧត្តម អ៊ឹង ឌីប៉ូឡា​ អគ្គ​នាយក​នៃអគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បានមានប្រសាសន៍ថា អាជីវកម្មរ៉ែមាស​បែប​លក្ខណៈ​គ្រួសារ​បាន​កើតឡើង​នៅក្នុងតំបន់​មេសំ ឃុំ​ចុង​ផ្លាស់​ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី តាំងពី​ឆ្នាំ១៩៨៧មកម្ល៉េះ ដែលមានប្រជា​ពលរដ្ឋ​ប្រកបរបរជីកយក​ និង​រែង​មាស​ដោយដៃតាម​លក្ខណៈ​គ្រួសារ ។ ប៉ុន្តែ​នៅប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ មានកា​រប្រែ​ប្រួល​ពីលក្ខណៈ​គ្រួសារដែល​ធ្វើ​ដោយដៃ និង​ឧបករណ៍​សាមញ្ញ​ ទៅជា​ការប្រើ​គ្រឿង​ចក្រ រំសេវ​ជាតិ​ផ្ទុះ និងសារធាតុ​គីមី ដោយមានការ​ជីក​រូង​ជា​អណ្ដូង​រ៉ែ​ក្រោម​ដី ។

ឯកឧត្តម​បានបញ្ជាក់ថា ៖

«ការ​ធ្វើអាជីវកម្មរ៉ែមាស​បែប​អនាធិបតេយ្យបែបនេះ នឹង​បង្កជា​ហានិភ័យ​ខ្ពស់​ចំពោះ​កម្មករ​រ៉ែ​មាស បរិស្ថាន​​ នៅតំបន់ជុំវិញ​ ដោយ​កំទេច​រ៉ែ​ និង​សារធាតុគីមី​ចេញ​ពីអណ្ដូង​រ៉ែ​ អាច​បង្ក​រផលប៉ះពាល់​ទាំងផ្ទាល់ ​និងដោយ​​ប្រយោលដល់​ពលរដ្ឋ​នៅ​តំបន់​នោះ ។ ដូច្នេះ ដើម្បីទប់​ស្កាត់ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ​នេះបន្តទៅទៀត ក្រសួងនឹង​ដាក់​ចេញ​នូវវិធានការ​តឹងរ៉ឹង​ ដោយ​មិនត្រឹមតែបិទអណ្ដូង​រ៉ែប៉ុណ្ណោះទេ តែ​នឹង​ឱ្យ​ម្ចាស់អាជីវកម្មជាអ្នកចេញ​ថ្លៃ បិទការដ្ឋាន​អណ្ដូងរ៉ែ រួច​ហើយបញ្ជូន​ម្ចាស់អណ្ដូងរ៉ែ​ទៅកាន់​តុលាការ​ទៀត​ផង ព្រោះថា​អាជីវកម្ម​អណ្ដូង​រ៉ែ​ដែលមាន​ប្រើ​រំសេវបំផ្ទុះ​យក​រ៉ែ​នេះ មិនមានជា​ពលរដ្ឋ​សាមញ្ញក្នុង​តំបន់នេះធ្វើទេ តែជា​របស់អ្នកមានលុយ​ មានទ្រព្យធន​ ដែលជួល​កម្មករ​ចុះ​ជីក​យករ៉ែ និង​ជួល​ពលរដ្ឋ​រ៉ែង​មាស»។

ឯកឧត្តម​ អ៊ឹង អៀង រដ្ឋលេខាធិការ​ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា​ ដោយសារតែ​អណ្ដូង​រ៉ែ​មាស​អនាធិបតេយ្យទាំង​នេះបង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់អាយុជីវិត​ពលរដ្ឋ​ កម្មករ និង​បរិ​ស្ថាន​នៅក្នុ​ង​តំបន់​ជុំ​វិញ​នេះ ទើ​បក្រសួង​រ៉ែ​ និងថាមពល​ បានដាក់ចេញនូវ​វិធានការ​តឹង​រ៉ឹងសម្រាប់ជនទាំង​ឡាយ​ណា​ដែលធ្វើ​អាជីវកម្ម​លើ​រ៉ែ​មាស​ ។​

គួរ​បញ្ជាក់ថា​ អាជីវកម្ម​រ៉ែមាស​នៅតំបន់មេសំ​ ឃុំ​ចុងផ្លាស់​ ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី  ត្រូវ​បា​ន​ក្រសួ​ងស​ម្រេ​ច​​​បិ​ទ​បញ្ចប់​អាជីវកម្មនេះតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយសា​រ​តែ​សហគមន៍​ចុង​ផ្លាស់​មិនគោរព​តាម​ល​ក្ខ​ខណ្ឌ​ និ​ង​​បានធ្វើ​សកម្មភាពកាន់តែគ្រោះថ្នាក់​ទៅៗ​ដោយការ​ជីក​យករ៉ែមាស​ជម្រៅរហូតដល់ជាង​១០០ម៉ែត្រ ​និងបានប្រើ​សារធាតុ​ចម្រាញ់​យករ៉ែ​យ៉ាង​​អនាធិបតេយ្យ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​