លើសពីការរំពឹងទុក ! រយៈពេល៨ខែ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់

ភ្នំពេញ៖ កំណើននៃចំនួនភ្ញៀវទេសចរក្នុងប្រទេសកម្ពុជាបានកើនឡើងលើសការរំពឹងទុក ដែលកាលពីដើមឆ្នាំ២០២២ ក្រសួងបានព្យាករណ៍ថាកម្ពុជាអាចមានទេសចរអន្តរជាតិ ១លាននាក់នៅដំណាច់ឆ្នាំ២០២២ ប៉ុន្តែជាក់ស្ដែងទើបតែរយៈពេល ៨ខែប៉ុណ្ណោះ កម្ពុជាអាចទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ​ ១លាននាក់។ នេះបើតាមរបាយការណ៍បឋមរបស់ក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍ រយៈពេល ៨ខែរបស់ក្រសួងទេសចរណ៍ គិតចាប់ពីខែមករា ដល់ខែសីហាឆ្នាំ២០២២នេះ កម្ពុជាមានទេសចរផ្ទៃក្នុងជាង៨លាននាក់ កើនឡើង ២៤៥ភាគរយ។ ខណៈដែលទេសចរអន្តរជាតិដែលចូលមកកម្ពុជាមានកំណើនរហូតដល់១លាននាក់ ដែលកើនឡើង ៥៨០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ឯកឧត្តមតុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖

“ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាច្រើនជាងគេក្នុងរយៈពេល ៨ខែកន្លងមកនេះគឺជនជាតិថៃ  វៀតណាម និងចិន ដែលចង់ផ្លាស់ប្ដូរបទពិសោធនៃដំណើរកម្សាន្ត ទោះប្រទេសទាំងនោះមានសក្តានុពលទេសចរណ៍ប្រហាក់ប្រហែលកម្ពុជាក៏ដោយ”

ឯកឧត្តម តុប សុភ័ក បានបញ្ជាក់បន្ថែមថា ៖

“មានតែភ្ញៀវទេសចរអន្តរជាតិ ដែលអ្នកជិតខាងទាំងនេះហើយ បានមកកម្ពុជាច្រើន ព្រោះងាយស្រួលធ្វើដំណើរ ចំណាយពេលវេលាតិច និងមិនចំណាយលុយកាក់ច្រើន។ កន្លែងខ្លះគេក៏ស្អាតជាងយើងទៀត ប៉ុន្តែនេះជាគោលនយោបាយទេសចរណ៍”

យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២២ កម្ពុជានឹងទទួលភ្ញៀវទេសចរសរុបប្រមា​ណ១០លាននាក់ ដោយក្នុងនោះទេសចរអន្តរជាតិមានពី៨០ម៉ឺនទៅ១លាននាក់ និងទេសចរផ្ទៃក្នុងមានចំនួន៩លាននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍(កាលពីថ្ងៃទី១៨ ខែឧសភា)​ ដោយបញ្ជាក់ថា ភ្ញៀវទេសអន្តរជាតិអាទិភាពរបស់កម្ពុជា គឺមានជនជាតិវៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ចិន កូរ៉េខាងត្បូង ជប៉ុន អាមេរិក បារាំង និងអង់គ្លេស។ ដូច្នេះ តាមរយៈកំណើនភ្ញៀវទេសចរអន្តរជាតិ រហូតដល់១លាននាក់ត្រឹមរយៈពេល ៨ខែនេះ ធ្វើឱ្យក្រសួងទេសចរណ៍មានក្ដីរំពឹងថា ទេសចរអន្តរជាតិនឹងអាចកើនដល់ ១លាន៥០ម៉ឺននាក់ ទៅ២លាននាក់ រហូតដល់ដំណាច់ឆ្នាំ​២០២២។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ AMS ថា ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍​ ឬជាលក្ខណៈជាគ្រួសារក្តី សុទ្ធតែបញ្ជាក់ថា ជាសញ្ញាណល្អនៃវិស័យទេសចរណ៍កម្ពុជាទាំងមូល។

លោក ហូ វណ្ណឌី បានមានប្រសាសន៍ថា ៖

“វិស័យទេសចរណ៍កម្ពុជាបានវិលត្រឡប់មកស្ថានភាពល្អជាបណ្តើរៗ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩បានថមថយឥទ្ធិពល ទោះបីជាប្រទេសមួយចំនួន​មិនទាន់ស្រាកស្រាន្តក៏ដោយចុះ ក៏វិធានការត្រូវបានដាក់ចេញសម្រាប់ភ្ញៀវទេសចរ ដោយកម្ពុជាក៏បានបន្ធូរបន្ថយលក្ខខណ្ឌធ្វើចតា្តឡីស័កដើម្បីជួយសម្រួលដល់អ្នកដំណើរពីបរទេសដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាយុទ្ធសាស្ត្រស្រូបទាញកំណើនភ្ញៀវទេសចរបរទេស”

លោកបានបញ្ជាក់ថា ដោយសាររដូវនេះជារដូវបែតង ដែលមានភ្លៀងច្រើន មិនសូវសម្បូរភ្ញៀវនោះទេ ប៉ុន្តែក្នុងរយៈពេល ១-២ខែខាងមុខទៀត នឹងមានភ្ញៀវពីអឺរ៉ុបមកកំសាន្តច្រើន បន្ថែមពីលើជនជាតិថៃ  វៀតណាម និងចិន រួមទាំងភ្ញៀវក្នុងបណ្តាប្រទេសអាស៊ានផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវត្រីវិស័យតម្រង់ទិសមួយចំនួន ដោយក្នុងនោះរួមមាន ការលើកស្ទួយវិស័យ​ឯកជន មានយន្តការលើកទឹកចិត្ត ពិសេសលើផ្នែកពន្ធ និងអាជ្ញាបណ្ណអាជីវកម្ម ការជំរុញលើយន្តការបើកវិស័យទេសចរណ៍ក្នុងស្រុក និងអន្តរជាតិបានទូលំទូលាយ តាមរយៈការសម្រួលលក្ខខណ្ឌធ្វើដំណើរ និងពង្រឹងអភិបាលកិច្ចឡើងវិញ រួមនឹងការទប់ស្កាត់កូវីដបានត្រឹមត្រូវ ជាមួយនឹងកញ្ចប់ទេសចរណ៍ថ្មីៗដើម្បីជំរុញកំណើនទេសចរនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ