ភ្នំពេញ ៖ ក្នុងសម័យកាលដែលកំពុងរាតត្បាតដោយជំងឺកូវីដ19នាពេលបច្ចុប្បន្ន គ្រប់បណ្តាប្រទេសនៅលើពិភពលោកទាំងមូលកំពុងតែប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយសត្រូវដ៏ធំមួយនេះ ហើយអ្វីដែលជាភាពប្រឈមខ្លាំងបំផុតនោះគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល និងការជួបវិបត្តិហិរញ្ញវត្ថុ។ ដូច្នេះ តើក្រុមហ៊ុន អាជីវកម្ម ក៏ដូចជាសហគ្រាសនានាគួរមានវិធីសាស្ត្របែបណាក្នុងការប្រើប្រាស់ ដើម្បីទ្រទ្រង់ហិរញ្ញវត្ថុរបស់ខ្លួនបានលំនឹង ហើយឱ្យអាចបន្តដំណើរការទៅមុខបាន។
លោក ទិត្យ កម្រង ប្រធានក្រុមហ៊ុន ឫទ្ធិពល បានប្រាប់AMSថា ក្រុមហ៊ុនជាច្រើននៅក្នុងសម័យកូវីដនេះ មានការធ្លាក់ចុះនូវប្រាក់ចំណូល ហើយកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ រហូតមានការបង្ខំចិត្តអនុវត្តវិធីសាស្ត្របន្ទាន់មួយចំនួនដូចជាការកាត់បន្ថយការងារមិនចាំបាច់មួយចំនួននៅលើទីផ្សារ ហើយរក្សាទុកសាច់ថវិកាសម្រាប់ការចំណាយចាំបាច់ដូចជាប្រាក់ខែបុគ្គលិក ថវិកាសម្រាប់ថ្លៃជួលទីតាំងក្រុមហ៊ុន រួមជាមួយនឹងការចំណាយបន្ទាប់បន្សំដូចជាថ្លៃទឹក ភ្លើង ជាដើម។

លោក ទិត្យ កម្រង បានមានប្រសាសន៍បញ្ជាក់ថា៖
“និយាយជារួម យើងត្រូវកាត់បន្ថយការចំណាយដែលមិនចាំបាច់ ដោយចំណាយតែទៅលើអ្វីដែលសំខាន់។ ស្ថាប័នដទៃ ក៏ដូចជាក្រុមហ៊ុនយើងដែរ បើស្ថានភាពកូវីដនៅបន្តអូសបន្លាយរយៈពេលវែង ក្រុមហ៊ុននឹងមានបញ្ហាហិរញ្ញវត្ថុជាមិនខានព្រោះកូវីដកំពុងតែធ្វើឱ្យយើងជួបប្រឈមនូវស្ថានភាពធ្ងន់ធ្ងរបែបនេះ ហើយអ្វីដែលយើងត្រូវធ្វើបន្តគឺទី1 ការខ្ចីបុលប្រាក់ពីធនាគារឯកជន(ប្រសិនបើអាចធ្វើទៅបាន) ទី2 គឺការលក់ភាគហ៊ុន ប្រសិនបើកត្តាទីមួយមិនអាចទៅរួចនោះ”។
លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានប្រាប់AMSថា ស្ថិតនៅក្នុងស្ថានការណ៍ដ៏លំបាកនៅពេលនេះ ត្រូវបានគេបែងចែកជា2ប្រព័ន្ធផ្សេងគ្នា ដោយប្រព័ន្ធទី1 និយាយទៅដល់វិស័យឯកជន ហើយប្រព័ន្ធទី2 គឺវិស័យសាធារណៈ។
លោកបានលើកឡើងថា សម្រាប់ប្រព័ន្ធទី1 នៅក្នុងសម័យកូវីដ-19ពេលនេះ វិស័យឯកជនកំពុងត្បិតត្បៀតរឿងចំណាយដែលសូម្បីតែការវិនិយោគទៅលើផ្នែកណាមួយក៏ស្ថិតនៅក្នុងប្រុងប្រយ័ត្នខ្ពស់ ដោយសម្លឹងមើលពីឱកាសឱ្យបានច្បាស់លាស់ជាមុនសិន។
លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖«ដូច្នេះគាត់គ្មានឱកាសជំរុញវិស័យថ្មីៗនោះទេ។ ឯកជនគាត់នៅទន្ទឹងរង់ចាំមើលអ្វីដែលអនុញ្ញាតឱ្យគាត់ធ្វើបាន។ ការចំណាយរបស់វិស័យឯកជន ត្រូវត្បិតត្បៀតដើម្បីឱ្យខ្លួនអាចមានជីវិតបន្តការងារ និងប្រតិបត្តិការរបស់ក្រុមហ៊ុនតទៅមុខទៀត»។

“ដោយឡែកប្រព័ន្ធទី2 វិស័យសាធារណៈស្ថិតនៅក្នុងសម័យកូវីដ-19 បើរដ្ឋត្បិតត្បៀតថ្លៃចំណាយសាធារណៈដែរ វាអាចធ្វើឱ្យជាតិជួបវិបត្តិ ព្រោះវិស័យឯកជននឹងមិនមានការវិនិយោគ ហើយការវិនិយោគសាធារណៈអត់មានសកម្មភាពទៀតវានឹងធ្វើឱ្យសេដ្ឋកិច្ចជាតិជាប់គាំង វិបត្តិសាច់ប្រាក់នៅជាប់គាំង ធ្វើឱ្យសាច់ប្រាក់មិនអាចចូលទៅក្នុងចរន្តសេដ្ឋកិច្ចជាតិទេ។ ដូច្នេះហើយបានជារដ្ឋត្រូវបង្កើនចំណាយវិនិយោគឱ្យបានច្រើន បន្ថយការចំណាយរដ្ឋបាល បង្កើនវិនិយោគដោយជួយជាចលករមួយដែលឱ្យចរន្តសេដ្ឋកិច្ចជាតិដើរបាន” ។
លោក ចំរើនឬទ្ធិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកាលៈទេសៈនេះវិស័យឯកជនមើលឃើញពីឱកាសរកស៊ីចង្អៀត មានការត្បិតត្បៀតចំណាយ ប៉ុន្តែសម្រាប់វិស័យសាធារណៈត្រូវតែបង្កើន ដើម្បីឱ្យមានតុល្យភាពកុំឱ្យមានការជាប់គាំងសេដ្ឋកិច្ច។ នៅក្នុងកាលៈទេសៈក៏លំបាកនេះរដ្ឋត្រូវចេញមុខចំណាយឱ្យបានច្រើន ដើម្បីបញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content