ស្ថាប័នធនាគារ និងហិរញ្ញវត្ថុចំនួន ៩០ ជួបជុំគ្នាប្រមូលមតិកែលម្អ សំដៅជំរុញការផ្សព្វផ្សាយកម្មវិធី​វិថីហិរញ្ញវត្ថុ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ សរុបប្រមាណ ៩០ស្ថាប័ន ព្រមទាំងក្រុមហ៊ុនអប្សរា មេឌាសឺវីស (AMS) បានជួបប្រជុំគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការផ្សព្វផ្សាយកម្មវិធី «វិថីហិរញ្ញវត្ថុរដូវកាលទី ២ » ប្រកប​ដោយ​ប្រសិទ្ធភាព និងទៅដល់ប្រជាជនគោលដៅ។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) បានប្រមូលនូវមតិកែលម្អពីបណ្តាធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សម្រាប់​​ការបង្កើតមាតិការថ្មីៗបន្ថែមទៀតនៅក្នុងកម្មវិធីវិថីហិរញ្ញវត្ថុ។ ម្យ៉ាងទៀតក៏ដើម្បីសម្រួលផ្នែក​បច្ចេក​ទេសទៅដល់ស្ថាប័ន​ពាក់ព័ន្ធនានា ក្នុងការចូលរួមផ្សព្វផ្សាយមាតិកា​ជាច្រើនផ្សេងទៀតពីកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»។

នៅក្នុងឱកាសជួបជុំគ្នានេះ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ​នៃសមាគមមីក្រូហិរញ្ញ​វត្ថុ​កម្ពុជា បានឱ្យដឹងថា កម្មវិធីនេះជាផ្នែកមួយនៃការជំរុញកិច្ចផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមពីលើអ្វីដែលសមាគមបាន និងកំពុងធ្វើនាពេលបច្ចុប្បន្ន។

លោកបន្តឱ្យដឹងទៀតថា៖

«ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនេះ មិនមែនជារឿងដែលយើងអាចធ្វើក្នុងរយៈពេល ៤ -៥ ចប់នោះទេ ប៉ុន្តែត្រូវធ្វើជាប្រចាំ ធ្វើដោយមានយុទ្ធសាស្ត្រ ហើយពេលខ្លះ កិច្ចការពង្រឹងចំណេះដឹងហិរញ្ញវត្ថុនេះ វាអាចលើលពីមួយជំនាន់។ កាលណាប្រជាពលរដ្ឋមានចំណេះដឹងលើផ្នែកហិរញ្ញវត្ថុនេះកាន់តែប្រសើរឡើង វាក៏អាចធ្វើឱ្យការប្រកបអាជីវកម្មរបស់ស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុកាន់តែប្រសើរឡើងផងដែរ»។

ទន្ទឹមគ្នានេះ លោក ហេង សុវណ្ណ ដែលជាប្រធាននាយកដ្ឋានព័ត៌មាននៃក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) ក៏បានលើកឡើងផងដែរអំពីដំណើរការរបស់ក្រុមហ៊ុនក្នុងការចូលរួមផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាពលរដ្ឋគោលដៅ។

លោកបានបន្តឱ្យដឹងទៀតថា៖

«ក្នុងនាមជាអ្នកផលិតកម្មវិធី វិថីហិរញ្ញវត្ថុ យើងព្យាយាមធ្វើយ៉ាងណា សម្រិតសម្រាំងទៅលើគុណភាពមាតិកា ព្រមទាំងធានាថា មាតិកាទាំងនោះបានទៅដល់ក្រុមមនុស្សគោលដៅ ​ដែលយើងបានកំណត់នៅក្នុងរដូវកាលនីមួយៗ។»

ដោយឡែក នៅក្នុងរដូវកាលថ្មីនេះ កម្មវិធីបានកែប្រែនូវទម្រង់នៃកិច្ចពិភាក្សាមួយចំនួន ដោយ​ព្យាយាមរក្សានូវភាពសាមញ្ញ ជាពិសេសប្រើប្រាស់ពាក្យដែលងាយស្រួលយល់។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ហេង សុវណ្ណ។

គួរបញ្ជាក់ថា កម្មវិធីវិថីហិរញ្ញវត្ថុ គឺជាកម្មវិធីដែលទទួលបានការគាំទ្រពីសំណាក់សមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា (CMA) សមាគមធនាគារនៃកម្ពុជា (ABC) ជាពិសេសគឺធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការបង្កើតជាវេទិកាពិភាក្សា ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការសហប្រជាជិត៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ អំឡុពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី