វិស័យធនាគារ ៖ ការរឹបអូសទ្រព្យធានាមិនមែនជាជម្រើសដែលម្ចាស់បំណុលចង់បាននោះទេ

ជាការពិតណាស់ថា ភាគច្រើនក្នុងការទទួលបានកម្ចីពីធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អតិថិជន ឬអ្នកខ្ចី​ត្រូវមានទ្រព្យដើម្បីធានាការសងត្រឡប់វិញ។ នៅពេលដែលអតិថិជនរូបនោះមិនមានលទ្ធភាពសងត្រឡប់ទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចមានសិទ្ធិក្នុងការរក្សាទុកទ្រព្យធានានោះជាបណ្តោះអាសន្ន។ ប៉ុន្តែទោះជាយ៉ាងណា ការរឹបអូសយកទ្រព្យធានានេះមិនមែនជាអ្វីដែលស្ថាប័នផ្ដល់កម្ចីចង់បាននោះទេ ពោលគឺវាជាជម្រើសចុងក្រោយបំផុត។ ជម្រើសចុងក្រោយ ព្រោះថាស្ថាប័នផ្ដល់កម្ចីត្រូវឆ្លងកាត់និតិវិធីជាច្រើនដំណាក់កាលរហូតអាចលក់ទ្រព្យធានានោះបាន។

ទាក់ទិននឹងករណីនេះ លោកមេធាវី ជូ សុខហេង ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជា និងដែលបច្ចុប្បន្នបម្រើការងារនៅការិយាល័យចក្រាយុធបានរៀបរាប់អំពីផ្លូវច្បាប់ថា ពាក់ព័ន្ធទៅនឹងការរឹបអូស គឺធនាគារមិនមានសិទ្ធិក្នុងការរឹបអូសទ្រព្យនោះមកធ្វើជារបស់ខ្លួនទេ ប៉ុន្តែគេអាចដាក់ពាក្យបណ្ដឹងដើម្បីទាមទារតាមផ្លូវតុលាការ។ 

លោកបន្តថា មុននឹងឈានទៅដល់ការរឹបអូសតាមផ្លូវច្បាប់ តាមនិតិវិធីបណ្ដឹងត្រូវចំណាយរយៈ​ពេលយូរ ទម្រាំតែបានលិខិតអនុវត្ត ត្រូវការសាលក្រម និងសាលដីការជាស្ថាពរមួយ។ 

លោក ជូ សុខហេង បានបន្តគូសបញ្ជាក់ថា ៖ «ប៉ុន្តែមុនការប្ដឹងនេះ គ្រឹះស្ថានត្រូវតែក្រើនរំលឹក និងចរចាជាមួយអតិថិជនឱ្យអស់​ពីលទ្ធភាព​ដើម្បីដាស់តឿនឱ្យកូនបំណុលអនុវត្តនូវកាតព្វកិច្ច​របស់ខ្លួន។ តែបើក្នុងករណី​ដែលអស់​ពីលទ្ធភាពហើយ ទើបខាងម្ចាស់បំណុលគាត់សម្រេចចិត្តថា ដាក់ពាក្យបណ្ដឹងទៅតុលាការ»។

ជាមួយគ្នានេះ លោក លី ប៊ុនរឹទ្ធិ នាយកប្រតិបត្តិប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ជាទូទៅកម្រមានករណីដែលគ្រឹះស្ថានផ្ដល់កម្ចី​ដាក់ពាក្យ​លក់ឡៃឡុង​ណាស់ ពីព្រោះដំណើរការនៃនិតិវិធីគឺវែងឆ្ងាយ ម្យ៉ាងទៀតវាជះឥទ្ធិពលមិនល្អទៅដល់ស្ថាប័ន​ជាដើម។

លោក លី ប៊ុនរឹទ្ធិ បន្តឱ្យដឹងថា ៖ «មុននឹងករណីប្ដឹងនីមួយៗ គឺមានការជជែកពិភាក្សាគ្នាយ៉ាង​ល្អិតល្អន់នៅក្នុងស្ថាប័ន ទម្រាំតែសម្រេចចិត្តប្ដឹងតាមផ្លូវច្បាប់ ហើយបើឥណទានតូចៗទេ យើងនឹងរក្សាទំនាក់ទំនងជាមួយអតិថិជន ធ្វើម៉េចឱ្យគាត់សងតាមលទ្ធភាពដែលគាត់អាច​សងបាន»។​

បើតាមអ្នកជំនាញរូបនេះ ទោះបីជាឥណទាននៅក្នុងកម្រិតតូចដែលគាត់មិនមានលទ្ធភាពសង ហើយស្ថាប័នមិនប្រើនិតិវិធីប្ដឹងក៏ដោយ ក៏អតិថិជនខ្លួនឯងត្រូវប្រយ័ត្នផងដែរ។ ប្រុងប្រយ័ត្ននៅទីនេះ លោកចង់បានសេចក្ដីថា ធនាគារជាតិនៃកម្ពុជាមាននូវស្ថាប័នមួយសម្រាប់កត់ត្រាប្រវត្តិនៃការខ្ចីរបស់អតិថិជន ដែលគេហៅថាការិយាល័យឥណទាន (Credit Bureau Cambodia) ។ ការរិយាល័យមួយនេះ មានផ្ទុកនូវប្រវត្តិខ្ចីទាំងអស់របស់អតិថិជនគ្រប់រូប ដូច្នេះប្រសិនបើអតិថិជនណាម្នាក់មិនសងត្រឡប់នោះនឹងពិបាកក្នុងការស្វែងរកកម្ចីថ្មីផ្សេងទៀតនៅពេលក្រោយ។

ដូច្នេះហើយ ជានិតិវិធីដែលចំណេញទាំងសងខាង គឺអតិថិជនគួរតែបើកចិត្តចរចា និងប្រាប់ពីស្ថាន​ភាព​របស់ខ្លួន ដើម្បីឱ្យភាគីធនាគារចូលខ្លួនដោះស្រាយជូន ពោលគឺចៀសវាងនូវនិតិវិធីរឹបអូសទ្រព្យធានាតែម្ដង៕ 


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)