កម្ពុជា បង្ហាញវត្តមានក្នុងវេទិកាពិភាក្សាលំដាប់ពិភពលោកស្តីពីវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)

ភាពរីកចម្រើននៃវិស័យ FinTech ជាសកលបានជួយឱ្យពិភពលោកអាចរស់នៅកាន់តែមានភាពងាយស្រួលក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុថ្មី ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ បើទោះបីជាវិស័យនេះទើបតែមានអាយុកាលប្រហែលជាង២ទសវត្រ៍សចុងក្រោយនេះក្តី ប៉ុន្តែនៅកម្ពុជាគេសង្កេតឃើញថា វិស័យ FinTech មានការអភិវឌ្ឍគួរឲ្យកត់សំគាល់។ ការអនុវត្ត Fintech បានយ៉ាងល្អប្រសើរនៅកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានមោទនភាព សាយភាយកេរ្ត៍ឈ្មោះបន្ថែមទៀតទាំងក្នុងតំបន់ ក៏ដូចជាទីផ្សារអន្តរជាតិ។

ជាក់ស្តែងកាលពីថ្ងៃទី៥ ខែកញ្ញាកន្លងមកនេះ កម្ពុជារបស់យើងបានបង្ហាញវត្តមាននៅក្នុងវេទិកាពិភាក្សាដ៏ធំមួយរបស់ពិភពលោកដែលមានឈ្មោះថា Global Fintech Fest 2023 ប្រារព្វធ្វើឡើងនៅក្នុងប្រទេសឥណ្ឌាលើប្រធានបទ Maintaining a fine balance between innovation and compliance through FinTech regulation។

តំណាងឲ្យកម្ពុជា គឺលោក Manu Rajan នាយកប្រតិបត្តិរបស់ធនាគារវីង ដែលបានអញ្ជើញចូលរួមជាវាលគ្មិនដ៏សំខាន់ម្នាក់នៅក្នុងកិច្ចពិភាក្សា (discussion panel) នេះជាមួយនឹងវាលគ្មិនជំនាញអន្តរជាតិចំនួន៣នាក់ផ្សេងទៀត។

ប្រធានបទពិភាក្សាមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បណ្តាមេដឹកនាំប្រទេសអ្នកជំនាញជាតិ និងអន្តរជាតិចំពោះវិស័យនេះ និងជាការព្រួយបារម្ភបំផុតចំពោះសកលលោកក្នុងពេលបចច្ចុប្បន្នផងដែរ ពីព្រោះថាបញ្ហាប្រឈមផ្នែកនិយ័តកម្មក្នុងវិស័យ FinTech នៅតែមាន ជាពិសេសផ្តោតសំខាន់ទៅលើបទប្បញ្ញត្តិធំចំនួន២គឺ KYC Know Your Customer (ស្គាល់អតិថិជនរបស់អ្នក) និង AML Anti-Money Laundering (ប្រឆាំងការលាងលុយកខ្វក់) ។

គួរឲ្យដឹងដែរថា The Global Fintech Fest (GFF) គឺជាវេទិកាពិភាក្សាលើវិស័យ FinTech ដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានការចូលរួមរៀបចំសហការគ្នារវាងអជ្ញាធរសាជីវកម្មទូទាត់ជាតិនៃប្រទេសឥណ្ឌា ហៅកាត់ថា NPCI ជាមួយនឹងក្រុមប្រឹក្សាទូទាត់នៃប្រទេសឥណ្ឌា ឬ PCI និងក្រុមប្រឹក្សា Fintech Convergence, FCC ។

វេទិកានេះក៏ត្រូវបានទទួលការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនហិរញ្ញវត្ថ និងក្រុមហ៊ុនធំៗរបស់ពិភពលោកជាច្រើន ដូចជា Pay, Amazon pay, HDFC Bank, SBI, Perfois, PhonePe និង Razerpay ជាដើម។

ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ GFF បានបង្ហាញខិតខំ និងចូលរួមបង្ហាញនូវតួនាទីសំខាន់របស់ FinTech ក្នុងការជំរុញការរីកចំរើនជាសកលប្រកបដោយនិរន្តរភាព និងអំពីសក្តានុពលរបស់វិស័យក្នុងចូលរួមអនុវត្តកិច្ចការងារដ៏សំខាន់នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ