វិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ និងមានស្ថិរភាព

ភ្នំពេញ ៖ វិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ និងមានស្ថិរភាព ជាមួយនឹងការត្រួតពិនិត្យហ្មត់ចត់ និងបញ្ញាត្តិតឹងរ៉ឹងពីសំណាក់ធនាគារជាតិនៃកម្ពុជា និងការអនុលោមស្វ័យបញ្ញាត្តិរបស់គ្រឹះស្ថានធនាគារនីមួយៗ។ នេះបើយោងតាម លោក ហេង កូយ ប្រធានចាត់ការទូទៅនៃសមាគមធនាគារនៅកម្ពុជា (ABC) អំឡុងពេលផ្តល់បទបង្ហាញអំពីទិដ្ឋភាពទូទៅស្តីពីសមាគមធនាគារនៅកម្ពុជា និងប្រព័ន្ធធនាគារនៅកម្ពុជា ក្នុងវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី វិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា កាលពីថ្មីៗនេះ។

លោក ហេង កូយ បានលើកឡើងបន្តថា ប្រព័ន្ធធនាគារបាននិងកំពុងវិនិយោគ និងធ្វើពិពិធកម្មទៅលើប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ ដើម្បីបង្កើនប្រសិទ្ធភាពផ្តល់សេវា និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។

លោកបានរាយការណ៍ថា នៅដំណាច់ឆ្នាំ ២០២២ វិស័យធនាគារមានកំណើនប្រមាណ ២០ ភាគរយ ទាំងសំពៀតឥណទាន និងប្រាក់បញ្ញើ។ ទ្រព្យសកម្មរបស់វិស័យធនាគារមានកំណើនប្រមាណ ១៣% (ដល់ ២៧៨ ទ្រីលានរៀល ស្មើនឹងជិត ៦៨ ពាន់លានដុល្លារ), ឥណទានអតិថិជនកើនឡើង ១៩% (ដល់ ១៨៨ ទ្រីលានរៀល ស្មើនឹង ៤៦ ពាន់លានដុល្លារ), ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,៩% (ដល់ ១៥៨ ទ្រីលានរៀល ស្មើនឹងជិត ៣៩ ពាន់លានដុល្លារ), និងគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១១,៧ លានគណនី និងគណនីឥណទានអតិថិជនដល់ ១,៥ លានគណនី។

លោក ហេង កូយ បានថ្លែង​បន្តថា ទោះជំងឺកូវីដ១៩ បានស្រាកស្រាន្ត និងធូរស្បើយ គួបផ្សំការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ ចំនួនអតិថិជនដែលទទួលបានការធ្វើឥណទានរៀបចំឡើងវិញ ដែលជួយគ្រាំដោយគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ មានប្រមាណត្រឹមជាង ២១ ម៉ឺនគណនី ឬប្រមាណ ៣.៤៤០លានដុល្លារ។

ទន្ទឹមនេះ អត្រាកំណើនសេដ្ឋកិច្ចកើនឡើងខ្ពស់សម្រាប់ឆ្នាំ២០២២ ហើយនឹងបន្តកើនឡើងខ្ពស់ផងដែរនៅឆ្នាំ ២០២៣ ដោយសារគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ខណៈប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា រំពឹងថាអត្រាកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ និង ៦% នៅឆ្នាំ២០២៣។ ការបន្តងើបឡើងនេះ ត្រូវបានគាំទ្រដោយប្រសិទ្ធភាពនៃការគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តគោលនយោបាយគាំទ្រសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមទេសាភិបាល បានថ្លែងដូច្នេះថា ៖

“អត្រាអតិផរណា បានថយចុះជាលំដាប់មកនៅត្រឹមប្រមាណ ៤,៤% ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក បើទោះបីតម្លៃប្រាក់ដុល្លារអាមេរិកមាននិន្នាការកើនឡើង ក្រោមឥទ្ធិពលនៃការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក។ ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ និងរួមចំណែកយ៉ាងសកម្មក្នុងការបន្ថយផលប៉ះពាល់នៃវិបត្តិនិងគាំទ្រកំណើន៕”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក