សេដ្ឋកិច្ចកម្ពុជា រំពឹងបន្តកើនឡើងក្នុងរង្វង់ ៥,៥% ជាមួយអត្រាអតិផរណាថយចុះមកត្រឹម ២% សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ ៖ ចំពោះទស្សនវិស័យសម្រាប់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តកើនឡើងក្នុងរង្វង់ ៥,៥% ហើយអត្រាអតិផរណាត្រូវបានព្យាករថានឹងថយចុះមកក្នុងរង្វង់ ២% វិញ ដោយសារថ្លៃប្រេងឥន្ធនៈត្រូវបានព្យាករថានឹងថមថយ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកមានកំណើនយឺតជាងឆ្នាំមុន និងភាពប្រសើរឡើងនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល។ នេះបើយោងរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិននៃកម្ពុជា បានឱ្យដឹងថា យ៉ាងណាមិញ សេដ្ឋកិច្ចតំបន់ និងពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដូច្នេះសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យចម្បងៗមួយចំនួន រួមមាន៖

១/-ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ទន្ទឹមនឹងការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចទាញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាឱ្យថយចុះ និងប៉ះពាល់ដល់ការនាំចេញ លំហូរវិនិយោគមកកម្ពុជា និងវិស័យទេសចរណ៍, ២/-ការថយចុះអត្រាអតិផរណានៅប្រទេសអភិវឌ្ឍន៍យឺតជាងការរំពឹងទុកអាច នាំទៅដល់ការបន្តដំឡើងអត្រាការប្រាក់គោលដែលបង្កជាសម្ពាធមកលើអត្រាការប្រាក់នៅកម្ពុជា ជាពិសេសក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាមានកម្រិតដុល្លារូបនីយកម្មខ្ពស់, ៣/-ការឡើងថ្លៃប្រាក់ដុល្លារអាមេរិកអាចបណ្ដាលឱ្យមានឥទ្ធិពលមកលើស្ថិរភាពអត្រាប្ដូរប្រាក់រៀល ព្រមទាំងប៉ះពាល់ដល់ភាពប្រកួតប្រជែងលើការនាំចេញនិងការចំណាយរបស់ទេសចរអន្តរជាតិ, ៤/-ការអូសបន្លាយនៃការឆ្លងជំងឺកូវីដ-១៩ នៅលើពិភពលោក អាចនាំឱ្យកើតមានវីរុសកូវីដបំប្លែងខ្លួនថ្មី ដែលមានលក្ខណៈ ឆ្លងរាលដាលខ្លាំងឡើងវិញ, ៥/-ការប្រែប្រួលអាកាសធាតុអាចនាំឱ្យប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងបង្កជាសម្ពាធទៅលើថ្លៃក្រុមម្ហូបអាហារ, ៦/-ការកើនឡើងនៃឧក្រិដ្ឋកម្មសាយប័រ ដែលអាចធ្វើឱ្យរអាក់រអួលដល់ដំណើរការប្រព័ន្ធទូទាត់និងសេដ្ឋកិច្ចទាំងមូល និង ៧/-ការកើនឡើងសម្ពាធបំណុលក្រុមគ្រួសារ និងក្រុមហ៊ុន-សហគ្រាស ប្រសិនបើសេដ្ឋកិច្ចកើនឡើងយឺតជាងការរំពឹងទុក ដែលអាចនាំទៅដល់ការធ្លាក់ចុះតម្រូវការប្រើប្រាស់ការវិនិយោគ និងគុណភាពឥណទានជាដើម។

ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន ប្រកបដោយស្មារតីបុរេសកម្ម និងបត់បែនទៅតាមការវិវត្តនៃសេដ្ឋកិច្ច ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ស្របតាមការងើបឡើងសន្សឹមៗនៃសេដ្ឋកិច្ច យុទ្ធសាស្ត្រចាកចេញពីវិបត្តិនឹងត្រូវបន្តធ្វើឡើងជាលំដាប់ ដើម្បីពង្រឹងឡើងវិញនូវទ្រនាប់គោលនយោបាយ សម្រាប់ឆ្លើយតបការប៉ះទង្គិចដែលអាចកើតមានជាយថាហេតុនាពេលអនាគត។ សេវាហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់នឹងត្រូវបន្តធ្វើទំនើបកម្ម ទន្ទឹមនឹងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលដល់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការរៀបចំយន្តការគាំទ្រដើម្បីជំរុញដល់ការផ្តល់ហិរញ្ញប្បទានបៃតង និងប្រកបដោយចីរភាព ដោយក្នុងនោះរួមមានការបង្កើតផែនទីចង្អុលផ្លូវ និងវត្តិករសាស្ត្រនៃហិរញ្ញវត្ថុបៃតង សម្រាប់វិស័យធនាគារ ការគ្រប់គ្រងហានិភ័យបរិស្ថាននិងអភិបាលកិច្ច និងការកសាងសមត្ថភាពនៃភាគីពាក់ព័ន្ធជាដើម។ កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ាន+៣ នឹងត្រូវបន្តពង្រឹង ដើម្បីលើកកម្ពស់សហប្រតិបត្តិការ សមាហរណកម្ម និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ ដែលនឹងរមចំណែកបង្កើនភាពធន់នៃសេដ្ឋកិច្ចទល់នឹងវិបតិ្ត។

ស្រដៀងទៅនឹងការព្យាកររបស់ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អត្រាអតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងត្រឡប់ទៅរកនិន្នាការធម្មតាវិញ ក្នុងអត្រា ២,៥% ដូចគ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដោយសារការរំពឹងទុកការវិលទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត។

ការព្យាករនេះត្រូវបានធ្វើឡើង ក្នុងរបាយការណ៍ស្តីពី ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បានឱ្យដឹងទៀតថា អត្រាប្តូរប្រាក់ត្រូវបានរំពឹងទុកនឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ គាំទ្រដោយអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់រៀល។

ស្ថិតក្នុងបរិការណ៍ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ និងការវិវត្តលឿនជាងការរំពឹងទុកនូវនិន្នាការសកល និងតំបន់ រាជរដ្ឋាភិបាលបាន និងកំពុងបន្តដាក់ចេញឱ្យអនុវត្តនូវគោលនបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជារចនាសម្ព័ន្ធប្រកបដោយភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរៀបចំយន្តការច្បាស់លាស់សម្រាប់បន្តជំរុញការអនុវត្តគោលនយោបាយទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពខ្ពស់ សំដៅបន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តជំរុញការស្តារ និងពង្រឹងចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពល ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង និងកសាងភាពធន់សង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ទៅនឹងវិបត្តិដែលអាចកើតមាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី