បរទេស ៖ នៅម៉ាឡេស៊ី ប្រជាពលរដ្ឋដែលមានប្រភពចំណូលទាប B40 ត្រូវបានចាត់ទុកថាជាពលរដ្ឋដែលមានចំណូលទាបជាង ៤៨៥០ RM ឬប្រមាណជា១០០០ដុល្លារ ហើយក៏ជាក្រុមដែលអាទិភាពបំផុតសម្រាប់រដ្ឋាភិបាលក្នុងការរៀបចំផែនការគាំទ្រ។ ដូច្នេះអាជីវកម្មបែបធុរកិច្ចបរិយាបន្នក្តី បណ្តាអង្គការក្រៅរដ្ឋាភិបាលក្តី បានដាក់គោលដៅការងាររបស់គេភាគច្រើនសំដៅលើក្រុមពលរដ្ឋទាំងនេះដូចគ្នា។
ជាក់ស្តែង នៅម៉ាឡេស៊ីយើងអាចយកគំរូអាជីវកម្មបរិយាបន្នមួយដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនសំដៅក្រុមពលរដ្ឋក្រីក្រទាំងនោះ។ ក្រុមហ៊ុនផលិតថាមពលស្អាត Solarvest Malaysia គឺជាអាជីវកម្មដែលមានប្រតិបត្តិការស្នូលក្នុងការដំឡើងបន្ទះសូឡាសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យខ្នាតធំ និងអង្គការរដ្ឋាភិបាលជាដើម។

Solarvest ចែកចាយ និងដំឡើងផលិតផលដែលមានប្រសិទ្ធភាពថាមពលពន្លឺព្រះអាទិត្យ និងថាមពលដល់ក្រុមហ៊ុនរាប់រយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកផងដែរ។ដោយសារមើលឃើញបញ្ហាប្រឈមអំពីលទ្ធភាពនៃការទទួលបានមានកំណត់ចំពោះប្រភពថាមពលស្អាត និងតម្លៃសមរម្យសម្រាប់សហគមន៍ដែលមានចំណូលទាបទើបSolarvestដែលជាក្រុមហ៊ុនផ្តល់ថាមពលពន្លឺព្រះអាទិត្យឈានមុខគេក្នុងប្រទេសម៉ាឡេស៊ី បានបង្កើតកម្មវិធីសិទ្ធិផ្តាច់មុខពិសេសមួយដែលផ្តោតលើសហគមន៍ B40 ។
កម្មវិធីនេះផ្តល់ជូនសហគ្រិនក្នុងស្រុកដែលកើតចេញពីសហគមក្រីក្រទាំងនេះជាមួយនឹងការបណ្តុះបណ្តាល ការផ្តល់ហិរញ្ញប្បទាន និងការទទួលស្គាល់ម៉ាកយីហោ ដើម្បីបង្កើត និងដំណើរការអាជីវកម្មដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យផ្ទាល់ខ្លួនរបស់ពួកគេ។វាបានអត្ថប្រយោជន៍តាមរយៈការផ្តល់អំណាចដល់សហគមន៍ B40ជាឱកាសនៃភាពជាសហគ្រិន បង្កើតការងារបៃតង និងបង្កើនលទ្ធភាពទទួលបានថាមពលពន្លឺព្រះអាទិត្យស្អាត និងតម្លៃសមរម្យសម្រាប់គ្រួសារដែលមានចំណូលទាប។
ក្រៅពីនេះSolarvest ក៏មានឯកទេសក្នុងដំណោះស្រាយថាមពលស្អាតផ្សេងទៀតដូចជា ការចល័ត B2B EV វិញ្ញាបនបត្រថាមពលកកើតឡើងវិញ និងច្រើនទៀតដែរ។
គួរឲ្យដឹងដែរថាធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច សំដៅទៅលើអង្គភាពទាំងឡាយណាដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content