ភ្នំពេញ ៖ គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ការទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក, ការជំរុញការបង្កើតធុរកិច្ចថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ក្នុងយុគសម័យសកលភាវូបនីយកម្មឌីជីថល ដែលមានបដិវត្តន៍ឧស្សាហកម្ម ៤.០ ជានិន្នាការដឹកមុខ, បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ក្នុងការគ្របដណ្តប់ និងតភ្ជាប់បណ្តាសេដ្ឋកិច្ច និងសង្គមនៅទូទាំងពិភពលោកឱ្យកាន់តែស្អិតរមួត, ខិតជិតគ្នា និងអាស្រ័យគ្នាទៅវិញទៅមក។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ, គ្រប់វិស័យសេដ្ឋកិច្ចរាប់ទាំងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងហិរញ្ញវត្ថុ, តំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជន និងជនបទ ព្រមទាំងបុគ្គលទាំងវ័យក្មេង និងចំណាស់ សុទ្ធសឹងទទួលរងឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងឌីជីថលដែលបាន និងកំពុង (១). កែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬម៉ូដែលធុរកិច្ច, (២), ផ្លាស់ប្តូរទម្លាប់រស់នៅ ឬជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅក្នុងការប្រាស្រ័យទាក់ទង, ស្វែងរកការងារ, ពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងបង្កើតគំនិតច្នៃប្រឌិត និង(៣). ធ្វើឱ្យល្អប្រសើរនូវការផ្តល់សេវាសាធារណៈ ទាំងវិសាលភាព និងគុណភាពរបស់រដ្ឋាភិបាល។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណា (regardless of development stage), បច្ចេកវិទ្យាឌីជីថលអាចមានសក្តានុពលខ្ពស់ និងទូលំទូលាយ ក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លី តាមរយៈ (១). ការវិវត្តខ្លួនជាវិស័យចន្ទល់ជំរុញកំណើនសេដ្ឋកិច្ចដោយឡែក, (២). ការប្រែក្លាយជាកាតាលីករក្នុងការគាំទ្រ និងជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត ជាពិសេសវិស័យជំរុញកំណើនមានស្រាប់ឱ្យមានផលិតភាពខ្ពស់ និង (៣). ការផ្តល់លទ្ធភាពឱ្យធុរជន និងវិនិយោគិនក្នុងស្រុកអាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល ក៏ដូចជាស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងសេវាកម្ម។
ដោយមើលឃើញពីសក្តានុពលនៃវិស័យបច្ចេកវិទ្យាឌីជីថលនេះ, រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” កាលពីឆ្នាំ ២០២១ និងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ក្នុងឆ្នាំ២០២២នេះ ដែលជាក្របខណ្ឌរួមក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថលលើគ្រប់តួអង្គក្នុងសេដ្ឋកិច្ច-សង្គមជាតិកម្ពុជាទាំងមូល។
តាមរយៈនេះ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលត្រូវបានបង្កើតឡើង ជាយន្តការស្ថាប័នដឹកនាំសម្របសម្រួលអនុវត្តគោលនយោបាយឱ្យសម្រេចបានជោគជ័យផងដែរ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ៖
“គោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការទាក់ទាញវិនិយោគក្នុងស្រុក និងក្រៅស្រុក, ការជំរុញការបង្កើតធុរកិច្ចថ្មី និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ការបង្កើនផលិតផល និងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ, និងការលើកកម្ពស់ភាពប្រកួតប្រជែងសេដ្ឋកិច្ច”
ឯកឧត្តមបានបន្តថា ដើម្បីធានាបាននូវការរៀបចំសេចក្តីព្រាងគោលនយោបាយមួយដែលមានភាពប្រទាក់ក្រឡា មុតស្រួច និងគ្រប់ជ្រុងជ្រោយ, ការបន្តប្រមូលធាតុចូលល្អៗ ឱ្យបានកាន់តែច្រើន និងជាក់លាក់ពីតួអង្គពាក់ព័ន្ធក្នុងវិស័យសំខាន់ៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងដំណើរតាក់តែងសេចក្តីព្រាងគោលនយោបាយនេះពិតជាមានភាពចាំបាច់។ ក្នុងន័យនេះ ក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងបន្តរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ទៅតាមអនុវិស័យអាទិភាពនៃវិស័យហិរញ្ញវត្ថុទាំងមូល។ បន្ថែមលើនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្នើឱ្យគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយសហការជាមួយនិយ័តករទាំងអស់ ទាំងក្នុងវិស័យធនាគារ និងមិនមែនធនាគារ ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុប្រចាំឆ្នាំនៅកម្ពុជា ដែលជាវេទិកាថ្នាក់ជាតិតែមួយគត់ សម្រាប់បើកឱ្យមានការពិភាក្សា ការចែករំលែក និងការផ្លាស់ប្តូរយោបល់ទូលំទូលាយពីគ្រប់តួអង្គពាក់ព័ន្ធសំដៅប្រមូលឱ្យបាននូវបញ្ហាប្រឈម ឱកាស និងដំណោះស្រាយបែបបច្ចេកវិទ្យាថ្មី ដែលនឹងជួយដល់ការអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាពថែមទៀត៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content