ជិតដល់ចូលឆ្នាំចិនហើយ គិតគូរផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ដើម្បីកុំប៉ះពាល់ដល់ការចំណាយផ្សេងៗ

ភ្នំពេញ៖ បុណ្យចូលឆ្នាំចិន ឬបុណ្យនានិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត សម្រាប់ជនជាតិចិន ឬបងប្អូនមានខ្សែស្រឡាយចិន។ ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារៈសំខាន់ សម្រាប់ប្រជាជនចិន ហើយវាក៏មានឥទ្ធិពល ទៅលើប្រទេសជិតខាង ក្នុងប្រទេសកម្ពុជាយើងផងដែរ ជាពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិនធ្វើអន្តរកម្មជាមួយ។

អំឡុងពេលពិធីបុណ្យចូលឆ្នាំចិននេះដែរ គេសង្កេតឃើញថា ប្រជាពលរដ្ឋ ដែលមានខ្សែស្រឡាយចិន ត្រូវការចំណាយប្រាក់ជាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅជួបជុំគ្រួសារ ជប់លៀង និងចែកអាំងប៉ាវជាដើម។ ដូច្នេះដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែនការចំណាយថវិការបស់អ្នក និងដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ប្រជាពលរដ្ឋត្រូវរៀបចំផែនការចំណាយឱ្យច្បាស់លាស់ ដទៃទៀត បន្ទាប់ពីពិធីបុណ្យមួយនេះ។

ការចំណាយតិច ឬច្រើនមិនមែនជាបញ្ហាទេ ដែលបណ្តាលឱ្យមានការចំណាយខុសខ្ទង់ទេ។ បើមើលទៅសេដ្ឋកិច្ច ការចាយវាយច្រើនរបស់ប្រជាពលរដ្ឋនឹងធ្វើចរន្តលុយល្អប្រសើរ ហើយសេដ្ឋកិច្ចរីកក៏មានការរីកចម្រើន។

ក្នុងន័យសេដ្ឋកិច្ច ឧទាហរណ៍ អំឡុងពេលមានបុណ្យទាន ប្រជាពលរដ្ឋចាយលុយច្រើនលើសណ្ឋាគារ ទិញទំនិញ ម្ហូបអាហារ កន្លែងលក់ដូរ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ច្រើន។ ជាមួយគ្នានេះ បើការចាយវាយមិនមានផែនការ មិនត្រូវខ្ទង់ ខុសខ្ទង់ ឬមិនបានព្រាងទុក ចាយទៅលើសពីលទ្ធភាពក្នុងការចំណាយ នោះវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ ឬក៏ប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ។

ជាធម្មតា បើអ្នកបានព្រាងទុកសម្រាប់ការផែនការចំណាយរបស់អ្នក អ្នកដឹងលទ្ធភាពក្នុងការចំណាយ នោះមិនឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗទៀតទេ។ ប៉ុន្តែបើអ្នកមិនបានព្រាងទុកសម្រាប់ការចំណាយ ដោយយកចំណូលមកចំណាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយជាប្រចាំ ហើយឈានដល់ការត្អួញត្អែហេតុធ្វើបានជាមានចំណាយ ដោយសារការចំណាយរបស់អ្នកមិនមានការរៀបចំខ្ទង់ចំណាយឱ្យមានត្រឹមត្រូវ។

ប្រជាពលរដ្ឋមួយចំនួនទៅលេងស្រុកកំណើត ឬដើរលេងកម្សាន្តជារៀងរាល់ឆ្នាំ នាឱកាសចូលឆ្នាំចិន  ពួកគាត់ដឹងថា មានកម្មពិធីអ្វីខ្លះ និងចំណាយអស់ប៉ុន្មាន ដូច្នេះ​ ពេលចូលឆ្នាំចិន ហើយគាត់ត្រូវចំណាយប៉ុន្មាន គាត់នឹងត្រៀមទុកសម្រាប់ការចំណាយ។ ប៉ុន្តែបញ្ហាមិនមែនដូច្នេះ បញ្ហាគឺគាត់អត់បានត្រៀម ហើយយកចំណូលធម្មតាប្រចាំខែ ទៅចំណាយសម្រាប់តែរយៈបីថ្ងៃ នោះហើយវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំខែរបស់គាត់ ទម្រាំតែទទួលបានចំណូលប្រចាំខែថ្មីមកវិញ។

ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយរបស់យើងនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការរបស់យើងទេ។ ពេលយើងមានផែនការ និងគម្រោងថវិកា យើងដឹងថាតើត្រូវចាយវាយនៅពេលណា  ដូច្នេះយើងមានគម្រោង យើងមានការសន្សំទុក ដើម្បីចំណាយពេលណា ដែលយើងត្រូវចំណាយ។ ដូច្នេះបើសិនជាប្រជាពលរដ្ឋមានការៀបចំបែបនេះ ក្រុមគ្រួសារនីមួយៗមានលទ្ធភាពច្រើនក្នុងការចំណាយ ពេលកម្មពិធីឈប់សម្រាក។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ដែលមានប្រជាជនចិនរស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ បានក្លាយទៅជាផ្នែកមួយ នៃវប្បធម៌ប្រពៃណី របស់ប្រទេសទាំងនោះ។ នៅក្នុងប្រទេសកាណាដា ទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាកជាផ្លូវការក៏ដោយ ក៏ប្រជាជនចិនជាច្រើន នៅតែប្រារព្ធពិធីនេះ យ៉ាងទូលំទូលាយ ហើយប្រៃសណីយ៍នៃប្រទេសកាណាដាបានចែកចាយតែមសម្រាប់ប្រើនៅឆ្នាំថ្មី នៅតាមគេហដ្ឋាននីមួយៗផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)