ភ្នំពេញ ៖ សម្រាប់ខែមករា ឆ្នាំ២០២៥ មានទេសចរបរទេសទិញបណ្ណចូលអង្គរចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦ភាគរយ ធៀបនឹងខែមករា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់គ្រឹះស្ថានអង្គរ។
ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរ មានទឹកប្រាក់ជាង ១៧៥៤០ ម៉ឺនដុល្លារអាមេរិកពីទេសចរបរទេស៦៨៩នាក់។
ចំណែកការលក់សំបុត្រទូកនាខែមករាទទួលបានចំណូលចំនួន១២០ ៧១៧ដុល្លារអាមេរិករីឯចំណូលពីការលក់សំបុត្រភ្នំក្បាលស្ពាន មានចំនួន៦៤០ដុល្លារពីទេសចរ១២៨នាក់។សម្រាប់ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈពេលមានចំនួន២៩២ ២៨០ ដុល្លារ។
គួររំលឹកថា៖ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក ។ក្នុងរយៈពេល ១២ខែឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំនួនទឹកប្រាក់ដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ៕