ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានប្រកាសឱ្យប្រើ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងធនគារជាតិនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់តាមរយៈព្រះរាជក្រមលេខ នស/រកម/ ១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដែលមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន និងមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានការ ចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា។

គ.ជ.ក.ប. មានតួនាទីរៀបចំនិងផ្សព្វផ្សាយគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងដឹកនាំនិងត្រួតពិនិត្យលើការអនុវត្ត ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឱ្យមានប្រសិទ្ធភាពខ្ពស់។

កន្លងមកនេះ យើងសង្កេតឃើញថា ការប្រើប្រាស់ទម្រង់ស្ដង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។

ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវរបស់បុគ្គលធ្វើធុរកិច្ចលើការធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចកែប្រែឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញ និង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗ នៃទម្រង់ស្ដង់ដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្តល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្មបានរៀបចំប្រកាស លេខ០០៦៧ ព.ណ.អ.កបប.ប្រក ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្តីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដានៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានសហការជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត» ជូនអ្នកចូលរួមចំនួន ១៧០ នាក់ មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្តឱ្យបានត្រឹមត្រូវស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់អាចរាយការណ៍ពាក់ព័ន្ធនឹងអំពើកេងយកចំណេញហួសហេតុ ដោយកើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យាដែលមិនសុចរិតពីបុគ្គលធ្វើធុរកិច្ច មកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ