ស្វែងយល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការកំណត់អត្រាការប្រាក់ទាប

ភ្នំពេញ ៖ ធនាគារកណ្តាលនៅប្រទេសអភិវឌ្ឍន៍នានាកំណត់អត្រាការប្រាក់ទាបនៅពេលការវិនិយោគនានានៅក្នុងប្រទេសខ្លួនសិ្ថតនៅក្នុងស្ថានភាពគ្មានហានិភ័យក្នុងរយៈពេលណាមួយ. ឧទាហរណ៍ មួយឆ្នាំ ឬពីរឆ្នាំ ដែលគោលបំណងនៃការកំណត់អត្រាការប្រាក់ទាបនេះគឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចអំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។

ជាក់ស្តែង កាលពីឆ្នាំ២០០៩ ប្រទេសអភិវឌ្ឍន៍ជាច្រើនបានកំណត់អត្រាការប្រាក់ទាប ខណៈដែលអាជ្ញាធររូបិយវត្ថុមកពីជុំវិញពិភពលោកបានកាត់បន្ថយអត្រាការប្រាក់ដល់ ០% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទប់ស្កាត់បរិត្តផរណា។ ការកំណត់អត្រាការប្រាក់ទាបគឺសំដៅជំរុញកំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យការខ្ចីប្រាក់កាន់តែទាប និងជំរុញការប្រើប្រាស់លុយកាន់តែច្រើនក្នុងប្រព័ន្ធសេដ្ឋកិច្ច។

អ្វីគ្រប់យ៉ាងតែងតែមានផលវិជ្ជមាន និងអវិជ្ជមាន ដូចគ្នាទៅនឹងអត្រាការប្រាក់ទាប វាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ជាទូទៅ អ្នកសន្សំ និងអ្នកផ្តល់កម្ចីនឹងខាតបង់ ដោយសារអត្រាការប្រាក់ទាប ខណៈពេលដែលអ្នកខ្ចី និងអ្នកវិនិយោគទទួលបានអត្ថប្រយោជន៍ពីអត្រាការប្រាក់ទាប។

តើអ្នកណាទទួលបានប្រយោជន៍ពីអត្រាការប្រាក់ទាប?

ឧទាហរណ៍ ធនាគារ​កណ្តាល​អាមេរិក​បានទម្លាក់​អត្រា​ការ​ប្រាក់​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច នោះមានន័យថា ការចំណាយលើការខ្ចីប្រាក់កាន់តែទាប។

អត្រាការប្រាក់ទាបគឺល្អសម្រាប់ប្រជាជន អ្នកប្រើប្រាស់កម្ចីទិញផ្ទះ និងធ្វើអាជីវកម្ម ព្រោះវានឹងកាត់បន្ថយថ្លៃបង់សងប្រចាំខែរបស់ពួកគេ។ ស្រដៀងគ្នានេះដែរ អ្នកមានបំណងចង់ទិញផ្ទះអាចពិចារណាប្រើប្រាស់កម្ចីលឿន ហើយអាចជំរុញឱ្យប្រជាជនប្រើប្រាស់កម្ចីកាន់តែច្រើន ដោយសារតែការប្រាក់ទាប។ មួយវិញទៀត ធនាគារទទួលបាន​អត្ថប្រយោជន៍​បន្ថែម ​ព្រោះ​ធនាគារ​អាច​ផ្តល់​កម្ចី​បាន​ច្រើន។

គុណវិបត្តិនៃការកំណត់អត្រាការប្រាក់ទាប

ការកំណត់អត្រាការប្រាក់ទាបមាន​គុណសម្បត្តិ​ និង​គុណវិបត្តិ។ ការកំណត់អត្រាការប្រាក់ទាបមានគុណវិបត្តិ ប្រសិនបើ​​ការកំណត់នេះមានរយៈ​ពេល​យូរ។ ការកំណត់អត្រាការប្រាក់ទាប មានន័យថា ការវិនិយោគនានាកំពុងរងផលប៉ះពាល់ ដោយសារសេដ្ឋកិចច្ចធ្លាក់ តែមិនស្ថិតក្នុងហានិភ័យរលំ ហើយស្រោចស្រង់បាន ហេតុនេះបានធនាគារកណ្តាលនានាកំណត់ការប្រាក់ទាបជួយដល់ការវិនិយោគទាំងនោះ។ ប៉ុន្តែអ្នកប្រាក់បញ្ញើមិនទទួលបានចំណេញច្រើននោះទេ ដោយសារកំណត់ការប្រាក់ទាប។

លើសពីនេះ មិនត្រឹមតែធ្វើឱ្យបញ្ញើរបស់ធនាគារនឹងធ្លាក់ចុះនោះទេ ហើយវាថែមទាំងធ្វើឱ្យប្រាក់ចំណេញរបស់ធនាគារធ្លាក់ចុះផងដែរ ពីព្រោះការចំណាយលើការខ្ចីប្រាក់កាន់តែទាបនឹងធ្វើឱ្យចំណូលពីការប្រាក់ធ្លាក់ចុះ។ ការកំណត់អត្រាការប្រាក់ទាប នឹងបង្កើនចំនួនបំណុល ដោយសារប្រជាជនកាន់ច្រើននឹងបើប្រាស់កម្ចី ហើយមួយវិញទៀត អាចជាបញ្ហាសម្រាប់ទាំងធនាគារ និងអ្នកប្រើប្រាស់កម្ចី នៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមកើនឡើងវិញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)