ការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងជួយប្រជាពលរដ្ឋចៀសផុតពីកម្ចីក្រៅផ្លូវការ

ភ្នំពេញ ៖ បើទោះបីជាបច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាច្រើនដែលទទួលបានអជ្ញាប័ណ្ណប្រកបអាជីវកម្មម និងទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាឥណទាន ឬហិរញ្ញវត្ថុផ្លូវការជូនប្រជាពលរដ្ឋ ប៉ុន្តែការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាតនៅបន្តមានវត្តមាន ដែលអាចបង្កហានិភ័យខ្ពស់ដល់ប្រជាជន និងអ្នកប្រើប្រាស់។

ការណ៍នេះបានជំរុញឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) ក៏ដូចភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ និងបុគ្គលិកពាក់ព័ន្ធ ដើម្បីឆ្លើយតប និងកាត់នបន្ថយការផ្តល់កម្ចីក្រៅផ្លូវការ និងសេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ហើយចំណេះដឹងនេះទៀតសោតក៏នឹងជួយឱ្យប្រជាពលដ្ឋធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងចៀសវាងផុតពីការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយស្តីពី “ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនិងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ” ដែលរួមសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣  លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា បន្ទាប់ពីសេចក្តីប្រកាសរួមរវាងធនាគារជាតិនៃកម្ពុជា និងអគ្គនគរបាលស្នងការជាតិ អំពីកម្ចីក្រៅផ្លូវការ ឬខុសច្បាប់តាមប្រព័ន្ធអនឡាញ យើងនឹងមានការផ្សព្វផ្សាយបន្ថែមទៀតដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឱ្យគាត់យល់ និងជ្រាបច្បាស់អំពីការជ្រើសរើស ឬប្រើប្រាស់កម្ចីពីស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងមានការការពារអតិថិជនច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យអតិថិជនប្រើប្រាស់កម្ចីក្រៅផ្លូវការ និងមិនមានការទទួលស្គាល់ពីអាជ្ញាធរ។

លោកបានបន្តថា ៖

“យើង (សមគមមីក្រូហិរញ្ញវត្ថុ) នឹងមានបញ្ជីឈ្មោះស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិ ដើម្បីចែកជូនទៅតាមសហគមនីមួយៗ ហើយប្រសិនពួកគាត់ពិនិត្យបញ្ជីឈ្មោះទៅ ហើយមិនឃើញស្ថាប័នដែលពួកគាត់មានបំណង់ចង់ប្រើប្រាស់កម្ចី នោះវាអាចមានបញ្ហា ឬពួកគាត់អាចរាយការណ៍មកកាន់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះ វានឹងអាចជួយប្រជាពលរដ្ឋ ដែលបំណងចង់ប្រើប្រាស់កម្ចី ងាកមកប្រើប្រាស់កម្ចីផ្លូវការពីស្ថាប័ន ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធារមានសមត្ថកិច្ច ហើយចៀសផុតពីកម្ចីក្រៅ ឬខុសច្បាប់ ដែលមានហានិភ័យខ្ពស់”


លោក សុខ វឿន បានថ្លែងថា បន្ថែមលើសមាគមទាំងពីរ និងភាគីពាក់ព័ន្ធនានា នឹងបន្តផ្សាព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈកម្មវិធី និងមធ្យោបាយនានាជូនប្រជាពលរដ្ឋ និងសាធារណៈជន ដើម្បីធ្វើយ៉ាងណាឱ្យមានប្រជាពលរដ្ឋ ធ្វើសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ពិសេសការប្រើប្រាស់កម្ចីបានត្រឹមត្រូវ។

លោកបានបន្តថា ទន្ទឹមនឹងនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេក​វិទ្យានៃកម្ពុជា បានដាក់ចេញក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិធានផ្តល់កម្ចីប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដើម្បីជួយឱ្យវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី (អតិថិជន) មានការរីកចម្រើនទាំងអស់គ្នា។

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា នាពេលកន្លងមក សមាគមបានផ្សព្វផ្សាយពីបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវជូនសាធារណៈជន ដើម្បីឱ្យពួកគាត់យល់ជ្រៀបអំពីគ្រឹះស្ថានផ្លូវការ ដែលពួកគាត់អាចទទួលបានការប្រើប្រាស់កម្ចីផ្លូវការ និងចៀសវាងពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ។

លោកបានថ្លែងបន្តថា កម្ចីក្រៅផ្លូវការតែងតែមានលក្ខខណ្ឌងាយស្រួល តែបង្កហានិភ័យខ្ពស់ ដូចជាការប្រាក់ខ្ពស់។ ដោយឡែកសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការតែងតែពិនិត្យ និងសួរនាំច្រើន មុនផ្តល់កម្ចីដល់អតិថិជន ហើយអ្វីដែលសំខាន់គឺពិនិត្យមើលលទ្ធភាពសង និងគោលបំណងនៃឥណទាន ហើយទ្រព្យបញ្ចាំគឺស្ថិតនៅចំណុចក្រោយគេនៃលក្ខណៈវិនិច្ឆ័យមុនផ្តល់កម្ចី។ ដូច្នេះ បរិយាបន្នហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ដែលជំរុញឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុបានទូលំទូលាយ។

លោក រ័ត្ន សោភ័ណ បានឱ្យដឹងថា បន្ថែមពីលើសនេះ ការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈមធ្យោបាយនានាជូនប្រជាពលរដ្ឋ និងសាធារណៈជនគឹស្ថិតនៅក្នុងរបៀបវីវៈសំខាន់របស់សមាគមទាំងពីរ ដែលនឹងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋជាយានក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងចៀសផុតពីការប្រើប្រាស់កម្ចីក្រៅផ្លូវការនានា ដែលអាចបង្កហានិភ័យខ្ពស់។

លោកអនុប្រធានសមាគមធនាគារនៅកម្ពុជា បានអំពាវនាវដល់សាធារណៈជន និងអ្នកមានបំណងចង់ប្រើប្រាស់កម្ចី ពិនិត្យ និងសម្រេចចិត្តឱ្យបានច្បាស់លាស់ មុននឹងប្រើប្រាស់កម្ចី ពិសេសការប្រើប្រាស់កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ដែលផ្តល់លក្ខខណ្ឌកម្ចីងាយស្រួល តែបង្កហានិភ័យផ្សេងៗដល់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជូនដំណឹងដល់សាធារណជនជ្រាបថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)