ស្វែងយល់ពីលក្ខខណ្ឌវិនិច្ឆ័យរបស់គ្រឹះស្ថានធនាគារមុននឹងផ្ដល់កម្ចីដល់អតិថិជន

ជាទូទៅ ការផ្ដល់កម្ចី គឺមិនចេះតែឱ្យទៅគ្រប់អតិថិជននោះទេ ស្ថាប័នផ្ដល់កម្ចីផ្លូវការដែលរួមមានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានគោលការណ៍ក្នុងការវាយតម្លៃអតិថិជនមុននឹងសម្រេចបញ្ចេញកម្ចីឥណទានណាមួយ។ ការវាយតម្លៃនេះធ្វើឡើងដើម្បីធានានូវលទ្ធភាពក្នុងការសងត្រឡប់មកវិញរបស់អតិថិជន ជាពិសេសធានាថាអតិថិជននោះយកកម្ចីទៅប្រើប្រាស់ត្រូវគោលដៅ។

លោក លី ប៊ុនរឹទ្ធិ នាយកប្រតិបត្តិប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានពន្យល់បន្ថែមនូវចំណុចនេះថា ទាក់ទងនឹងការផ្ដល់កម្ចីទៅដល់អតិថិជន ជាទូទៅគេនិយាយអំពីគោលការណ៍ 5C ។

អ្នកជំនាញរូបនេះបន្តរៀបរាប់ទៀតថា៖ 

«គោលការណ៍នេះ អាចឱ្យយើងមើលពីអត្តចរឹករបស់អ្នកខ្ចី លទ្ធភាពសងរបស់គាត់ ប្រាក់ដើមទុនរបស់គាត់ដែលគាត់ត្រូវប្រើប្រាស់កម្ចី ស្ថានភាពអាជីវកម្ម ក្រុមគ្រួសារ លក្ខខណ្ឌឥណទាន និងចុងក្រោយគឺទ្រព្យធានា»។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ មិនមែនសុទ្ធតែ​ត្រូវការទ្រព្យធានាគ្រប់ឥណទាននោះទេ។ មានឥណទានប្រភេទខ្លះមិនទាមទារឱ្យ​អតិថិជន​មានទ្រព្យធានាទេ។ ជាក់ស្ដែង បច្ចុប្បន្ននេះ អតិថិជន​អាចស្នើសុំកម្ចីចន្លោះពី ៤លានរៀល ទៅ៦លានរៀល ដោយមិនដាក់ទ្រព្យធានាទេ។

ចំពោះព័ត៌មានផ្សេងៗដែលមន្ត្រីឥណទានតែងតែសួរនាំទៅកាន់អតិថិជនមុនពេលផ្ដល់កម្ចីវិញ អ្នកជំនាញរូបនេះបានឱ្យដឹងដែរថា សំណួរទាំងនោះជាការវាយតម្លៃ និងធ្វើឱ្យប្រាកដចិត្តថា ស្ថាប័នផ្ដល់កម្ចីពិតជាផ្ដល់ឥណទានត្រូវគោលដៅពិតមែន ពោលគឺអតិថិជនរូបនោះពិតជាត្រូវការកម្ចីដើម្បីប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ។

គួររំលឹកថា កន្លងមកគ្រឹះស្ថានផ្ដល់កម្ចីក៏ធ្លាប់ជួបនូវបញ្ហាផងដែរ ដោយអតិថិជនមានការត្អូញត្អែរអំពីការសួរនាំច្រើនពេករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ។

ត្រង់ចំណុចនេះ លោកបានគូសបញ្ជាក់ផងដែរថា៖ ​

«ពេលខ្លះអតិថិជនគាត់រអ៊ូថាហេតុអ្វីយើង​ប្រមូលព័ត៌មានច្រើនម្ល៉េះ ទាំងដែលការធ្វើបែបនេះគឺដើម្បី ធានាថាការផ្ដល់ឥណទាននោះត្រូវ ហើយគាត់មានលទ្ធភាពសងត្រលប់មកវិញ»៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី