បរទេស៖ អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ចដែលហៅកាត់ថា OECD នៅសប្តាហ៍នេះបានធ្វើការព្យាករណ៍ថាសេដ្ឋកិច្ចរបស់មហាយក្សអាមេរិកនឹងអាចស្ទុះងើបឡើងវិញក្នុងល្បឿនដ៏លឿនបំផុតនៅឆ្នាំ2021 នេះ ហើយក៏ជាអត្រាមួយខ្ពស់មិនធ្លាប់ធ្វើបានឡើយគិតចាប់តាំងពីឆ្នាំ1984 មក។
ប្រភពដដែលបានឲ្យដឹងទៀតថាផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិកនឹងអាចកើនឡើងក្នុងល្បឿនដល់ទៅ 6.9 ភាគរយសម្រាប់ឆ្នាំ 2021បន្ទាប់ពីបានដាំក្បាលចុះដល់ទៅ 3.5 ភាគរយកាលពីឆ្នាំ2020 ហើយកត្តាជំរុញខ្លាំងនៅក្នុងឆ្នាំនេះ គឺដោយសារតែកញ្ចប់ជំនួយថវិកាជាបន្តបន្ទាប់របស់រដ្ឋាភិបាលអាមេរិក ជាពិសេសកម្មវិធីចាក់វ៉ាក់សាំងដ៏មានប្រសិទ្ធភាព។
ការព្យាករណ៍ថ្មីរបស់ OECD នេះត្រូវបានកែប្រែបន្តិចដែលខុសពីការទស្សន៍ទាយកាលពីក្នុងខែមីនាកន្លងទៅដែលបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកនឹងកើនឡើងត្រឹមតែ 6.5 ភាគរយ ហើយក៏ជាអត្រាដែលមានកំណើនខ្លាំងធៀបទៅនឹងការព្យាករណ៍កាលពីខែធ្នូ ឆ្នាំ2020 ដែលមានត្រឹមតែ 3.2 ភាគរយប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា OECD គឺជាអង្គការអន្តរជាតិដ៏ធំមួយដែលមានកិច្ចការងារធ្វើយ៉ាងណាជួយជំរុញឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សកលលោកមានលំនឹង និងកំណើន ដែលមានសមាជិកជាប្រទេសមានសេដ្ឋកិច្ចខ្លាំងចំនួន 38ប្រទេស។ ប្រសិទ្ធភាពនៃការព្យាករណ៍សេដ្ឋកិច្ចរបស់អង្គការនេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយ ដោយក្នុងនោះផងដែរ OECD បានព្យាករណ៍សេដ្ឋកិច្ចពិភពលោកនឹងអាចកើនឡើងប្រមាណជា 5.8 ភាគរយសម្រាប់ឆ្នាំ2021 នេះដែលកើនឡើងច្រើនជាងការព្យាករណ៍កាលពីខែមីនាដែលមានត្រឹមតែ 5.6 ភាគរយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/08/2026
ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

វីដេអូបោកប្រាស់ AI Deepfake កំពុងប្រើរូបភាពមហាសេដ្ឋី Jack Ma ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពីសិង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/08/2026
នៅលើបណ្តាញ YouTube មានក្រុមបោកប្រាស់បានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) បង្កើតវីដេអូមិនពិត (Deepfake) យ៉ាងស្ទាត់ជំនាញដោយប្រើរូបភាព និងសំឡេងរបស់លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

អាមេរិក ចាយលុយជិត ៦០ពាន់លានដុល្លារ ពន្លឿនការផលិតមីស៊ីល Patriot ចំពេលមានព័ត៌មានថាកំពុងខ្វះគ្រាប់នៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/07/2026
កងទ័ពជើងគោកអាមេរិក បានសម្រេចចុះកិច្ចព្រមព្រៀងដ៏ធំសម្បើមមួយដែលមានតម្លៃរហូតដល់ ៥៨,៦ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin ដើម្បីពង្រីក និងពន្លឿនការផលិតមីស៊ីលស្ទាក់ចាប់ (Patriot)




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content