JICA ផ្តល់កម្ចីហិរញ្ញប្បទាន ១៣៥ លានដុល្លារដល់ធនាគារដ៏ធំមួយនៅកម្ពុជា

ភ្នំពេញ  ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ឬចៃកា) បានចុះហត្ថលេខាផ្តល់កម្ចីហិរញ្ញប្បទាន ជាមួយធនាគារអេស៊ីលីដា ក្នុងទឹកប្រាក់ចំនួន ១៣៥ លានដុល្លារអាមេរិក ដើម្បីលើកស្ទួយការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ដោយជួយសម្រួលការផ្តល់កម្ចីដល់កសិករ និងសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម។

ការផ្តល់នេះ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារអេស៊ីលីដា ក្រុងភ្នំពេញ កាលពីចុងខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ ដែលជាសហហិរញ្ញប្បទានរវាង JICA និងធនាគារ SMBC ដែលមានគោលបំណងលើកស្ទួយការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ដោយជួយសម្រួលការផ្តល់កម្ចីដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម តាមរយៈធនាគារអេស៊ីលីដា ។

វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដែលចំណែកប្រមាណ ២០% នៃផលិតផលក្នុងស្រុកសរុប និង ៣០% នៃអត្រាការងារសរុប។ ម្យ៉ាងវិញទៀត លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងវិស័យកសិកម្មត្រូវបានកំណត់ត្រឹមប្រហែល ៩% នៃចំនួនប្រាក់កម្ចីសរុបក្នុងប្រទេស ហើយជាងពាក់កណ្តាលនៃចំនួនកសិករសរុបមិនទាន់ទទួលបានហិរញ្ញវត្ថុ។ ប្រហែល ៩០% នៃប្រជាជនក្រីក្ររបស់កម្ពុជារស់នៅក្នុងតំបន់ជនបទ ដែលក្នុងនោះប្រជាជនប្រហែល ៨០% ប្រកបរបរកសិកម្ម ហើយប្រាក់ចំណូលនៅក្នុងតំបន់ទាំងនេះមានត្រឹមតែប្រហែល ៥០-៦០% នៃប្រជាជននៅក្នុងទីក្រុង ដែលបង្កើតឱ្យមានវិសមភាពសេដ្ឋកិច្ច។

កម្ចីនេះនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់កសិករនៅតាមជនបទតាមរយៈធនាគារអេស៊ីលីដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសមតុល្យប្រាក់កម្ចីធំបំផុតក្នុងវិស័យកសិកម្មនៅកម្ពុជា។ ប្រាក់កម្ចីនេះមានគោលបំណងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា ដោយគាំទ្រដល់ការពង្រីកការផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្ម ហើយនឹងរួមចំណែកដល់គោលដៅការអភិវឌ្ឍប្រកបចីរភាព (SDGs) ដោយគ្មានភាពក្រីក្រ  ភាពអត់ឃ្លានក្រោមសូន្យ  សមភាពយេនឌ័) និង ភាពមានការងារសមរម្យនិងកំណើនសេដ្ឋកិច្ច)។ គួរសម្គាល់ផងដែរថា កម្ចីហិរញ្ញប្បទាននេះគឺជាគម្រោងទី១ក្រោមកម្មវិធីហិរញ្ញប្បទានវិនិយោគវិស័យឯកជនរបស់ JICA ក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ JICA សង្ឃឹមថា គម្រោងនេះនឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម បង្កើនចំណូលរបស់ប្រជាកសិករ លើកស្ទួយសហគ្រិនភាពជាស្រ្តីក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសកម្ពុជា តាមរយៈការជួយសម្រួលដល់ការផ្តល់កម្ចីពីធនាគារក្នុងវិស័យកសិកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី