អ្នកប្រើប្រាស់កម្ចីគួរសិក្សាចំណុចទាំង ៣ នេះ នៅពេលជួបបញ្ហាសងត្រឡប់ទៅធនាគារ

ភ្នំពេញ ៖ ជាការពិតណាស់ អ្នកប្រើប្រាស់កម្ចី ឬឥណទានពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមែនសុទ្ធតែទទួលបានជោគជ័យពីការប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មរបស់ខ្លួន ឬគោលដៅណាមួយរបស់ខ្លួននោះទេ ហើយពេលដែលមិនទទួលបានជៅគជ័យ វាអាចធ្វើឱ្យអ្នកប្រើប្រាស់កម្ចីធ្លាក់ចូលក្នុងបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន។

ការណ៍នេះទាមទារឱ្យអ្នកប្រើប្រាស់កម្ចីបើកចិត្តឱ្យទូលាយ ក្នុងការជជែកជាមួយភាគីធនាគារ ដើម្បីស្វែងរកដំណោះស្រាយសមស្រមណាមួយ ព្រោះធនាគារតែងតែរង់ចាំផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ជាមួយអតិថិជន នៅពេលអតិថិជនណាមួយជួបប្រទះនឹងបញ្ហាទាក់ទងនឹងការប្រើប្រាស់កម្ចី។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ២-៣ ខែចុងក្រោយនេះ លោកទទួលបានសំណួរមួយចំនួនពីអ្នកប្រើប្រាស់កម្ចី។ មានអ្នកខ្លះព្រួយបារម្ភពីលទ្ធភាពក្នុងការសងត្រឡប់។ ខាងក្រោមគឺជាវិធីការពារ ដើម្បីកុំឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ ៖

១) ពិគ្រោះយោបល់ជាមួយបុគ្គលិកធនាគារដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់។ ក្នុងន័យនេះ អ្នកបើប្រាស់កម្ចីពីធនាគារ ដែលកំពុងបញ្ហាផ្នែកហិរញ្ញវត្ថុ គួរជជែកជាមួយធនាគារ ដែលខ្លួនកំពុងប្រើប្រាស់កម្ចី ដោយភាពស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុ នោះភាគីធនាគារសិក្សាស្ថានភាព និងលទ្ធភាពជាជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដែលអាចទទួលយកបានជាក់ជាមិនខាន។

២) ប្រសិនបើអ្នកប្រើប្រាស់កម្ចីពិតជាជួបបញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួនខ្លាំង ហើយអស់លទ្ធភាពសងត្រឡប់ទៅធនាគារវិញ តាមគោលការណ៍ស្ម័គ្រចិត្ត គួរស្នើសុំឱ្យធនាគារជួយលក់ទ្រព្យធានាដើម្បីទូទាត់បំណុល។ ទោះជាយ៉ាងនេះក្តី អ្នកប្រើប្រាស់កម្ចីអាចស្នើឱ្យភាគីធនាគារសិក្សាកម្ចីរបស់ខ្លួនឡើងវិញ ហើយបន្តពិភាក្សាជាមួយ ដោយបើកចិត្តឱ្យទូលាយ ដើម្បីរកច្រកចេញ និងរកដំណោះស្រាយសមរម្យណាមួយ។

៣) ចៀសវាងដាច់ខាតចំពោះការទៅខ្ចីបុលឈ្មួញចងការឯកជន ដើម្បីយកប្រាក់មកសងធនាគារ។ ព្រោះការប្រាក់ខ្ពស់ និងអាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌដែលអាចឈានដល់ការឃុំខ្លួន នៅពេលគ្មានប្រាក់សង។ កន្លងមក មិនមានធនាគារណាមួយប្តឹងឃុំខ្លួនអតិថិជន ព្រោះគ្មានប្រាក់សងនោះទេ ប៉ុន្តែមានច្រើនករណីសម្រាប់អ្នកខ្ចីចងការប្រាក់ពីឈ្មួញឯកជន។

គួររំលឹកផងដែរថា អ្នកដែលមានបំណងចង់ប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ត្រូវមាន និងរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន ឬផែនការអាជីវកម្មឱ្យបានច្បាស់លាស់ ដើម្បីចៀសវៀងនូវការជួយប្រទះបញ្ហាហិរញ្ញវត្ថុនាពេលខាងមុខ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី