កម្ចីរបស់ អិលអូអិលស៊ី (LOLC) ជួយអតិថិជនឱ្យមានការរីកចម្រើននិងជោគជ័យជាលំដាប់

ភ្នំពេញ៖ អិលអូអិលស៊ី (LOLC) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានទទួលជោគជ័យលើការផ្តល់ផលិតផលសម្បូរបែបនិងសេវាកម្មកម្ចីទៅដល់អតិថិជន ដែលជួយអាជីវកម្មរបស់ពួកគាត់មានការរីកចម្រើន និងធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើរឡើងជាលំដាប់។ ជាក់ស្តែងនាព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ អិលអូអិលស៊ី បានរៀបចំកម្មវិធីមួយនៅការិយាល័យកណ្តាល ដើម្បីសំណេះសំណាលជាមួយអតិថិជន ដែលទទួលបានជោគជ័យក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម ជាពិសេសផលិតផលប្រាក់កម្ចីរបស់ អិលអូអិលស៊ី។

កម្មវិធីជួបជុំសំណេះសំណាលនេះ បញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ អិលអូអិលស៊ី ក្នុងការជំរុញភាពជាដៃគូដ៏រឹងមាំ និងគាំទ្រដល់អតិថិជនរបស់ខ្លួនឱ្យកាន់តែមានភាពរីកចម្រើនជានិរន្តរ។ កម្មវិធីដែលបានធ្វើឡើងនេះ ជាពេលវេលាដ៏មានតម្លៃមួយដែលអនុញ្ញាតឱ្យគណៈគ្រប់គ្រងអិលអូលអិលស៊ី បានជួបសំណេះសំណាល និងសម្តែងនូវការដឹងគុណចំពោះអតិថិជនដែលតែងតែស្មោះស្ម័គ្រ គាំទ្រ និងមានទំនុកចិត្ត ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្ម របស់អិលអូអិលស៊ី ដើម្បីបង្កើត និងពង្រីកមុខរបរអាជីវកម្មរបស់ខ្លួនរហូតទទួលបានជោគជ័យ។

ក្នុងនាមជាអតិថិជនយូរឆ្នាំរបស់ អិលអូអិលស៊ី លោកស្រី វ៉ា ផល្លី មានអាសយដ្ឋានរស់នៅ ភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មានអាជីវកម្មជាអ្នកលក់រថយន្តក្រដាសពន្ធនាំចូលពីសាធារ​ណ​រដ្ឋកូរ៉េ លោកស្រីជាអតិថិជនចាស់ និងបានប្រើសេវា អិលអូអិលស៊ី តាំងពីឆ្នាំ២០១៥ រហូតមកដល់២០២៤ នេះ។​

លោកស្រី បានឱ្យដឹងថា ៖ ពេលបើកអាជីវកម្មដំបូងគាត់មានតែរថយន្ដ Kia តូចៗចំនួនប្រាំ៦គ្រឿងប៉ុណ្ណោះជាមួយដើមទុន២ម៉ឺនដុល្លារ។ កិច្ចសហការដំបូងជាមួយ      អិលអូអិលស៊ី  អាចឱ្យអតិថិជនរបស់លោកស្រីបង់រំលស់រថយន្ត​ដើម្បីយកទៅប្រើប្រាស់បានដោយមិនចាំបាច់មានប្រាក់គ្រប់ គឺអតិថិជនមានប្រាក់តិចតួចចូលរួម ហើយពួកគេអាចយករថយន្តទៅប្រើប្រាស់បានភ្លាមៗ។​ ក្រោយមកលោកស្រីបានស្នើកម្ចីពីអិលអូអិលស៊ី ដើម្បីធ្វើជាដើមទុនបង្វិលបន្ថែមដើម្បីពង្រីកសាខាអាជីវកម្មហាងលក់រថយន្តពីរកន្លែងទៀត និងអាហារដ្ឋានដែលជាអាជីវកម្មថ្មីចំនួនបីទីតាំងទៀតផង។

អតិថិជនជោគជ័យម្នាក់ទៀត លោក ម៉ា ធាវី គឺជាជាងជួសជុលម៉ូតូ។ លោកប្រកបមុខរបរជាជាងជួសជុលម៉ូតូនេះតាំងពីឆ្នាំ២០០៥។ រយៈពេលដប់ប្រាំបួនឆ្នាំនៃការប្រកបរបរនេះ ធ្វើឱ្យលោកទទួលបានអតិថិជនកើនឡើងជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ​ដែលជាហេតុធ្វើឱ្យទីតាំងជួសជុលម៉ូតូរបស់គាត់ពុំមានទីធ្លាគ្រប់គ្រាន់សម្រាប់ទទួលអតិថិជន​។ ដោយសង្កេតឃើញភាពរីកចម្រើនរបស់ខ្លួន ស្របពេលដែលលោកមានគោលបំណងចង់ពង្រីកទីធ្លាបន្ថែមទៀតផងនោះ ដើមទុនគឺជាកង្វល់ដ៏ធំនៅក្នុងដំណើរការពង្រីកទីធ្លាអាជីវកម្មមួយនេះ។ លោកបានរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីស្វែងរកកម្ចី តែជាសំណាងល្អលោកបានស្គាល់​ អិលអូអិលស៊ី។​

បន្ទាប់ពីមានការគាំទ្រដំណោះស្រាយផ្នែកហិរញ្ញវត្ថុពីអិលអូអិលស៊ី ចំនួនពីរវគ្គ លោកអាចសម្រេចបានគោលបំណងក្នុងការពង្រីកអាជីវកម្មពីតូបជួសជុលតូច ទៅជាហាងជួសជុសម៉ូតូដែលមានទីធ្លាធំ​ ថែមទាំងមានផ្ទះដែលជាកម្មសិទ្ធផ្ទាល់ខ្លួនចំនួនពីរកន្លែង និងដីបន្ថែមទៀត។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី ពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយជីវភាពគ្រួសារគាត់ឱ្យមានភាពល្អប្រសើរមកដល់បច្ចុប្បន្ន ដោយភាពជឿជាក់ និងទំនុកចិត្តខ្ពស់។

លោក ប្រុក ធី និងភរិយា (ឌុក គន្ធា) ប្តីប្រពន្ធជាអតិថិជនជោគជ័យមួយរូបទៀត ក្នុងចំណោមអតិថិជនទាំងប្រាំនាក់។  ពួកគាត់ប្រកបរបរបោះដុំបន្លែនៅតាមផ្សារមួយចំនួនដូចជា ផ្សារដើមគរ ផ្សារប្រាំពីរមករា និងផ្សារសាមគ្គី។ ពួកគាត់បានប្រើប្រាស់កម្ចី អិលអូអិលស៊ី លើកដំបូងនៅឆ្នាំ២០២០​ ក្នុងគោលបំណងពង្រីកអាជីវកម្ម។​ ក្រោយមកអាជីវកម្មរបស់ពួកគាត់ទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ពួកគាត់សម្រេចស្នើកម្ចីបន្ថែមជាលើកទីពីរ ដើម្បីពង្រីកអាជីវកម្មបោះដុំបន្លែតាមហាង​។ លោកស្រី បានបន្តថា ពីមុនខ្ចីអិលអូអិលស៊ី គ្រួសារមានការលំបាក ផ្ទះក៏លិចទឹក។ បច្ចុប្បន្នជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរខ្លាំងជាងមុនប្រហែលប៉ែតសិបភាគរយ ប្រសិនបើប្រៀបធៀបជាមួយស្ថានភាពចាស់របស់គាត់។ ឥលូវនេះកូនច្បងរបស់លោកស្រីបានចេញធ្វើការនិងមានប្រាក់ខែ។ គាត់អាចផ្គត់ផ្គង់ការសិក្សារៀនសូត្រកូនពីរនាក់ទៀតឱ្យរៀនចប់ដល់មហាវិទ្យាល័យ។

អតិថិជនជោគជ័យម្នាក់ទៀត អ្នកស្រី ប៊ុត​ ប៊ី អាយុ៤៧ ឆ្នាំមានអាសយដ្ឋានរស់នៅក្នុងក្រុងឧដុង្គម៉ែជ័យ ដោយកាលពីមុនមានមុខរបរជាអ្នកលក់បាយ លក់កាហ្វេ គ្រឿងភេសជ្ជៈ មីឆា និងបាយឆាជាដើម តែឥឡូវ អ្នកស្រីបង្កើតមុខរបរថ្មីមួយគឺលក់បាយម្ហូបកម្មង់។ កាលពីមុនអ្នកស្រីលក់ដូរមានត្រឹមខ្ចុះបីប៉ុណ្ណោះ​ ប៉ុន្តែដោយសារតែកំណើនអតិថិជនមានការកើនឡើង និងអតិថិជនរបស់គាត់មានតម្រូវការម្ហូបកម្មង់ ដូចនេះគាត់ក៏បង្កើតមុខរបរថ្មីនេះបន្ថែម។ បន្ទាប់មកអ្នកស្រីគិតថា អ្នកស្រីមានតម្រូវការដើមទុនបន្ថែម អ្នកស្រីក៏បានសម្រេចចិត្តស្នើកម្ចីពី អិលអូអិលស៊ី ដើម្បីយកមកពង្រីកមុខរបរ។ គោលដៅរបស់អ្នកស្រីក្នុងការប្រើប្រាស់កម្ចី គឺដើម្បីធ្វើឱ្យមុខរបរមានភាពរីកចម្រើន។ ចំណែកឯចំណូលដែលអ្នកស្រីទទួលបានពីមុខរបរ មួយចំណែកអ្នកស្រីបង់ទៅអិលអូអិលស៊ី មួយចំណែកទៀតយកទៅធ្វើផ្ទះ ទិញម៉ូតូ និងទិញឡានឱ្យកូនៗក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ មុខរបរថ្មីនេះទទួលបានការគាំទ្រច្រើនពីអតិថជន ដូចនេះអ្នកស្រីឱ្យកូនៗជួយធ្វើម្ហូប ធ្វើការនៅផ្ទះជាមួយមិនមានអ្នកណាធ្វើការនៅខាងក្រៅនោះទេ។

អ្នកស្រីបន្ថែមទៀតថា ដើមទុនដែលគាត់បានខ្ចីពី អិលអូអិលស៊ី ពិតជាមានអត្ថប្រយោជន៍ដល់រូបគាត់។ អ្នកស្រីសូមអរគុណ អិលអូអិលស៊ី  ដែលបានផ្តល់ដើមទុនមកបង្កើតមុខរបរនេះ វាពិតជាមានន័យ ហើយគ្រួសាររបស់អ្នកស្រីក៏ទទួលបានជោគជ័យ ដោយមានលទ្ធភាពទិញដី​ ធ្វើផ្ទះឱ្យកូនរស់នៅ ទិញឡានឱ្យកូនៗ ពង្រីកមុខរបរឱ្យមានខ្ចុះច្រើនជាងមុន ហើយក៏អាចសន្សំបានខ្លះថែមទៀត។

ក្រឡេកមកមើលអំពីរឿងរ៉ាវរបស់អតិថិជន អិលអូអិលស៊ី ម្នាក់ទៀតដែលបានវិវត្តគុណភាពជីវិតយ៉ាងប្រសើរឡើងជាលំដាប់ក្រោយសម្រេចចិត្តស្នើប្រើប្រាស់ប្រាក់កម្ចី អិលអូអិលស៊ី។ អ្នកស្រីមានឈ្មោះ វ៉ាន់ ច័ន្ទធូ ជាអតិថិជនប្រើប្រាស់ផលិតផលប្រាក់កម្ចីគេហដ្ឋាន អិលអូអិលស៊ី ចាប់ពីឆ្នាំ២០១៩ រហូតដល់ដល់បច្ចុប្បន្នចំនួនពីរលើកក្នុងគោលបំណងជួសជុលគេហដ្ឋាន។ ដោយសារតែថ្លៃចំណាយទៅលើការជួសជុលមានទំហំច្រើនគួរសមដែរ​ ហើយបើគាត់យកលុយដែលគាត់សន្សំទៅសាងសង់ផ្ទះ នោះគាត់ប្រាកដជាខ្វះខាតប្រាក់សម្រាប់ធ្វើជាទុនបង្វិលសម្រាប់អាជីវកម្ម និងចំណាយប្រើប្រាស់ប្រចាំថ្ងៃដូចជា ពិនិត្យ និងព្យាបាលជម្ងឺពេលឈឺថ្កាត់ ឬបង់ទឹកភ្លើងជាដើម។ តែសំណាងល្អ បុគ្គលិក អិលអូអិលស៊ី បានមកណែនាំពីសេវាកម្មប្រាក់កម្ចីគេហដ្ឋាន ហើយអាចផ្តល់ជូនទំហំកម្ចីតាមតម្រូវការជាមួយការប្រាក់សមរម្យនឹងសមត្ថភាពសងរបស់គាត់ ទើបគាត់សម្រេចចិត្តស្នើកម្ចីមកប្រើប្រាស់ដើម្បីជួសជុល និងតុបតែងផ្ទះរហូតដល់ទៅពីរលើកបើគិតមកទល់បច្ចុប្បន្ន។​

លោកស្រីបានបញ្ជាក់ទៀតថា បន្ទាប់ពីការប្រើប្រាស់កម្ចីនេះ ធ្វើឱ្យគាត់មានគុណភាពជីវិតកាន់តែប្រសើរឡើងជាងមុនច្រើន គាត់អាចស្នាក់នៅក្នុងលំនៅដ្ឋានដ៏កក់ក្តៅជាមួយក្រុមគ្រួសារដោយពុំចាំបាច់ប្រើប្រាស់ប្រាក់ទាំងដុលដែលបានសន្សំរបស់គាត់ក្នុងការចំណាយលើការជួសជុល ឬកែលម្អគេហដ្ឋានឡើយ។

ពាក់ព័ន្ធនឹងការរក្សាកេរ្ត៍ឈ្មោះល្អនេះ លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានថ្លែងថា៖ គោលការណ៍ និងយន្តការរបស់ អិលអូអិលស៊ី តែងតែត្រូវបានដុសខាត់ និងពង្រឹងបន្តជាប់ជានិច្ច។ គោលការណ៍ និងយន្តការរបស់អិលអូអិលស៊ី ផ្ដោតទៅលើចំណុចពីរធំៗ ៖ ទី១-ផ្ដោតលើបញ្ហាថាតើ      ផលិត​ផលនិងសេវាកម្មរបស់ អិលអូអិលស៊ី មានលក្ខណៈគ្រប់ជ្រុងជ្រោយដែរឬទេ សេវាកម្ម និងផលិតផលមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារឬទេ ត្រូវនឹងតម្រូវការរបស់អតិថិជនដែរឬអត់? ប្រសិនណាផលិតផលរបស់យើងមានលក្ខណៈសម្បូរបែប បំពេញតម្រូវការរបស់អតិថិជននោះ នេះជាភាពជោគជ័យមួយរបស់យើងព្រោះអ្វីដែលគេចង់បានយើងបានផ្តល់ជូនគេ។

ទី២-សំខាន់ផ្ដោតធ្វើយ៉ាងណាឲ្យផលិតផលចូលទៅដល់ដៃអតិថិជន ហើយអតិថិជនបានប្រើប្រាស់ចំគោលដៅ។ យើងធ្វើអ្វីមួយប្រកបដោយភាពជាក់លាក់ ដោយគិតប្រយោជន៍អតិថិជន និងមានសីលធម៌វិជ្ជាជីវៈរបស់យើង ដើម្បីធានាថាផលិតផល និងសេវាកម្មរបស់យើងនាំឲ្យអតិថិជនរីកចម្រើន។ មានន័យថាយើងបង្កើតផលិតផលមួយសមស្រប មិនមែនចេះតែធ្វើតាមអំពើចិត្តនោះទេយើងមានក្រមសីលធម៌វិជ្ជាជីវៈ ហើយយើងមិនចង់បានជោគ​ជ័យតែឯងនោះទេ។ យើងចង់ឃើញអតិថិជនរបស់យើងជោគជ័យផងដែរ។ ករណីប្រសិនបើអតិថិជនមិនសប្បាយចិត្តឬមានបញ្ហាផ្សេងៗ អតិថិជនអាចលើកជាបញ្ហា បង្ហាញពីភាពមិនពេញចិត្តដល់ថ្នាក់ដឹកនាំគ្រប់គ្រងតាមរយៈអនឡាញ ឬតាមរយៈឆានែលផ្សេងៗដ៏សម្បូរបែបដើម្បីថ្នាក់លើបានដឹង បានស្គាល់និងកែប្រែនូវអ្វីដែលជាកំហុសឆ្គងឬការអនុវត្តដែលមិនមានការពេញចិត្ត។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី បានមានប្រសាសន៍បន្តថា៖ អិលអូអិលស៊ី មានភាពសោមនស្សយ៉ាងក្រៃលែងក្នុងការជួបសំណេះសំណាលផ្ទាល់ជាមួយអតិថិជន ជាពិសេសបានស្វែងយល់អំពីការវិវត្តនៃភាពរីកចម្រើនរបស់អតិថិជនតាមរយៈការប្រើប្រាស់ប្រាក់កម្ចីចំគោលដៅ ក្នុងការពង្រីកអាជីវកម្មដោយជោគជ័យ និងធ្វើឱ្យជីវភាពរស់នៅមានភាពប្រសើរឡើងជាលំដាប់។ អិលអូអិលស៊ី សង្ឃឹមថាអតិថិជននឹងនៅតែគាំទ្រ និងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី ជាបន្តទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី