ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលប្រធានសាខាថ្នាក់ស្រុក និងខេត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារជាសមាជិកនៅទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។

សិក្ខាសាលាថ្នាក់តំបន់ ត្រូវបានរៀបចំឡើងបន្ទាប់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដាក់ឱ្យប្រើជាផ្លូវការនូវក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ កាលពីដើមខែមីនា ឆ្នាំ២០២២។
សិក្ខាសាលាពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំជា៥តំបន់ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញចន្លោះពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា ឆ្នាំ២០២២ និងបន្តទៅខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តព្រៃវែង និងខេត្តក្រចេះ នាខែបន្តបន្ទាប់។ ប្រធានសាខាថ្នាក់ខេត្ត-ស្រុក-តំបន់ តាមតំបន់នីមួយៗ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ ក្នុងគោលបំណង ១.ពង្រឹងសមត្ថភាពនិងគុណវុឌ្ឍិ ក្នុងក្របខ័ណ្ឌការងាររបស់ប្រធានសាខា ២.ផ្តល់ឱកាសជូនប្រធានសាខា ដើម្បីស្វែងយល់អំពី ក្រម និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និង៣.ផ្តល់ជាវេទិកាចែករំលែកចំណេះដឹង បទពិសោធន៍ កត្តាប្រឈម ដំណោះស្រាយ និងការកសាងបណ្តាញទំនាក់ទំនងរវាងប្រធានសាខា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងនិយ័តករ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ៖
“កន្លងមកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានយកចិត្តទុកដាក់ទៅលើការពង្រឹងឧត្តមភាពនៃធនធានមនុស្សដែលជាប្រតិបត្តិករហិរញ្ញវត្ថុតាមរយៈវគ្គបណ្តុះបណ្តាលនានា ដែលបានរៀបចំដោយសមាគម និងវិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នតាមវិធាននានា ដូចជា ក្រមនិងវិធានផ្ទៃក្នុងនៅក្នុងវិស័យរួមមាន វិធានផ្តល់ប្រាក់កម្ចី កិច្ចការពារអតិថិជន និងការដោះស្រាយបណ្តឹងជាដើម ជាពិសេសទៅទៀត សមាគមបានសម្របសម្រួល និងផ្តល់កម្មវិធីនានាដែលជាការអប់រំផ្នែកហិរញ្ញវត្ថុជូនភាគីពាក់ព័ន្ធជាចំណែកដើម្បីជ្រុំជ្រែងភាពរឹងមាំនៃវិស័យរបស់យើង”
ការគ្រប់គ្រងសាខាប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវបានចាត់ទុកជាមុខងារដ៏សំខាន់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំគ្រប់គ្រងសាខា គឺជាតួអង្គជួរមុខដ៏សំខាន់ដែលនាំឱ្យធុរៈកិច្ចហិរញ្ញវត្ថុទទួលបានជោគជ័យ ឬបរាជ័យ។ ក្នុងនោះផងដែរ សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ និងផលចំណេញរបស់សាខា។ លើសពីនេះទៅទៀត ប្រធានសាខាជាមេដឹកនាំដែលនាំមកនូវកេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុនផងដែរ ពីព្រោះគាត់ជាអ្នកដឹកនាំក្រុមការងាររបស់ខ្លួនផ្ទាល់ ដើម្បីប្រតិបត្តិការសេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនដោយផ្ទាល់។ មុខងារអាទិភាពចម្បងៗរបស់ប្រធានសាខា រួមមាន៖ ការដឹកនាំក្រុមការងារដើម្បីរកប្រាក់ចំណូលជូនក្រុមហ៊ុន ការគ្រប់គ្រងធនធានមនុស្ស ការប្រតិបត្តិផែនការអាជីវកម្ម និងសេវាបម្រើអតិថិជន។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងពិធីបើកថា ៖
“សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងក្រមសីលធម៌ និងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំជួរមុខរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលបាននិងកំពុងផ្តល់សេវា ជាចាំបាច់សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធានាបាននូវនិរន្តរភាពវិស័យ ក៏ដូចជាការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ ប្រធានសាខានីមួយៗត្រូវធានាបានថាសេវារបស់ខ្លួនធ្វើឱ្យអតិថិជនទទួលបានជោគជ័យពិតប្រាកដ ហើយនេះទើបជាជោគជ័យពិតរបស់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល”
សិក្ខាសាលាទំាង៥តំបន់នេះ ក៏ទទួលបានការរួមសហការជាមួយការិយាល័យឥណទានកម្ពុជា (CBC) ក្រោមការចង្អុលបង្ហាញពីធនាគារជាតិនៃកម្ពុជា នឹងចូលរួមលើកកម្ពស់និរន្តរភាព របស់គ្រឹះស្ថានហិរញ្ញវត្ថុផង ជាឧត្តមប្រយោជន៍ដល់អតិថិជនផង និង វិស័យហិរញ្ញវត្ថុទាំងមូលផង ក៏ដូចជាចូលរួមចំណែកជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកឡើយ បើទោះបីក្នុងគោលដៅនាំចេញក៏ដោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 07/10/2026
កម្ពុជា មិនអនុញ្ញាតឱ្យមានរោងចក្រផលិតបារីអេឡិកត្រូនិកឡើយ

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association
ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី! សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/10/2026
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

អាម៉េរិក និងក្រុមហ៊ុន Anduril រួមគ្នាវិនិយោគ ៦,៦ ពាន់លានដុល្លារ ពង្រីកសមត្ថភាពផលិតនាវាមុជទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
ដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនបច្ចេកវិទ្យាយោធា Anduril គ្រោងវិនិយោគរួមគ្នាប្រមាណ ៦,៦ ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតនាវាមុជទឹក និងគ្រឿងបន្លាស់គាំទ្រសម្រាប់កងទ័ពជើងទឹកអាម៉េរិក

សម្ព័ន្ធមិត្ត ៣ ប្រទេស ពង្រាយយន្តហោះចម្បាំង ១០០គ្រឿង វាយប្រហារក្រុមហ៊ូទីនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/10/2026
យន្តហោះចម្បាំងសរុបប្រមាណ ១០០គ្រឿង របស់កងកម្លាំងយោធាមកពីប្រទេសអារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន បានចូលរួមក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហ៊ូទី (Houthi) នៅប្រទេសយេមែន ក្រោមប្រតិបត្តិការដែលមានឈ្មោះថា «Operation Dawn of Yemen»





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content