ធនាគារជាតិនៃកម្ពុជា ចាប់ដៃគូជាមួយ IFC ដើម្បីជំរុញហិរញ្ញប្បទានបៃតង ​

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ​ (IFC) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣  បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ ​ដើម្បី​ជំរុញការផ្តល់ហិរញ្ញប្បទានសម្រាប់​គម្រោងបៃតងក្នុងគោលដៅ​គាំទ្រការផ្លាស់ប្តូរសេដ្ឋកិច្ច​កម្ពុជា​ទៅជាសេដ្ឋកិច្ចបៃតង ចូលរួម​ចំណែក​ក្នុងការឆ្លើយតបទៅនឹង​​ផលប៉ះពាល់​ដែលបណ្តាល​មកពីការប្រែប្រួល​អាកាសធាតុ​ និង​បង្កើតបរិយាកាសអំណោយផល​សម្រាប់ទាក់ទាញហិរញ្ញប្បទានបៃតង។

បច្ចុប្បន្ន ប្រទេស​កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមប្រទេស​ចំនួន​ ១៩១ ផ្អែក​លើ​សន្ទស្សន៍​នៃ​ការវាយតម្លៃហានិភ័យជាសកលពីប្រភពចំហ លើកត្តាមនុស្សធម៌ និងគ្រោះមហន្តរាយ។ ប្រសិនបើគ្មានវិធានការបន្សាំ និងការកាត់បន្ថយឱ្យបានត្រឹមត្រូវទេ​ ការប្រែប្រួលអាកាសធាតុអាចបណ្តាលឱ្យ​សេដ្ឋកិច្ច​​ថយ​ចុះ​ប្រមាណ​ ៩% នៃផលិតផលក្នុងស្រុកសរុប (GDP) ត្រឹម​ឆ្នាំ២០៥០ ខណៈដែល​អត្រា​ភាពក្រីក្រ​អាច​កើន​រហូតដល់  ៦%​ ត្រឹម​ឆ្នាំ​២០៤០។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក និងសាជីកម្ម​ហិរញ្ញវត្ថុអន្តរជាតិ​ (IFC) ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា/ Country Climate and Development Report (CCDR) ដែលទើបចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។​

របាយការណ៍នេះបានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាត្រូវការការវិនិយោគបន្ថែមប្រមាណ​ ៣៦ពាន់លានដុល្លារ​អាមេរិក​ពីវិស័យសាធារណៈ និងវិស័យឯកជន​ សម្រាប់រយៈពេល ៣ទសវត្សរ៍ខាងមុខ ដើម្បីសម្រេចបានតាម​គោលដៅអាកាសធាតុអព្យាក្រឹតកាបូននៅមុន​ឆ្នាំ២០៥០។

​ឯកឧត្តម​ យឹម លាត ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ​មានប្រសាសន៍​លើក​ឡើងថា វិស័យហិរញ្ញវត្ថុដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការ​ជំរុញ​ការបញ្ចេញ​ដើមទុន​សម្រាប់​គម្រោងដែលមិនមានផលប៉ះពាល់អាកាសធាតុ ប៉ុន្តែការណ៍នេះតម្រូវឱ្យមានគោលនយោបាយសមស្រប ​និងការបង្កើតបរិយាកាសអំណោយផល។

ឯកឧត្តម​ បាន​បន្ថែមទៀតផង​ដែរ​ថា​ ៖

“ធនាគារជាតិនៃកម្ពុជា​ប្តេជ្ញា​​រៀបចំអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុបៃតង​មួយ​ដ៏រឹងមាំ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ​ដែលគាំទ្រការបញ្ជូន​ និងជំរុញការវិនិយោគលើគម្រោងបៃតងក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុ​របស់រដ្ឋាភិបាល ដូចមាន​ចែង​នៅក្នុងរបាយការណ៍ការ​ចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញា​ក្រប​ខ័ណ្ឌ​សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។

បច្ចុប្បន្ន មាន​កត្តាមួយ​ចំនួនដែលរារាំងសក្តានុពលហិរញ្ញប្បទានបៃតងរបស់កម្ពុជា ដូចជា​​​កង្វះ​​ការណែនាំអំពីចារឹកលក្ខណៈនៃហិរញ្ញប្បទានបៃតង និង​កង្វះខាត​​គោលនយោបាយបៃតងដើម្បី​ជំរុញ​ការច្នៃប្រឌិត ការណែនាំ ​និងការអនុវត្តហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព​​។

កិច្ច​សហប្រតិបត្តិការនេះ នឹងជួយពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ តាមរយៈការ​បង្កើត​ប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ (National Taxonomy)​ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលនឹងជួយកំណត់ទ្រព្យសកម្មដែលមានចារឹកលក្ខណៈជាការវិនិយោគបៃតង។ លើសពីនេះ កិច្ច​សហប្រតិបត្តិការ​នេះ​នឹងជួយបង្កើន​សមត្ថភាពស្ថាប័នហិរញ្ញវត្ថុ ព្រមទាំង​រៀបចំគោលការណ៍ណែនាំពាក់ព័ន្ធ ដូចជាការរាយការណ៍​ និង​ស្តង់ដារនៃការបង្ហាញព័ត៌មាន​ទាក់ទងនឹង​ការផ្តល់ឥណទាន​បៃតង និងគម្រោងហិរញ្ញប្បទាននានាពាក់ព័ន្ធនឹង​ហានិភ័យបរិស្ថាន សង្គម និង​អភិបាលកិច្ច (ESG)។

លោក ASAD YAQUB ប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិប្រចាំនៅកម្ពុជាបានលើកឡើងថា ៖

“កិច្ចព្រមព្រៀងនេះ ចូល​រួម​គាំទ្រដល់មហិច្ឆតាពាក់ពន្ធ័នឹងអាកាសធាតុ​របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងជំរុញទីផ្សារ​ហិរញ្ញប្បទានបៃតងមួយដ៏រឹងមាំ។ ក្នុងនាមជាអ្នកនាំមុខផ្នែកហិរញ្ញប្បទានបៃតងសកល ​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិមានជំហរពិសេសក្នុងការជួយប្រជាជាតិកម្ពុជាកៀរគរហិរញ្ញប្បទាន​​សម្រាប់​សកម្មភាព​ទប់ទល់​បម្រែបម្រួល​អាកាសធាតុ​​ ដើម្បី​ចូលរួមចំណែកក្នុង​ផែនការពង្រីក​​កំណើន​បរិយាបន្ន​បៃតងដើម្បី​ពង្រឹក​ភាពធន់​សេដ្ឋកិច្ច​កម្ពុជានាពេល​អនាគត “។

ដោយមានការគាំទ្រពីគម្រោងសម្រាប់សេវាប្រឹក្សា​ការ​វិនិយោគ​បម្រែបម្រួល​បរិយាកាស (Facility for Investment Climate Advisory Services, FIAS) គម្រោងនេះមាន​រយៈពេល ៣ឆ្នាំ ហើយប្រព័ន្ធវត្តិករសាស្រ្តហិរញ្ញវត្ថុជាតិ ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ