NBC ប្រកាសឱ្យអនុវត្តន៍យន្តការសម្របសម្រួលចរាចរណ៍ប្រាក់ដុល្លារអាមេរិកនៅទូទាំងប្រទេស

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាស និងណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទាំងអស់ ឱ្យជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលទូទាត់ជាប្រាក់ដុល្លារអាមេរិកមានសភាពចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច នៅទូទាំងប្រទេស ដោយគ្មានគិតថ្លៃសេវា (ការកាត់ទឹក ឬកាត់ខាត) នោះឡើយ។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា នូវវិធានការបន្ទាន់ដូចតទៅ ៖ ទី១/- តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររកកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន, ទី២/- តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ដោយពុំមានសំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាសប្រាក់ដុល្លារអាមេរិកនោះឡើយ ហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួសដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូដែលមានសិទ្ធិផ្ទាល់ ឬ ដោយប្រយោលជាមួយធនាគារកណ្តាលអាមេរិក និងជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។

ចំពោះការដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជា ទោះបីមិនមែនជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ក៏ដោយ ពោលគឺដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា ក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជារូបិយវត្ថុជាតិឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់សងប្រាក់អនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានជាសមាជិក ជាពិសេសធនាគារជាតិនៃកម្ពុជា ក៏បាន និងកំពុងអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីជាយន្តការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅប្រទេសកម្ពុជាយើងផងដែរ។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងអាជីវករប្តូរប្រាក់ទាំងអស់ នឹងបន្តចូលរួមសហការប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមភាពជាក់ស្តែងរបស់អតិថិជន។

គួររំលឹកថា កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តន៍យន្តការសម្រួលដល់ការចាយក្រដាសប្រាក់ដុល្លារចាស់ ទក់ ប្រឡាក់ និងរហែកតិចតួច នៅទូទាំងប្រទេស ដោយគ្មានការកាត់ទឹក ឬកាត់ខាតនោះឡើយ។ ការប្រកាសរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីក្នុងពិធី​សំណេះ​សំណាល និងពិសាភោជនាហារ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅ​ឋាន​​កម្ពុជា។

សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ៖

«យើងត្រូវដើរដោយប្រុងប្រយ័ត្ន ដូច្នេះហើយបានជាយើងធ្វើសាកល្បង សម្រួលលក្ខខណ្ឌចាយប្រាក់ដុល្លារ នៅខេត្តសៀមរាប។ ខ្ញុំបានឱ្យលោកជំទាវ ជា សិរី វាយតម្លៃឱ្យខ្ញុំ។ លោកជំទាវបានប្រាប់ខ្ញុំថា មកដល់ម៉ោងនេះ មានការកើន (ការប្តូរប្រាក់ដុល្លារចាស់ ទក់ ខូចខាតតិចតួច) តែយើងអាចរ៉ាប់រងបាន។ អីចឹងខ្ញុំបានអនុញ្ញាតថា ឥឡូវចេញប្រកាសតែម្តង ឱ្យអនុវត្តន៍ទូទាំងប្រទេសចាប់ពីថ្ងៃនេះ។ ធនាគារជាតិនឹងចេញសេចក្តីណែនាំ យើងនឹងទទួលលុយដែលប្រឡាក់ ដែលដាច់តិចតួននៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះតទៅ»។

យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឱ្យដឹងផងដែរថា ចំពោះក្រដាសប្រាក់ដុល្លារចាស់ៗ ចាយមិនបាន តម្រូវឱ្យធនាគារជាតិនៃកម្ពុជា ដឹកយកទៅដូរនៅធនាគារកណ្តាលអាមេរិក ហើយកាលពីពេលកន្លងទៅ ប្រាក់ដុល្លារចាស់ប្រមាណ ១១ លានដុល្លារត្រូវដឹកទៅដូរនៅសហរដ្ឋអាមេរិក និងត្រូវចំណាយការដឹកជញ្ជូនប្រមាណ ៣៥ ម៉ឺនដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី