ជិតដល់ចូលឆ្នាំហើយ គួរគិតគូរការលើខ្ទង់ចំណាយឱ្យបានច្បាស់លាស់ចៀសវាងបញ្ហាហិរញ្ញវត្ថុ ពេលមកពីស្រុកវិញ

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរគឺពិធីបុណ្យជាតិធំមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា ដែលថ្ងៃបុណ្យធំមានរយៈពេល ៣ ថ្ងៃ។ អំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីប្រារព្ធពិធីបុណ្យនេះ ឬក៏ទៅស្រុកកំណើតជួបជុំគ្រួសារ។

អំឡុងពេលពិធីបុណ្យចូលឆ្នាំនេះដែរ ប្រជាពលរដ្ឋត្រូវការចំណាយប្រាក់ជាច្រើនដើម្បីទៅជួបជុំគ្រួសារ ក៏ដូចជាជូនលុយកាក់ជូនចាស់ទុំសម្រាប់ពួកគាត់ធ្វើបុណ្យជាដើម។ ដូច្នេះ ដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែនការចំណាយថវិការបស់អ្នក អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកថា  ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ប្រជាពលរដ្ឋត្រូវរៀបចំផែនការចំណាយឱ្យច្បាស់លាស់ ដទៃទៀត បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ។

អ្នកជំនាញចំណេះដឹងហិរញ្ញវត្ថុ បានលើកឡើងថា ការចំណាយតិច ឬច្រើនមិនមែនជាបញ្ហាទេ ដែលបណ្តាលឱ្យមានការចំណាយខុសខ្ទង់ទេ។ បើមើលទៅសេដ្ឋកិច្ច ការចាយវាយច្រើនរបស់ប្រជាពលរដ្ឋនឹងធ្វើចរន្តលុយល្អប្រសើរ ហើយសេដ្ឋកិច្ចរីកក៏មានការរីកចម្រើន។

ក្នុងន័យសេដ្ឋកិច្ច ឧទាហរណ៍ អំឡុងពេលមានបុណ្យទាន ប្រជាពលរដ្ឋចាយលុយច្រើនលើសណ្ឋាគារ ទិញទំនិញ ម្ហូបអាហារ កន្លែងលក់ដូរ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ច្រើន។ ជាមួយគ្នានេះ បើការចាយវាយមិនមានផែនការ មិនត្រូវខ្ទង់ ខុសខ្ទង់ ឬមិនបានព្រាងទុក ចាយទៅលើសពីលទ្ធភាពក្នុងការចំណាយ នោះវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ ឬក៏ប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ។

ជាធម្មតា បើយើងបានព្រាងទុកសម្រាប់ការផែនការចំណាយរបស់យើង យើងដឹងលទ្ធភាពរបស់យើងក្នុងការចំណាយ នោះមិនឱ្យប៉ះពាល់ដល់ការចំណាយផ្សេងទៀតទេ។ ប៉ុន្តែបើយើងមិនបានព្រាងទុកសម្រាប់ការចំណាយរបស់យើង ដោយយកចំណូលមកចំណាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយជាប្រចាំ ហើយឈានដល់ការត្អួញត្អែហេតុធ្វើបានជាមានចំណាយ ដោយសារការចំណាយរបស់យើងមិនមានការរៀបចំខ្ទង់ចំណាយឱ្យមានត្រឹមត្រូវ។

ប្រជាពលរដ្ឋរបស់យើងមួយចំនួនទៅលេងស្រុកកំណើត គាត់ដឹងហើយថា រៀងរាល់ឆ្នាំ នៅស្រុកកំណើតមានកម្មពិធីអ្វីខ្លះ និងចំណាយអស់ប៉ុន្មាន ដូច្នេះបើគាត់ដឹងថា​ ពេលចូលឆ្នាំ ភ្ជុំ ឬបុណ្យអុំទូក ហើយគាត់ត្រូវចំណាយប៉ុន្មាន គាត់នឹងត្រៀមទុកសម្រាប់ការចំណាយ។ ប៉ុន្តែបញ្ហាមិនមែនដូច្នេះ បញ្ហាគឺគាត់អត់បានត្រៀម ហើយយកចំណូលធម្មតាប្រចាំខែ ទៅចំណាយសម្រាប់តែរយៈបីថ្ងៃ នៃថ្ងៃបុណ្យអុំទូក ដូច្នេះហើយវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំខែរបស់គាត់ ទម្រាំតែទទួលបានចំណូលប្រចាំខែថ្មីមកវិញ។

ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយរបស់យើងនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការរបស់យើងទេ។ ពេលយើងមានផែនការ និងគម្រោងថវិកា យើងដឹងថាតើត្រូវចាយវាយនៅពេលណា  អ៉ីចឹងយើងមានគម្រោង យើងមានការសន្សំទុក ដើម្បីចំណាយពេលណា ដែលយើងត្រូវចំណាយ។ ដូច្នេះបើសិនជាប្រជាពលរដ្ឋមានការៀបចំបែបនេះ ក្រុមគ្រួសារនីមួយៗមានលទ្ធភាពច្រើនក្នុងការចំណាយ ពេលកម្មពិធីឈាប់សម្រាក។

សូមបញ្ជាក់ផងដែរចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ “បុណ្យរដូវក្ដៅ” (The Hot Season) នៃវិស្សមកាលតូច (Small vacations) ហើយចូលឆ្នាំខ្មែរ ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី ១៣ ឬ ថ្ងៃទី ១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សម្រាកពីការងា រដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី