ធនាគារជាតិនៃកម្ពុជា ៖ សេវាទូទាត់សងប្រាក់នៅកម្ពុជា បាន និងកំពុងវិវឌ្ឍន៍ទៅរកការទូទាត់បែបឌីជីថល

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សេវាទូទាត់សងប្រាក់នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបាន និងកំពុងវិវឌ្ឍន៍ទៅរកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមលើសេវាទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍ ងាយស្រួល សុវត្ថិភាព និងចំណាយតិច។

លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ផលប៉ះពាល់ជាអវិជ្ជមានពីការរាលដាលជាសកលនៃជំងឺកូវីដ-១៩ បានបន្តអូសបន្លាយមកដល់បច្ចុប្បន្ន។ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នានាមកលើប្រព័ន្ធធនាគារទាំងមូល។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ ប្រព័ន្ធធនាគារនៅកម្ពុជាអាចបន្តរក្សាបាននូវភាពរឹងមាំ ភាពធន់ និងជំនឿទុកចិត្តរបស់សាធារណជន ដែលសរបញ្ជាក់ដោយទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ការកើនឡើងនៃការដាក់ប្រាក់បញ្ញើ ការប្រើប្រាស់សេវាទូទាត់ដោយ កាបូបអេឡិចត្រូនិក (e-Wallet) ជាដើម។

ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០២១ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,២% ឥណទានអតិថិជនមានកំណើន ២២,៧% និងប្រាក់បញ្ញើអតិថិជន មានកំណើន ១៦,៥% ដែលបង្ហាញអំពីជំនឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធធនាគារ។ ទន្ទឹមនេះ ចំនួនគណនីប្រាក់បញ្ញើអតិថិជន និងគណនីឥណទានអតិថិជនបានកើនឡើងដល់ ១២,៧ លានគណនី និង ៣,៤ លានគណនីរៀងគ្នា ដែលបានឆ្លុះបញ្ចាំងពីកំណើននៃការទទួលបានសេវាហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នាផងដែរ លោកជំទាវ ជា សិរី បានបញ្ជាក់ថា ៖

“សេវាទូទាត់សងប្រាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានវិវឌ្ឍន៍ទៅ រកការទូទាត់បែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមលើសេវាទូទាត់ថ្មីៗប្រកបដោយនវានុវត្តន៍ ងាយស្រួល សុវត្ថិភាព និងចំណាយតិច”

លោកជំទាវបានបន្តថា តាមរយៈការទូទាត់បែបឌីជីថល អតិថិជនអាចធ្វើប្រតិបត្តិការដោយផ្ទាល់ដោយប្រើប្រាស់កម្មវិធីទូទាត់ចល័ត ឬនៅតាមបញ្ជរភ្នាក់ងារ និងបណ្តាញទូទាត់ជាច្រើននៅទូទាំងប្រទេសដែលជួយលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ជំរុញការប្រកួតប្រជែង បង្កើនភាពច្នៃប្រឌិត និងផ្តល់នូវជំនឿទុកចិត្តដល់សាធារណជនក្នុង ការប្រើប្រាស់សេវាទូទាត់សងប្រាក់ៗ ជាក់ស្ដែង នៅក្នុងបរិបទនៃការរាលដាលជំងឺកូដ-១៩ ការប្រើប្រាស់សេវាទូទាត់សងប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយអតិថិជនបានផ្លាស់ប្តូរឥរិយាបទពីការទូទាត់ជាសាច់ប្រាក់ មកជាការទូទាត់បែបឌីជីថល។ គិតត្រឹមដំណាច់ឆ្នាំ២០២១ អតិថិជនចុះឈ្មោះបង្កើតគណនីកាបូបអេឡិចត្រូនិក (e-Wallet) មានចំនួន ១៣,៦ លាននាក់ និងភ្នាក់ងារមានចំនួន ៨៦.២៧៨ ទីតាំង។

លោកជំទាវបានថ្លែងទៀតថា ជាមោទនភាពជាតិផងដែរ ប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទូទាត់ និងផ្ទេរប្រាក់ភ្លាមៗពីគ្រឹះស្ថានមួយទៅគ្រឹះស្ថានមួយ តាមរយៈកម្មវិធីធនាគារនៅលើទូរស័ព្ទដៃប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ការផ្តល់ភាពងាយស្រួលក្នុងការទទួលបានសេវាទូទាត់នេះ បានបង្កើនចំនួនប្រជាជនប្រើប្រាស់សេវាទូទាត់ដល់ប្រមាណ ៨ លាននាក់ ស្មើនឹងប្រមាណ ៨០% នៃប្រជាជនពេញវ័យសរុប។ ជាមួយគ្នានេះ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ក៏ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្រួលរាល់ការទូទាត់តាមកាតធនាគារនៅក្នុងប្រព័ន្ធទូទាត់ក្នុងស្រុក ទន្ទឹមគ្នានឹងការប្រើប្រាស់វីសា ឬម៉ាស្ទើកាត។

ស្របគ្នានឹងការជំរុញការទទួលបានសេវាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើនចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនទូទៅ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ដូចជា -កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ -កិច្ចសហការជាមួយ ក្រសួងកិច្ចការនារី ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនភាពស្ត្រី” ដែលមានគោលដៅក្នុងការបណ្តុះបណ្តាលគ្រូបង្គោលដែលជាស្ត្រីនៅតាមសាលារៀន និងសហគមន៍ ដើម្បីអាចចែករំលែកចំណេះដឹងផ្នែក ហិរញ្ញវត្ថុបន្តនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្រៅពីនេះ ក៏មានកិច្ចសហការជាមួយអង្គការ UNESCAP ដើម្បីអនុវត្តគម្រោង “ការជំរុញសហគ្រិនភាពរបស់ស្ត្រី (Catalyzing Women’s Entrepreneurship)” ដើម្បីបង្កើតនូវវគ្គបណ្តុះបណ្តាលដល់ស្ត្រី និងសហគ្រិនជាស្ត្រី ក្នុងគោលដៅបង្កើនការយល់ដឹងលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ  -កិច្ចសហការជាមួយអង្គការ Good Return ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងផ្នែក ហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” និង តោះ! និយាយពីលុយ៖ តក់ៗពេញបំពង់” និង -ការផ្សព្វផ្សាយស្តីពី “វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលដៅបន្តពង្រឹងចំណេះដឹងពាក់ព័ន្ធ នឹងវិស័យធនាគារនិងហិរញ្ញវត្ថុ ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងការប្រើប្រាស់សេវាមីក្រូហិរញ្ញវត្ថុ ការធានាឱ្យមានការរីកចម្រើនប្រកបដោយ ប្រសិទ្ធភាព ស្ថិរភាព តម្លាភាព និងការពារអត្ថប្រយោជន៍ជូនប្រជាជន។ បន្ថែមលើនេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងយន្តការគ្រប់គ្រង និងគាំទ្រកិច្ចការពារ អតិថិជនក្នុងការដោះស្រាយបណ្តឹងដោយការសម្របសម្រួលរវាងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈលេខទូរស័ព្ទ Hotline របស់ធនាគារជាតិនៃកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី