ភ្នំពេញ ៖ បន្ទាប់ពីបានផ្អាកការប្រារព្ធអស់រយៈពេល២ឆ្នាំដោយសារវិបត្តិកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំនេះបានបើកដៃឲ្យប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឡើងវិញ។ ក្នុងនោះផងដែរ សម្ដេចបានបង្ហើបអំពីខេត្តចំនួន២ដែលទទួលបានការកក់បន្ទប់ស្នាក់នៅច្រើនសម្រាប់ពេលចូលឆ្នាំខាងមុខ។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានមានប្រសាសន៍ថា សណ្ឋាគារ ផ្ទះសំណាក់ភាគច្រើនគឺត្រូវបានប្រជាពលរដ្ឋកក់ទុកអស់ហើយ ជាពិសេសគឺនៅតាមកោះនានាក្នុងខេត្តព្រះសីហនុ ដែលការកក់ទុកនេះ គឺត្រៀមសម្រាប់ការសម្រាកលំហែរនាពេលចូលឆ្នាំខ្មែរខាងមុខ។ ប៉ុន្តែទន្ទឹមនឹងនេះ បញ្ហាដែលប្រជាជនតែងតែត្អូញត្អែរនោះគឺតម្លៃដែលហក់ឡើងខុសប្រក្រតីនៃ កន្លែងស្នាក់នៅក្នុងតំបន់ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរ។ យ៉ាងណា ប្រធានមន្ទីរទេសចរណ៍រូបនេះបានអះអាងថា ការឡើងថ្លៃនេះគឺជារឿងធម្មតានោះទេ ព្រោះនេះគឺជាឱកាសក្នុងការរកស៊ីរបស់បងប្អូនអាជីវករ។ ប៉ុន្តែការឡើងថ្លៃដែលមិនធម្មតានោះគឺឡើងហួសហេតុខ្លាំងពេកពីតម្លៃដែលដាក់លក់ក្នុងថ្ងៃធម្មតា។

ឆ្លើយតបនឹងបញ្ហានេះ លោកបន្តថា ៖
“សម្រាប់វិធានការទប់ស្កាត់គឺក្រសួងបានណែនាំហើយ ដោយចុះចែកសេចក្ដីជូនដំណឹងឲ្យអ្នកផ្ដល់សេវាកម្មទាំងអស់ គាត់ត្រូវដាក់តម្លៃជូនភ្ញៀវ!ហើយប្រសិនបើគាត់ចង់ឡើង គាត់ត្រូវដាក់តម្លៃអោយគេដឹងមុន។ គាត់អាចឡើងបាន ប៉ុន្តែនៅក្នុងកម្រិតមួយដែលមិនថ្លៃហួសហេតុ! ព្រោះធម្មតាទេ យើងមានសេដ្ឋកិច្ចទីផ្សារសេរី ពេលមានបុណ្យទានអី គឺគាត់អាចឡើងបាន”
ដោយឡែក សម្រាប់ខេត្តសៀមរាបឯណោះវិញក៏មិនខុសគ្នាប៉ុន្នានដែរ បន្ទប់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗត្រូវបានភ្ញៀវសម្រុកកក់ទុក ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ខេត្តមួយនេះក៏នៅតែមានចន្លោះជានិច្ចសម្រាប់ភ្ញៀវទេសចរ ដោយហេតុថាខេត្តមួយនេះជាខេត្តទេសចរណ៍ស្រាប់ មានការផ្គត់ផ្គង់ទូលាយ និងសម្បូរបែប។

ដើម្បីទប់ស្កាត់ភាពកកកុញនៃភ្ញៀវទេសចរ ក៏ដូចជាបង្កាការការឆ្លងជំងឺកូវីដ១៩ផងនោះ អ្នកជំនាញទេសចរណ៍ លោកជំទាវ ឆាវ ស៊ីវលីន បានមានប្រសាសន៍ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋគួរងាកមើលទៅខេត្តផ្សេងៗទៀត ព្រោះនៅមានកន្លែងជាច្រើនទៀតដែលទេសចរក្នុងស្រុកគួរតែបានទៅទស្សនា។
លោកជំទាវបន្តថា៖
“ក្នុងឱកាសនេះ ខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋយើងក្រឡេកមើលទៅតំបន់ និងខេត្តផ្សេងៗ ដូចជាខេត្តពោធិ៍សាត់ក៏ស្អាត បាត់ដំបងក៏ស្អាត ហើយឥឡូវផ្លូវក៏បានស្អាតបាតច្រើន រីឯការផ្គត់ផ្គង់ក៏គ្រាន់បើដែរ…ម៉្យាងទៀត តំបន់រមណីយដ្ឋានក៏នៅឆ្ងាយៗពីគ្នា ដែលយើងអាចទៅលេងដោយមិនបារម្ភនឹងការកកស្ទះ”
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពិធីសម្ពោធជាផ្លូវការអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លែងស្នាក់នៅភាគច្រើននៅក្នុងខេត្តព្រះសីហនុ និងខេត្តសៀមរាបគឺត្រូវបានប្រជាជនសម្រុកកក់ទុកអស់ច្រើនហើយ សម្រាប់ត្រៀមកំសាន្ដក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content