ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលបានរងសម្ពាធអវិជ្ជមានពីការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។ ធនាគារពិភពលោក (World Bank) និយាយដូច្នេះនៅក្នុងជំនួយស្មារតីមួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ។

កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ចំនួន ១០,១ ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ ភាគរយ នាដំណាច់ឆ្នាំនោះ។

ជំងឺរាតត្បាតជាដើមចមធំធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជាលំបាកតិចតូចក្នុងការទប់ទល់ទៅនឹងការអង្រួន ដែលកើតមានចំពោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា” (Resilient Development, a Strategy to Diversify Cambodia’s Growth Model)។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖
“ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច, និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព”
លើកស្រី សាលីម ពោលបន្ថែមទៀតថា៖
“ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។”
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក ៦៩ ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ។
កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និង សម្រាប់កសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស, ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ, និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម, និងការពង្រីកភាពប្រកួតប្រជែងនៅក្នុងវិស័យសេវាកម្ម ក៏នឹងអាចជួយធ្វើឱ្យការនាំចេញកាន់តែមានភាពសម្បូវបែបផងដែរ។ ការវិនិយោគក្នុងស្រុកនឹងទទួលបានប្រយោជន៍ថែមទៀត ពីការលើកកម្ពស់ការសន្សំប្រាក់ក្នុងស្រុកឱ្យមានកម្រិតកាន់តែខ្ពស់, ការលើកទឹកចិត្តដល់ការវិនិយោគបរទេសនៅតាមវិស័យមានផលិតភាពខ្លាំងជាងគេ និងការពង្រីកលទ្ធភាពក្នុងការស្វែងរកបានហិរញ្ញវត្ថុសម្រាប់យកមកធ្វើអាជីវកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content