វិស័យ​អចលនទ្រព្យ​នឹងអាចថមថយ ​បើសិនវិបត្តិសង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​និង​សេដ្ឋកិច្ចសកល​បន្ត​អូស​បន្លាយយូរ​

ភ្នំពេញ ៖ មកដល់ដំណាច់ត្រី​មាស​ទី​ ១ ​ឆ្នាំ ២០២៣ ​នេះ​ហើយ ​ស្ថានភាព​សេដ្ឋកិច្ច​ក្រៅប្រទេស​ដែល​បណ្ដា​ល​​ម​កពី វិបត្តិ​នៃសង្គ្រាម​រុស្ស៊ី​និងអ៊ុយក្រែន និង​ អត្រា​អតិផរណា​នៅប្រទេស​រីកចម្រើន​ នៅតែមិនទា​ន់​មាន​សញ្ញា​ថា​នឹង​ថមថយ​នៅឡើយ​។

ជុំវិញបញ្ហាទាំងអស់នេះ អ្នកជំនាញ​នៃវិស័​យ​អចលនទ្រព្យកម្ពុជា បានលើកឡើងថា បើសិនជាស្ថានភាព​នៃវិបត្តិ​​នៅ​​តែបន្តអូស​បន្លាយ វានឹងធ្វើឱ្យវិស័យ​អចលនវត្ថុនៅកម្ពុជា​មានការថមថយ។

អ្នកនាង ​គឹម គិន​កេសា​ អគ្គនាយិការង​នៃ​ក្រុមហ៊ុន ​CBRE Cambodia បានឱ្យដឹងថា ជាទូទៅវិស័យ​អ​ច​ល​ន​ទ្រព្យ​វាមិនប៉ះពាល់ភ្លាមៗទេ ពីការ​ដួលរលំ​នៃធនាគារ​នៅប្រទេស​អាមេរិកដែល​វា​បណ្ដាលមកពីអតិផរណា​និង​បញ្ហា​សង្គ្រាម​រវា​ងរុស្ស៊ី​និងអ៊ុយក្រែន ។​ តែបើសិនជា​វិបត្តិ​នៅតែបន្តអូស​បន្លាយ​យូរទៀត ជៀស​មិនផុត​វានឹង​ធ្វើឱ្យ​ប៉ះពាល់ដល់​វិស័យ​អចលនវត្ថុ​កម្ពុជាមិនខានឡើយ។

អ្នកនាង​បន្តថា​ កាលពីវិបត្តិកូវីដ​១៩ ​​កើត​ឡើង​ភ្លាម​ វិស័យ​ដទៃទៀត​ជាពិសេស​វិស័យ​ទេសចរណ៍ បានរង​ផ​ល​ប៉ះ​ពា​​ល់ភ្លាមៗ  ប៉ុន្តែសម្រាប់វិស័យអចលនវត្ថុ​វិញមិនទាន់ទទួល​ផល​ប៉ះពាល់ទេ ហើយ​កាល​នោះ​ក៏​រំពឹ​ង​ថា ​​​​​វិស័យ​អចលនទ្រព្យ​នឹង​មិនប៉ះពាល់ ពី​វិបត្តិកូវីដ​១៩នោះទេ តែ ដោយសារតែវិបត្តិកូវីដ​១៩​បា​ន​អូ​ស​ប​ន្លាយ​​យូ​រ ធ្វើឱ្យ​វិស័​យអចលនទ្រព្យក៏រងផលប៉ះពាល់ នៅអំឡុង​ឆ្នាំ ២០២១​ និងឆ្នាំ ២០២២​។

អ្នកនាង​កេសា​បានរំលឹក​ផងដែរថា នៅក្នុងស្ថានភាព​បែបនេះ ការ​ដាក់ទុនវិនិយោគក្នុងវិស័យ​អចលន​ទ្រព្យ​គួរត្រូវ​មានការ​ប្រុង​ប្រយ័ត្នខ្ពស់  តែសម្រាប់អ្នកអភិវឌ្ឍន៍ ឬក៏អ្នកវិនិយោគ​ដែលមាន​ទុនគ្រប់គ្រាន់ អាច​បណ្ដាក់​ទុន​វិនិយោគបានដដែល ដែលអាចនឹងរកផល​ចំណេញ នៅពេលចប់​វិបត្តិ។

អ្នកនាង ​អាន សុធីតា​ នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន  PropNex  Cambodia ក៏បានលើកឡើងថា​ នៅក្នុង​វិបត្តិ​សេដ្ឋកិច្ចដែល​បណ្ដាលមកពីកត្តា​ខាងក្រៅ​បែបនេះ ការ​វិនិយោគភាគច្រើន​ជា​អ្នកនៅក្នុងស្រុក​ ហើយផ្គត់ផ្គង់​សម្រាប់អ្នកក្នុងស្រុក​ដូចគ្នា។​ ការ​វិនិយោគនៅក្នុងអំឡុង​ពេលនេះ គួរ​បន្ត​តែក៏មានកា​រប្រយ័ត្ន​ និងត្រូវ​ប្រឹក្សា​ជាមួយអ្នកជំនាញ​នៅក្នុងវិស័យ​នេះ​  ដើម្បីបញ្ជៀស​ហានិភ័យ​ដេលអាច​កើតឡើង​បាន។

អ្នកភ្នាក់ងារ​អចលនទ្រព្យនៅបណ្ដាខេត្ត​នានា បានបញ្ជាក់ថា ការទិញលក់​ដីធ្លី ​និងគម្រោង​វិនិយោគនៅក្នុង​ខេត្ត​របស់​ពួកគេ​ហាក់មានភាពស្ងប់ស្ងាត់​ជា​ងឆ្នាំមុនទៅទៀត។ ជាក់​ស្ដែង​លោកកែវ សារ៉ន​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ​ Century 21 Zillion Holding ប្រចាំខេត្ត​បាត់ដំបង​បាននិយាយថា​ ការទិញលក់​ដីធ្លី​ឃើញថា​បានថមថយ​ច្រើន​ច្រើន ហើយតម្លៃវិញក៏មានធ្លាក់ចុះជាង​មុនដែរ។ កាលពីឆ្នាំមុន យើង​រំពឹងថា ឆ្នាំនេះ​ស្ថានភាព​នឹងប្រសើរ​តែមកដល់ពេលនេះ​នៅតែមិនទាន់ប្រសើរនៅឡើយ ដូច្នេះហើយ​គឺមានតែរង់ចាំមើល​បន្តទៅទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជម្លោះព្រំដែន​កម្ពុជា-ថៃ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​បាន​​ជួយ​ពន្យារ​ការ​ទូទាត់​សងត្រលប់​សរុបជា​ទឹកប្រាក់​ជាង​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

ក្នុងអំឡុង​ពេល​ផ្ទុះសង្គ្រាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុបាន​ពន្យារ​ការ​សង​ត្រលប់​ដល់អតិថិជន​ដែលរងផលប៉ះពាល់សរុបជាង​២៥០លានដុល្លារ​

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​