ព្រឹត្តិការណ៍ស៊ីហ្គេមបង្ហាញថា កម្ពុជារក្សាបាន “សន្តិភាព” និងការគ្រប់គ្រងថវិកាជាតិបានយ៉ាងប្រសើរ

ភ្នំពេញ​ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ នេះ បានបង្ហាញពិភពលោកឱ្យឃើញថា កម្ពុជាគឺជាប្រទេសមួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសគឺការរក្សាបានសន្តិភាព ដែលជាកត្តាដ៏សំខាន់បំផុតក្នុងការអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះទៀតសោត កម្ពុជាត្រូវបានចំណាយថវិការាប់រយលានដុល្លារ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡាទាំងអស់ក្នុងអាស៊ីអាគ្នេយ៍។ ប៉ុន្តែមានសំនួរសួរថា តើប្រទេសកម្ពុជាបានថវិកាពីយ៉ាងច្រើនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នេះ? ចម្លើយយ៉ាងខ្លីគឺថា ​រាជរដ្ឋាភិបាលកម្ពុជាបានថវិកាសន្សំតាំងពីយូរមកហើយ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ត្រូវបានដកស្តង់សម្តីពីគេហទំព័រ Cambodia 2023 ដោយសម្តេចពិជ័យសេនា បានបញ្ជាក់ដូច្នេះ ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ គឺបានចំណាយថវិកា​ចំនួន ១១៨ លានដុល្លារអាមេរិក ដែលជាថវិកាសន្សំរបស់​រាជរដ្ឋាភិបាលកម្ពុជា តាំងពីយូរមកហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ការចំណាយក្នុងរង្វង់ ១១៨ លានដុល្លារនេះ គឺគិតទាំងពីការរៀបចំផ្នែកហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង តាំង​ពី៣ឆ្នាំមុនមកជាបន្តបន្ទាប់ ដោយសារការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ឱ្យ​មាន​លក្ខណៈសុក្រឹត ស្របតាមស្តង់ដាអន្តរជាតិទៅតាមប្រភេទកីឡានីមួយៗ។​

សម្តេចសេនាពិជ័យបានបញ្ជាក់ ៖

“ថវិកានេះបូកបញ្ជូលទាំងការចំណាយផ្សេងៗ ដូចជាការជួលមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វារ OCIC ទាំងមូល សម្រាប់ការរៀបចំការប្រកួតកីឡាក្នុងសាលមួយចំនួន ព្រមទាំងការចំណាយលើផ្នែកកីឡាពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងផ្នែកកីឡាជនពិការ។ បូករួមទាំងការចំណាយផ្សេងៗទៀតជាច្រើន ដូចជាបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា នៅក្រៅប្រទេស ដូចជាថ្លៃសំបុត្រយន្តហោះ ថ្លៃហូបចុកស្នាក់នៅជាដើម។ យើងបានចំណាយថវិកាជាបន្តបន្ទាប់ចាប់ពីពេលនោះមកដល់ពេលនេះ។”

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្តល់ការហូបចុកស្នាក់ និងការដឹកជញ្ជូនសម្រាប់ប្រតិភូកីឡាទាំងអស់ក្នុងអាស៊ីអាគ្នេយ៍ ដែលមកប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ដោយឥតគិតថ្លៃ (៧លានដុល្លារបន្ថែម) ដែលសរុបទាំងអស់ពេលនេះ ១១៨ លានដុល្លារអាមេរិក។

ដោយមានការលើកឡើងចំពោះការចំណាយក្នុងការរៀបចំស៊ីហ្គេមមុនៗពីបណ្តាប្រទេសជាម្ចាស់ផ្ទះកន្លងមក គឺកម្ពុជាបានចំណាយតិចជាងគេ។ ត្រង់ចំណុចនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ៖

“យើងបានគិតគូយ៉ាងហ្មត់ចត់ណាស់ ដោយកម្ពុជាធ្លាប់ក្រលំបាក ដូច្នេះការចំណាយថវិកាជាតិក្នុងចំនួននេះ គឺជាការសន្សំសំចៃ ប៉ុន្តែយើងរួបរួមគ្នាគ្រប់ផ្នែកទាំងអស់ធ្វើកិច្ចការដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឱ្យ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាមានភាពអស្ចារ្យ។”

ថ្លែងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) អតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត បានគោរពសម្ដែងនៅការភ្ញាក់ផ្អើលនៅចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងរយៈពេល៣ ឆ្នាំកន្លងមក។

ឯកឧត្តមក៏បានអបអរសាទរជូនចំពោះប្រជាជនកម្ពុជាទាំងមូល ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា ៖

“នេះជាលើកទី ១ ហើយ ដែលឯកឧត្តមបានធ្វើជាសាក្សី នៃព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលជាប្រវត្តិសាស្ត្រនេះ។”

ឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី បានគោរពសម្ដែងនូវការ អបអរសាទរជូនដល់​កម្ពុជា ដែលបានរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមបានយ៉ាងរលូន ​បានយ៉ាង​អស្ចារ្យ និងជោគជ័យ។ ឯកឧត្តម បានប្រសាសន៍ថា ៖

“កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួមបានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។”

មិនត្រឹមប្រទេសទីម័រខាងកើត និងសិង្ហបុរីនោះទេ ប៉ុន្តែប្រទេសផ្សេងៗ បានក៏លើកឡើងផងដែរថា កម្ពុជាបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះ បានយ៉ាងល្អប្រសើរ និងទទួលស្វាគមន៍គណៈប្រតិភូកីឡា និងកីឡាករ-កីឡាការនីយ៉ាងកក់ក្តៅ បើទោះបីជាកម្ពុជាបានខកខានក្នុងការៀបចំព្រឹត្តិការណ៍ដ៏ធំក្នុងរយៈជាង ៦០ឆ្នាំ មកក៏ដោយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងយ៉ាងខ្លី និងមានអត្ថន័យថា ៖

“យើងរៀបចំបែបនេះ (free ម្ហូបអាហារ និងការស្នាក់នៅ) មិនមែនមានន័យថា យើងជាអ្នកមានទេ តែយើងអាចនិយាយបានថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ។”

សូមបញ្ជាក់ផងដែរថា កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាពបំផុតសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងនូវពាក្យស្លោកថា «កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី