ធនាគារ​ SME ​បញ្ចេញ​ឥណទានជិត ៤២០លាន​ដុល្លារ ដើម្បីគាំទ្រវិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​

ភ្នំពេញ ៖ គិតរហូតចុងខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ ដែលហៅកាត់ SME Bank Cambodia បាន​បញ្ចេញ​ឥណទាន​ក្នុង​ទឹកប្រាក់​ប្រមាណ ៤១៨​ លាន​ដុល្លារ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុ​ដល់វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs)។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ SME។

​ឥណទានក្នុងទំហំទឹកប្រាក់ប្រមាណ ៤១៨ លានដុល្លារត្រូវបានផ្ដល់ជូន​ SMEs ចំនួន​ជាង ៣ ១៨៥ ក្នុង​ការបន្ត​ស្តារ​អាជីវកម្ម​ឡើងវិញ និង​ពង្រីក​អាជីវកម្ម បន្ទាប់ពី​ទទួលរង​​ផលប៉ះពាល់ ​ដោយសារវិបត្តិ​ជំងឺ​កូវីដ​១៩ ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​កន្លង​មក។

វិស័យ SME បានដើរតួនាទីជាឆ្អឹងខ្នង ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្មនៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេស សហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏ សំខាន់។

ជាការពិត សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្ដែង សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និង បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា ។

សូមបញ្ជាក់ផងដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក។ បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមិនមានលទ្ធភាពបង់ប្រាក់ និង/ឬ មិនមានឯកសារគ្រប់គ្រាន់សម្រាប់ផ្តល់ជូនធនាគារ។ ជាលទ្ធផល ពួកគេមិនអាចពង្រីកអាជីវកម្មបាន។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងធ្វើការងារដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយបញ្ហាទាំងនេះ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូនតម្លៃទាបសម្រាប់សេវាហិរញ្ញវត្ថុ។ ធនាគារអាចផ្តល់ជូនតម្លៃទាបនេះបានក៏ព្រោះតែមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិមួយចំនួនដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ធនាគារពិភពលោក (World Bank) និងជំនួយមូលនិធិដ៏សមរម្យ និងមានស្ថិរភាព។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញដល់ផលិតភាព​ និងប្រសិទ្ធភាព។ គម្រោងនេះជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនចំណែកទីផ្សារ និងចំណូល ហើយនិងផ្តល់ជាឱកាសក្នុងការពង្រីកសក្តានុពលចែកចាយក្រៅប្រទេសផងដែរ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាផ្តល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ពីអ្នកជំនាញរបស់យើង រួមជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ជូនជំនួយផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងផ្តល់ដំបូន្មានទៅដល់សហគ្រាសធុនតូច និងមធ្យម។

ធនាគារសហគ្រាសធុនតូច និងមធ្យម គឺជា​ធនាគារ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​បង្កើតឡើង​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ និង​ចាប់ផ្តើម​ផ្តល់​ឥណទាន​ដោយផ្ទាល់​ និង​តាមរយៈ​សហ​ហិរញ្ញប្បទាន​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារដៃគូ​ដែល​បាន​ចូលរួម​ចំនួន ៣៣​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)