ភ្នំពេញ៖ ក្រុមហ៊ុន BYD Auto Industry បានបង្ហាញផែនការរៀបចំការបណ្តាក់ទុនវិនិយោគលើវិស័យយានយន្តអគ្គិសនីក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

លោក Henry Yip តំណាងក្រុម BYD Auto Industry បានបញ្ជាក់ថា ការដំឡើងស្ថានីយយានយន្តអគ្គិសនីចំនួន ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយសារលោកសង្កេតឃើញថា ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឃើញថាមានការកើនឡើងជាលំដាប់ ដែលកំណើននេះជាបច្ច័យល្អដល់បរិស្ថាន ហើយក្រុមហ៊ុនបានសន្យានឹងនាំចូលរថយន្តអគ្គិសនីមកក្នុងប្រទេសកម្ពុជាព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗ ។
លោក Henry Yip តំណាងក្រុម BYD Auto Industry បានលើកឡើងថា ៖
“ក្រុមហ៊ុនលោកសម្រេចបោះទុនវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលគោលដៅនៅកម្ពុជា ដោយសារតែចង់ចូលរួមពង្រីកការប្រើប្រាស់យានយន្តអគ្គិសនី ដោយឈរលើចក្ខុវិស័យឆ្ពោះទៅរកការប្រើប្រាស់ថាមពលថ្មី និងផែនការបៃតង ឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ចំពោះផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ២០០ទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសកម្ពុជា គឺយ៉ាងយូរនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ”

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ក៏ដូចជាក្រុមហ៊ុន BYD Auto Industry បន្តលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងបញ្ចូលថាមពលយានយន្តអគ្គិសនីនៅតាមស្ថានីយរបស់ខ្លួនឱ្យបានកាន់តែច្រើន ហើយក្រសួងនឹងពិនិត្យពិចារណាលើការបញ្ចុះតម្លៃរថយន្តអគ្គិសនីប្រសិនបើមានការបញ្ជាទិញពីក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា ការលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន ជាពិសេសស្ថានីយប្រេងឥន្ធនៈ ជាការពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជនទាំងជាតិ និងអន្តរជាតិដើម្បីជំរុញនិន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីវឌ្ឍនភាពនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា និងកិច្ចសហការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានាដូចជា៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានដាក់ចេញរួមគ្នានូវផែនទីផ្លូវថ្នល់ (Road Map) និងការផ្ដល់ជូននូវបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួនបួនស្ថានីយ ក្នុងគោលដៅកសាងទំនុកចិត្តប្រជាពលរដ្ឋលើការប្រើប្រាស់យានយន្តអគ្គិសនី និងពង្រីកការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា។
ក្រសួងក៏មានគម្រោងរៀបចំជាគោលនយោបាយលើកទឹកចិត្តប្រជាពលរដ្ឋក្នុងការប្រើប្រាស់យានយន្តអគ្គិសនី តាមរយៈការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយប្រេង ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ក៏ដូចជាពង្រីកឱ្យមានក្រុមការងារបច្ចេកទេសជំនាញអាចជុសជុលផ្លាស់ប្ដូរគ្រឿងបន្លាស់យានយន្តអគ្គិសនីបានទាន់តម្រូវការផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋងាកទៅប្រើប្រាស់យានយន្តអគ្គិសនី។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាគ្រោងនឹងដំឡើងស្ថានីយសាកថ្មយានយន្ដអគ្គិសនីនេះឱ្យបានលើស១៥ទីតាំងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដោយក្នុងនោះ ក៏មានការសហការជាមួយវិស័យឯកជនផងដែរ។ នៅក្នុងពេលបច្ចុប្បន្ននេះនៅកម្ពុជាមានស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន ៨កន្លែងហើយរួមមាន៖ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤គ្រឿង នៅក្រុងសៀមរាប ១ទីតាំង ក្រុងព្រះសីហនុ ១ទីតាំង ក្រុងបាត់ដំបង ១ទីតាំង និង ១ស្ថានីយ៍ទៀត វិនិយោគដោយក្រុមហ៊ុនកាល់តិច ស្ថិតនៅទីតាំងសង្កាត់ព្រៃស ។ នេះបើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់។
តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនរយៈពេល៧ ខែឆ្នាំ២០២២ នេះ មានរថយន្តអគ្គិសនីដែលបានមកចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ១៥៥ គ្រឿង ខណៈរយៈពេល៧ខែ នៅឆ្នាំ២០២១ មានរថយន្តអគ្គិសនី ដែលបានមកចុះបញ្ជីត្រឹមតែចំនួន ១១ គ្រឿងប៉ុណ្ណោះ ពោលគឺមានការកើនឡើងប្រមាណ ១៣០០ភាគរយ ឯណោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
KNN GROUP របស់អ្នកឧកញ៉ា ជាម ឃុនណាត វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/07/2026
ដោយសារការជឿជាក់យ៉ាងមុតមាំបំផុត ទៅលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ KNN GROUP សម្រេចចិត្តវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តចំនួនទឹកប្រាក់២៨ លានដុល្លាសហរដ្ឋអាមេរិក

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content