សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា សហការគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមយុវជនខ្មែរ

ភ្នំពេញ ៖ ក្នុងជំហានឆ្ពោះទៅមុខដ៏ចម្បងមួយសម្រាប់ការអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) ធនាគារនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងភាពជាដៃគូដ៏សំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនខ្មែរ។

អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសារមន្ទីរ ស.ស.រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយបង្ហាញពីសករាជថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។

គំនិតផ្តួចផ្តើមត្រួសត្រាយផ្លូវនេះ នាំទៅរកការលើកកម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធន៍ផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូលការបង្ហាញវប្បធម៌ជាមួយនឹងចំណេះដឹងជាក់ស្តែង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារកម្ពុជាចំពោះទំនួលខុសត្រូវសាជីវកម្ម និងសង្គម ជាពិសេសបង្កើតបរិយាកាសហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនត្រូវបានគូសបញ្ជាក់៖

១. មូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សា៖ សមាគមធនាគារនៅកម្ពុជានឹងអំពាវនាវឱ្យសមាជិករបស់ខ្លួនផ្ដល់មូលនិធិដើម្បីគាំទ្រការទៅទស្សនកិច្ចសារមន្ទីរ ស.ស.រ ដោយផ្តល់ឱកាសសិក្សាបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋនៅទូទាំងប្រទេស។

២. ទស្សនកិច្ចពីរដងក្នុងមួយឆ្នាំ៖ កិច្ចព្រមព្រៀងរួមមានការរៀបចំ និងការផ្តល់ហិរញ្ញបទានដោយសមាគមធនាគារនៅកម្ពុជាផ្ទាល់ សម្រាប់ដំណើរទស្សនកិច្ចពីរដងទៅកាន់សារមន្ទីរ ស.ស.រ សម្រាប់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ ដោយផ្តល់ឱកាសពិសេសមួយ សម្រាប់ការរៀនដោយផ្ទាល់អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។

៣. ការលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា៖ ភាពជាដៃគូនេះ ក៏នឹងផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា ជាពិសេសតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ៖ តាមរយៈគំនិតផ្តួចផ្តើមនេះ គឺសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពីតួនាទីរបស់វិស័យធនាគារក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ តាមរយៈគំនិតទាំងនេះជឿជាក់ថា ការអប់រំបង្កើនចំណេះដឹង គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានថ្លែងថា ៖ កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដែលជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយប‍រិ‍យាបន្ននៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានមានប្រសាសន៍ថា ៖ ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តសម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់យើង។ ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា។

អនុស្សរណៈនៃការយោគយល់គ្នានេះមានប្រសិទ្ធភាពអនុវត្តភ្លាមៗ ហើយនឹងនៅមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយអាចមានការបន្ត។ កិច្ចសហការនេះគឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)