ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ភ្នំពេញ ៖ ការសន្សំ គឺជាផ្នែកមួយនៃផែនការហិរញ្ញវត្ថុដែលបុគ្គលគ្រប់រូប និងគ្រប់វ័យគួរតែមានជាប់ខ្លួន។ យ៉ាងណាក៏ដោយ មនុស្សភាគច្រើនបែរជាយល់ថា ការសន្សំសំខាន់តែសម្រាប់វ័យមួយចំនួនប៉ុណ្ណោះ ដូចជាវ័យមានគ្រួសារ និងការងារជាដើម ប៉ុន្តែបើតាមស្ថានភាពជាក់ស្ដែងគឺមិនដូច្នោះទេ។ ផ្ទុយទៅវិញទម្លាប់ក្នុងការសន្សំ កាលណាត្រូវ​បាន​បណ្ដុះ​តាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែល​ពាក្យចាស់មួយពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»។ ពាក្យ​នេះបង្ហាញឱ្យយើងឃើញថា ទម្លាប់ល្អ វិន័យនៅ​ក្នុងការចាយវាយគឺយើងត្រូវចាប់ផ្ដើមពីវ័យ​ដែលក្មេងខ្ចីនេះទៅ។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាឱកាសទិវាសន្សំអាស៊ានកាលពីពេលកន្លងទៅ។

លោកជំទាវ ឌិត នីតា បានបន្តឱ្យដឹងទៀតថា ៖

«ការសន្សំ គួរតែត្រូវបានចាប់ផ្ដើមតាំងពីវ័យកុមារមកម៉្លេះ ព្រោះការ​មានទម្លាប់​​ដ៏ល្អនេះអាចជួយឱ្យប្អូនៗទទួលបាននូវឯករាជ្យផ្នែកហិរញ្ញវត្ថុ នៅពេលដែល​ប្អូនៗធំ​ពេញវ័យ ឬក៏ចូលទៅ​ក្នុងវ័យធ្វើការងារ ហើយទម្លាប់ពីក្មេងនេះទៀតសោត គឺត្រូវការ​ការចូលរួម​ពីឪពុកម្ដាយ អាណាព្យាបាល ដែលពួកគាត់គឺជាគ្រូទី១របស់ប្អូនៗ»។

កញ្ញា ភឿន សុតី ដែលជាបេក្ខនារីឡើងធ្វើបទបង្ហាញអំពីបទពិសោធន៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ក៏បានឱ្យដឹងដែរថា កញ្ញាបានអនុវត្តនូវការសន្សំតាំងតែពីវ័យក្មេងរហូតដល់បច្ចុប្បន្ន ហើយនឹងនៅតែបន្តសន្សំក្នុងពេលអនាគតផងដែរ។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ការសន្សំកាលពីវ័យក្មេង​ យុវតីរូបនេះមិនបានជ្រើសរើសយកវិធីសាស្ត្រសមស្របនោះទេ ជាហេតុធ្វើឱ្យកញ្ញាបាត់បង់ប្រាក់សន្សំនោះជាយថាហេតុ។ ឆ្លងកាត់បទពិសោធន៍នេះ និងដោយមានការណែនាំពីគ្រួសារផង យុវតី ភឿន សុតី ក៏ចាប់ផ្ដើមដាក់ប្រាក់សន្សំនៅតាមស្ថាប័នហិរញ្ញវត្ថុផ្លូវការវិញម្ដង។

យ៉ាងណាមិញ នៅក្នុងដំណើរនៃការសន្សំប្រាក់ប៉ុន្មានឆ្នាំមកនេះ កញ្ញាបានបណ្ដុះនូវទម្លាប់ល្អៗជាច្រើន។ ក្នុងនោះកញ្ញាបានលើកឡើងនូវចំណុចសំខាន់ៗថា៖

«ការសន្សំបាន​បណ្ដុះទម្លាប់​ល្អឱ្យខ្ញុំដូចជា ឱ្យខ្ញុំមានវិន័យល្អចំពោះខ្លួនឯង ការចាយវាយមានខ្ទង់ត្រឹមត្រូវ ធ្វើឱ្យខ្ញុំមានភាព​អត់ធ្មត់ច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ការសន្សំប្រាក់ធ្វើឱ្យខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអាចកសាងអនាគតឱ្យកាន់តែល្អប្រសើរ។ ល្អប្រសើរនៅត្រង់ថា ខ្ញុំអាចសម្រេចក្ដីប្រាថ្នារបស់ខ្ញុំជាច្រើន ដោយមិនមានការបារម្ភថាមានលុយមិនគ្រប់គ្រាន់នោះទេ»។

តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្ដែងនេះ លោកជំទាវប្រធានសមាគមក៏នៅតែបន្តជំរុញទឹកចិត្តឱ្យប្រជាជនបណ្ដុះទម្លាប់សន្សំ​ ដោយបំភ្លេចចោលនូវគំនិតដែលថា ចាំរហូតដល់មានប្រាក់ចំណូលច្រើនទើបសន្សំ។ ផ្ទុយទៅវិញ ទម្លាប់សន្សំគួរតែត្រូវបានបណ្ដុះនៅពេលមានប្រាក់ចំណូលតិច ដូច្នេះ នៅពេលដែលបុគ្គលនោះកើនចំណូល គឺរូបគេអាចទប់ចិត្តក្នុងការចាយវាយបាន។

ជាការចូលរួមចំណែកជំរុញនូវចលនាសន្សំ ធនាគារជាតិនៃកម្ពុជា​ រួមជាមួយនឹងក្រសួងអប់រំ ក៏ដូចជា​សមាគមទាំងពីរ (សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ) បានសហការគ្នា​ក្នុងការបញ្ចូល​ចំណេះដឹងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យសិស្សានុសិស្សអាចស្វែងយល់ទាំងការសន្សំ ការចំណាយ ការវិនិយោគ និងការធ្វើផែនការហិរញ្ញវត្ថុផ្សេងទៀត។

ដោយឡែក សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផ្ទាល់តែម្ដង ក៏តែងតែផ្សព្វផ្សាយជាប្រចាំដើម្បីបង្កើតវប្បធម៌សន្សំជូនទៅដល់​សាធារណៈជន និងបានបង្កើតនូវវីដេអូអប់រំមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតាមរយៈគណនី (page) ​របស់សមាគម ក៏ដូចជាគ្រឹះស្ថានដែលជាសមាជិកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *