កញ្ចប់ឥណទានសិស្ស-និស្សិត កំពុងជួយដល់សិស្សខ្វះលទ្ធភាពឱ្យទទួលបានការអប់រំពេញលេញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ឥណទាន សិស្ស-និស្សិត គឺជាគម្រោងឥណទានមួយរបស់គ្រឹះស្ថានហិរញ្ញវត្ថុ​ អេហ្វ​ អេច អេហ្វ ឃែភីថល ដែលបង្កើតឡើងក្នុងគោលបំណងជួយជំរុញការអប់រំដល់យុវជនកម្ពុជា ជាពិសេសគឺយុវជនដែលមកពីគ្រួសារដែលក្រីក្រ និងខ្វះខាតលទ្ធភាព។

ផ្ដើមចេញពីគំនិតបង្កើតក្រុមសន្សំដែលមានលក្ខណៈតូចតាច លោក កុក ថា អគ្គនាយកនៃគ្រឹះស្ថាន អេហ្វអេចអេហ្វ បានប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានឥណទានជនបទមួយ នៅឆ្នាំ២០២៤នេះ។

បើតាមលោក កុក ថា គឺលោកបានមើលឃើញពីបញ្ហាប្រឈមចំពោះសិស្ស-និស្សិត ជាពិសេស យុវជនដែលបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យ ហើយត្រូវបន្តទៅសកល​វិទ្យាល័យ។ 

«ពេលប្រឡងបាក់ឌុបចប់ ខ្ញុំចេះតែឃើញយុវជនប្រឈមនឹងបញ្ហាមិនមានលទ្ធភាពរៀននៅសកលវិទ្យាល័យដែលខ្លួនចង់រៀន ខ្លះត្រូវបង្ខំចិត្តរៀនជំនាញណាដែលមានតម្លៃសមល្មម ទាំងដែលខ្លួនគាត់មិនបានស្រឡាញ់ ហើយបើករណីខ្លះទៀត ឪពុកម្ដាយសុខចិត្តលក់ទ្រព្យដើម្បីបង់ថ្លៃសាលារបស់កូនជាដើម»។ នេះបើតាមការលើកឡើងរបស់លោក កុក ថា។

លោកបានបន្តរៀបរាប់ឱ្យដឹងទៀតថា កញ្ចប់ឥណទានសម្រាប់សិស្ស-និស្សិតនាពេលនេះគឺ​នឹងទៅ​សម្រួលបន្ទុកគ្រួសាររបស់យុវជនបានច្រើន ដែលវាជាការចំណេញសេដ្ឋកិច្ចគ្រួសារបានមួយផ្នែក។ ក្រៅពីគម្រោងឥណទានសម្រាប់សិស្ស-និស្សិតនេះទៅ គ្រឹះស្ថានរបស់លោកបច្ចុប្បន្ននេះ​ក៏មានផ្ដល់​សេវាកម្មឥណទានផ្សេងៗទៀតដែរ គ្រាន់តែផ្ដោតសំខាន់ខ្លាំងទៅលើកម្ចីសម្រាប់សិស្ស-និស្សិត។ ផ្ដោតសំខាន់លើកម្ចីប្រភេទនេះ ក៏ព្រោះតែលោកឱ្យតម្លៃទៅលើការអប់រំ ជាពិសេសគឺសិស្សដែលមកពី​គ្រួសារ​ខ្វះ​​ខាត​លទ្ធភាពតែម្ដង។

ឆ្លងកាត់បទពិសោធន៍តស៊ូរៀនសូត្រ ដោយមិនមានការផ្គត់ផ្គង់គ្រប់គ្រាន់ពីគ្រួសារ លោក កុក ថា ចង់ឃើញសិស្ស-និស្សិតជំនាន់ក្រោយៗនៅតែអាចបន្តការសិក្សារបស់ខ្លួនដោយខ្លួនឯងបាន បើទោះជាគ្រួសារមិនមានលទ្ធភាពក៏ដោយ។

ផ្ដល់កម្ចីទៅដល់សិស្ស-និស្សិតក៏ពិតមែន ប៉ុន្តែលោក កុក ថា មិនលើកទឹកចិត្តឱ្យយុវជនយកប្រាក់នោះទៅប្រើខុសពីគោលដៅអប់រំនោះទេ៖

«តាមរយៈឥណទាននេះ សិស្ស និងអាណាព្យាបាល​អាចរួមគ្នាក្នុងការស្នើសុំកម្ចីសម្រាប់ទិញសម្ភារៈសិក្សា និងបង់ថ្លៃសាលាបាន តែយើងមិនលើក​ទឹកចិត្ត​ឱ្យសិស្ស​ប្រើប្រាស់កម្ចីដើម្បីសម្ភារៈនិយមនោះទេ។ សម្ភារៈសិក្សាទៀតសោត ក៏យើងមិនលើកទឹកចិត្តឱ្យគាត់ហ៉ឺហាពេកដែរ និយាយរួមគឺទិញតម្លៃល្មមៗអាចប្រើប្រាស់បាន»។

ចំពោះទំហំកម្ចីវិញ លោក កុក ថា បានបញ្ជាក់ឱ្យដឹងដែរថា កម្ចីស្ថិតក្នុងចន្លោះពី ២៥០ដុល្លារ ទៅដល់ ១ពាន់ដុល្លារ ហើយតម្រូវឱ្យសិស្ស-និស្សិតបង់ចន្លោះពី ២០ដុល្លារ ទៅ ៥០ដុល្លារប៉ុណ្ណោះ​ក្នុងមួយ​ខែ។

យ៉ាងណាមិញ បើទោះបីជាឥណទានសម្រាប់សិស្ស-និស្សិតនេះ ទទួលបានការសាទរច្រើនពីអ្នកនៅក្នុងវិស័យ ប៉ុន្តែសម្រាប់ស្ថាប័នរបស់លោកក៏ជួបបញ្ហាប្រឈមច្រើនដែរ។ ​ក្នុងនោះ លោក កុក ថា ផ្ទាល់ក៏បានចំណាយពេលវេលាជាច្រើនឆ្នាំនៅក្នុងការសិក្សារស្រាវជ្រាវ ដោយរាប់បញ្ចូលទាំងការចេញទៅសិក្សានៅក្រៅប្រទេស ការប្រឹក្សាជាមួយអ្នកជំនាញដែលធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ ព្រមទាំងបទពិសោធន៍ដែលលោកធ្វើការជាមួយយុវជនច្រើនឆ្នាំផង។ ម្យ៉ាងទៀត កម្ចីប្រភេទនេះជាកម្ចីដែលមានទំហំតូច ហើយមានលក្ខខណ្ឌស្មុគស្មាញច្រើន ដូច្នេះទាមទារឱ្យលោកធ្វើការងារជាច្រើនដើម្បីជួយសម្រួលដំណើរការស្នើសុំឥណទាន និងសំខាន់បំផុតគឺធានាថាសិស្ស-និស្សិតដែលបានប្រើប្រាស់កម្ចី មានលទ្ធភាពក្នុងការសងត្រឡប់វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​