បាងកក ៖ របាយការណ៍ស្រាវជ្រាវមួយដែលត្រូវបានសិក្សាដោយធនាគារជាតិនៃប្រទេសថៃបានរកឃើញថា សកម្មភាពទូទាត់លុយសុទ្ធនៅក្នុងប្រទេសនឹងមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល១០ -២០ឆ្នាំខាងមុខ ខណៈដែលការទូទាត់លុយតាមឌីជីថល ឬ e-payment នឹងបន្តកើនឡើងខ្លាំង។

ធនាគារជាតិថៃបានបញ្ជាក់ថា ការប្រើប្រាស់លុយសុទ្ធនឹងបន្តធ្លាក់ចុះក្នុងរយៈពេលវែង ហើយជំនួសមកវិញដោយសកម្មភាពទូទាត់លុយតាមឌីជីថល ដោយក្នុងនោះត្រឹមឆ្នាំ២០៣០ខាងមុខនេះ ការទូទាត់លុយតាមសាច់ប្រាក់នឹងធ្លាក់ចុះដល់ទៅ ៤ភាគរយ ឬស្មើនឹង ២៥ពាន់លានបាត ឬប្រហែលជា ៧,៤ពាន់លានដុល្លារធៀបទៅនឹងឆ្នាំ២០២០ ខណៈដែលនៅឆ្នាំ២០៤០ វានឹងបន្តធ្លាក់ចុះដល់ទៅ ១៥ភាគរយ ឬប្រមាណជា១០៨ពាន់លានបាត។

កំណើននៃការប្រើប្រាស់បច្ចេកវិទ្យា e-payment បានផ្ទុះខ្លាំងនៅក្នុងទំនោរនៃការផ្លាស់ប្តូររបស់អតិថិជន ជាពិសេសនៅអំឡុងពេលនៃការបិទខ្ទប់ដោយរដ្ឋាភិបាលចំពោះបញ្ហារីករាលដាលនៃកូវីដ ហើយលើសពីនេះរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ប្រាក់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់ដែលបានធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយរបស់ធនាគារ Krungthai Bank មានឈ្មោះថា Pao Tang app។
នៅក្នុងការស្រាវជ្រាវមួយដែលបានធ្វើឡើងទៅលើមនុស្សប្រមាណជា ៦ ០២០នាក់នៅទូទាំងប្រទេសក្នុងអំឡុងពីខែកុម្ភៈដល់ខែមេសាកន្លងទៅ ពោលគឺមុនពេលនៃការវាយប្រហារដោយរលកទី៣នៃកូវីដបានរកឃើញថា មនុស្សប្រមាណជា ៩០,៥ភាគរយបានទទួលបទពិសោធ និងកំពុងបន្តប្រើប្រាស់ e-paymet ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈដែលប្រមាណជា ៩១,១ភាគរយបានប្រើប្រាស់ស្មាតហ្វូនដើម្បីទូទាត់លុយឌីជីថលនេះ។ អ្វីដែលកាន់តែបានបញ្ជាក់ថាសកម្មភាពទូទាត់លុយឌីជីថលនេះនឹងមិនអាចបញ្ឈប់ទៅបាននោះគឺដោយសារតែការស្រាវជ្រាវបានរកឃើញដែរថាមនុស្សភាគច្រើនគឺមានឧបករណ៍គ្រប់គ្រាន់ក្នុងការប្រើប្រាស់នូវសេវាកម្ម e-payment ជាច្រើនប្រភេទផ្សេងគ្នា ហើយពួកគេមានការយល់ដឹង និងស៊ាំទៅហើយក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content