សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ បានលើក​យក​ប្រធាន​ស្តីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកលកំពុង​ប្រែប្រួល​ មក​ពិភាក្សា​

សៀមរាប ៖ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានរៀបចំ​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ ២០២៥ នាសណ្ឋាគារ​សុខា ខេត្តសៀមរាប ដោយមានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់ធនាគារ​ជាតិ ក្រសួងស្ថាប័ន អាជ្ញាធរ និងសមាជិក​សមាគមជាច្រើន​។ ក្នុង​សន្និសីទមីក្រូហិរញ្ញវត្ថុឆ្នាំ ២០២៥ នេះ សមាគមមីក្រូហិរញ្ញវត្ថុ​បានលើកយកប្រធានបទ​ស្ដីពី បរិយាបន្ន​ហិរញ្ញវត្ថុក្នុង​បរិបទសកល​កំពុង​ប្រែប្រួលមកជជែក​និងពិភាក្សា ។

នៅក្នុងពិធីបើក​សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៥ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៥ លោកជំទាវ ​ឌិត នីតា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានមានប្រសា​ស​ន៍​ថា៖ឆ្នាំនេះជាឆ្នាំទី១៨ដែលសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជាបានរៀបចំសន្និ​សីទ​មីក្រូហិរញ្ញវត្ថុ​​ប្រចាំឆ្នាំនេះឡើង។សម្រាប់ឆ្នាំ២០២៥នេះសមាគម​បានលើកយក​ប្រធានបទស្ដីពី​បរិយា​បន្ន​ហិរញ្ញវត្ថុ​ក្នុងបរិបទសកល​កំពុង​ប្រែ​ប្រួលមកធ្វើជា​ប្រធាន​បទ សម្រាប់ស្រាវជ្រាវ និងពិភាក្សា​ ។

លោកជំទាវ​បន្តថា៖សកលលោកនាពេល​បច្ចុប្បន្ន​នេះមិនត្រឹមតែផ្លាស់ប្តូរផ្នែក​ភូមិសាស្ត្រ​នយោបាយ​នោះទេ តែ​វាក៏កំពុង​ប្រែប្រួល​ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ផងដែរ។វិស័យមីក្រូហិរញ្ញវត្ថុកំពុងតែឆ្ពោះទៅរក​គន្លង​ថ្មីៗ​រួមមាន​ហិរញ្ញវត្ថុ​បៃតង ​កិច្ចការ​ពារ​អតិថិជន ហិរញ្ញវត្ថុ​ប្រកបដោយបរិយាបន្ន​ឌីជីថល​នីយកម្ម នវានុវត្តន៍​ធនធានមនុស្សជំនាន់​ GenZនិង​សមភាពយេន​ឌ័រ ។

លោកជំទាវ​មានប្រសាសន៍ថា ៖

« សន្និសីទ នៅថ្ងៃនេះ នឹងមានបទបង្ហាញសំខាន់​ៗ និងកិច្ចពិភាក្សា​ជាក្រុមយ៉ាង​ស៊ីជម្រៅ ដោយមានការ​ចូលរួមពីសំណាក់តួអង្គ​សំខាន់ៗក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ​ និងអ្នកជំនាញ​ដែលមានការទទួល​ស្គាល់​ជាតិនិងអន្តរជាតិ » ។


លោក​ជំទាវសង្ឃឹមថា តាមរយៈសន្និសីទ​មីក្រូហិរញ្ញវត្ថុ​នៅថ្ងៃនេះ នឹង​បានសិក្សាស្វែងយល់បន្ថែមពីបញ្ហាចម្បង​ៗ នៃបរិយាបន្ន​ហិរញ្ញវត្ថុ​ក្នុង​បរិបទសកល ដែល​កំពុង​មានការប្រែប្រួលឆាប់រហ័សនិងបានប៉ាន់​ស្មានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលជា​លទ្ធផល​នៃការ​ស្រាវជ្រាវ​និ​ងបទអន្តរាគមន៍បរបស់វាគ្មិន​ ។ លើសពីនេះ លទ្ធផល​នៃការ​ស្រាវជ្រាវ​និងកិច្ច​ពិភាក្សា​នាពេលនេះ នឹង​ផ្ដល់​ជា​ធាតុចូលយ៉ាង​សំខាន់សម្រាប់​ការ​រៀបចំគោល​នយោបាយ​លើ​វិស័យមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព​និងគ្រប់ជ្រុង​ជ្រោយ សំដៅ​រួម​ចំណែក​ធានា​ឱ្យបាននូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយចីរភាព​និងបរិយាបន្ន​ ។

ឯកឧត្តម​យឹម លាត ទេសាភិបាលរង​ធនាគារ​ជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖កម្មវិធីនេះ នឹ​ងផ្ដល់​ឱកាស​ដល់ដៃគូពាក់ព័ន្ធ​ស្វែង​យល់​បន្ថែមអំពី​បញ្ហា​ប្រឈម ចែក​រំលែក​បទពិសោធន៍ល្អក្នុងស្ថានភាពនៃវិស័យហិរញ្ញវត្ថុ​ប្រកបដោយចីរភាព ។  តាមរយៈកម្មវិធីនេះដែរ ឯកឧត្តមជឿជាក់ថា​ សន្និសីទ មីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៥​នេះ នឹងទទួលបានធាតុចូល​ដ៏មានតម្លៃសម្រាប់ពង្រឹង​ និងមានចំណាត់ការ​កិច្ចការពារ​អតិថិជន អភិវឌ្ឍន៍បច្ចេកវិទ្យាថ្មី ពង្រឹង​សាមគ្គីភាពរវា​ងភាគីទាំងអស់ ។

ឯកឧត្តមបាន ​ចូលរួម​អបអរសាទរ​ចំពោះលទ្ធផល​ដែល​​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេច​បាននាពេល​កន្លងមក និងបាន​កោតសរសើរ​ខ្ពស់​ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​សមាគម និងគ្រឹះស្ថាន ក្នុងការ​ចូលរួមបង្កើត​ភាពជោគជ័យរួមគ្នា​ ប្រកបដោយចីរភាព ។ ទាំងអស់​នេះ​បានស​បញ្ជាក់​ឱ្យឃើញយ៉ាងមុត​មាំអំពី សុឆន្ទៈ ភារតភាព និងសាមគ្គីភាពជាធ្លុង​មួយរបស់ថ្នាក់ដឹកនាំគ្រប់​លំដាប់​ថ្នាក់នៃ​មហាគ្រួសារ​មីក្រូហិរញ្ញវត្ថុ​ ។

ឯកឧត្តម​បានមានប្រសាសន៍បន្ថែមថា​ កម្មវិធីសន្និសីទហិរញ្ញវត្ថុនៅថ្ងៃនេះ មានភាពសមស្របជាមួយនឹង និន្នាការ​បច្ចុប្បន្ន​ដូចជា ហិរញ្ញវត្ថុ​បៃតង​ បច្ចេកវិទ្យាឌីជីថល នវានុវត្ត​ន៍ កម្លាំង​ការងារ Gen Z និង សមភាពយេនឌ័រ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឱ្យដឹងថា​ សន្និសីទមីក្រូហិរញ្ញវត្ថុ​ឆ្នាំ ២០២៥ មានអ្នកចូលរួម​ប្រមាណជាង​៤០០នាក់ ដែលភាគច្រើន​ជាអ្នក​ដឹកនាំជាន់ខ្ពស់មកពីគ្រឹះស្ថាន​ជា​សមាជិករបស់​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា និយ័តករ​ តំណាង​មកពីដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញអន្តរជាតិ ។ សន្និសីទនេះ នឹងជួយ​សម្របសម្រួល​ឱ្យ​មានកា​រដោះដូរ និងចែករំលែកចំណេះដឹងកម្រិតខ្ពស់តាមរយៈទម្រង់​ផ្សេងៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ

បើកចំហជើងមេឃ ! ការលើកលែងទិដ្ឋាការ ជាសំណើយុទ្ធសាស្ត្រគន្លឹះថ្មី ជួយជំរុញទេសចរណ៍ និងអាកាសចរណ៍កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បើកចំហជើងមេឃ ! ក្រសួងទេសចរណ៍ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន កំពុងបើកកិច្ចពិភាក្សា និងស្វែងរកវិធានការគន្លឹះលើការលើកលែងទិដ្ឋាការសម្រាប់ទីផ្សារទេសចរណ៍សក្តានុពល

កម្មវិធី​ ​«​Race Across the ​World​»​ ​ជ្រើសរើស​កម្ពុជា​ ​បង្ហាញ​សម្រស់ ​និង​បេតិកភណ្ឌ​ទៅកាន់​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

​កម្ម​វិធី​ ​«​Race Across the ​World​» ​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​មួយ​ក្នុង​ដំណើរការ​ប្រកួត ​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​បង្ហាញ​សម្រស់​ ​បេតិកភណ្ឌ​ ​វប្បធម៌ ​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា​ ​ទៅកាន់​ទស្សនិកជន​ជុំវិញ​ពិភពលោក​

NBC​-​UN​៖​ ១៦ ​ក្នុង​ចំណោម​សកម្មភាព​អាទិភាព​ ​២២ ស្តី​ពី​មីក្រូ​ហិរញ្ញវត្ថុ​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​និង​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កិច្ច​ពិគ្រោះយោបល់​កម្រិត​ខ្ពស់​លើក​ទី​៤​ ​ស្តីពី ​«​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ​ដោយ​បង្ហាញ​ថា​ ​សកម្មភាព​អាទិភាព​ ១៦ ​ក្នុង​ចំណោម​ ​២២ ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០២៤​ ​ត្រូវ​បាន​អនុវត្ត​ពេញលេញ

Leave a Reply

Your email address will not be published.Required fields are marked *