សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាជំរុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងពង្រឹងកិច្ចការពារអតិថិជន

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មី ក្នុងការគាំទ្រកិច្ចពិគ្រោះយោបល់ពហុភាគីស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា ដោយសង្កត់ធ្ងន់អំពីតួនាទីរបស់ខ្លួនក្នុងការជំរុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចពិគ្រោះយោបល់ស្តីពីការចូលរួមរបស់វិនិយោគិនប្រកបដោយការទទួលខុសត្រូវនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

យោងសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា៖ ដំណើរការកិច្ចពិគ្រោះយោបល់ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជានេះ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ ដូចជា និយតករ គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីលើកឡើងពីឱកាស និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាបន្នក្នុងចំណោមតួអង្គសំខាន់ៗ បង្កើតការយល់ដឹងរួមគ្នាអំពីបញ្ហាប្រឈមជាប្រព័ន្ធ និងស្វែងរកដំណោះស្រាយដែលកំពុងកើតមាន និងអាចកើតមានក្នុងពេលអនាគតដើម្បីពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្នុងចំណោមសកម្មភាពអាទិភាពចំនួន២២ ដែលបានព្រមព្រៀងគ្នា សកម្មភាពចំនួន១០ ត្រូវបានបញ្ចប់ ហើយសកម្មភាពចំនួន១២ កំពុងដំណើរការ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទទួលភារកិច្ចសហការដឹកនាំសកម្មភាពអាទិភាពចំនួន៦ ដែលក្នុងនោះ សកម្មភាពចំនួន៣ ត្រូវបានបញ្ចប់ ហើយសកម្មភាពចំនួន៣ កំពុងដំណើរការយ៉ាងល្អ។ សកម្មភាពទាំងនេះរួមមាន ក្របខណ្ឌលើកទឹកចិត្ត ការវាយតម្លៃដោយភាគីទី៣ នូវក្រមប្រតិបត្តិក្នុងចំណោមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣០ ស្តង់ដារកិច្ចសន្យាឥណទានរួមប្រកបដោយតម្លាភាព ការហាមឃាត់ការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិច(ICLTs)ធ្វើជាទ្រព្យធានា ព្រមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលជួបបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ មូលនិធិវិស័យ ការសិក្សាអំពីការកំណត់តម្លៃប្រកបដោយការទទួលខុសត្រូវ  ការបង្កើតមជ្ឈមណ្ឌលគាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ(FCC) គោលការណ៍ណែនាំស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសិក្សាអំពីកម្ចីក្រៅផ្លូវការដែលធ្វើឡើងដោយភាគីឯករាជ្យ។

បន្ថែមពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏ទទួលបានភារកិច្ចគាំទ្រសកម្មភាពអាទិភាពចំនួន១៣ ផ្សេងទៀតដែលក្នុងនោះសកម្មភាពអាទិភាពចំនួន៥ត្រូវបានបញ្ចប់ និងសកម្មភាពអទិភាពចំនួន៨កំពុងដំណើរការ។ សកម្មភាពអទិភាពទាំងនេះរួមមាន ការពង្រឹងការអនុវត្តក្រមប្រតិបត្តិនិងវិធានផ្តល់ឥណទាន ការហាមឃាត់ការយកប័ណ្ណក្រីក្រធ្វើជាទ្រព្យបញ្ចាំ បទប្បញ្ជត្តិរៀបចំឥណទានឡើងវិញ ក្រុមការងារប្រឹក្សាអំពីបញ្ហាបំណុល និយមន័យប្រតិបត្តការឥណទានមីក្រូហិរញ្ញវត្ថុ ការរៀបចំផែនទីប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនិងផ្សព្វផ្សាយសហគមកសិកម្មសម្រាប់ជនជាតិដើមភាគតិចគម្រោងសាកល្បងធានារ៉ាប់រងកសិកម្មនិងប្រកាសស្តីពីការហាមឃាត់អាជ្ញាធរមូលដ្ឋានមិនឱ្យបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លី។

កិច្ចការដ៏លេចធ្លោមួយគឺ ការបង្កើតមជ្ឈមណ្ឌលគាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCC) ដែលនឹងដើរតួជាស្ថាប័នឯករាជ្យដោយមានគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់តាមរយៈការដោះស្រាយបណ្តឹងរបស់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។ តាមរយៈបណ្តាញទូរស័ព្ទបណ្តឹង យន្តការនៅតាមសាខាផ្ទាល់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងតាមរយៈបណ្តាញឌីជីថល មជ្ឈមណ្ឌលនេះ ផ្តល់ជូនអ្នកប្រើប្រាស់នូវយន្តការបណ្តឹងផ្លូវការ ដើម្បីស្វែងរកដំណោះស្រាយនៅពេលមានការប្រព្រឹត្តមិនត្រឹមត្រូវ ឬការអនុវត្តបែបរំលោភបំពានដោយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។ តាមរយៈការផ្តោតសំខាន់លើការត្រួតពិនិត្យ និងការដោះស្រាយបណ្តឹងតវ៉ា មជ្ឈមណ្ឌលគាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ មានគោលបំណងលើកកម្ពស់សិទ្ធិអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុកម្ពុជា ដោយផ្តល់សំឡេងឱ្យពួកគេកាន់តែខ្លាំង ធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាពក្នុងវិស័យ និងជួយកាត់បន្ថយភាពភ័យខ្លាចរបស់ម្ចាស់បណ្តឹង។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា៖

«កិច្ចពិគ្រោះយោបល់នេះ ជាជំហានវិវត្តដ៏សំខាន់មួយសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សមាគមប្តេជ្ញាធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តជាកម្លាំងចលករដ៏សំខាន់មួយដើម្បីពង្រឹងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ យើងស្វាគមន៍វិនិយោគិន និងដៃគូទាំងអស់ដែលមានចក្ខុវិស័យរួមគ្នាជាមួយ​យើងក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងភាពធន់»។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវទៅកាន់វិនិយោគិនក្នុងវិស័យហិរញ្ញវត្ថុទាំងក្នុងស្រុក និងអន្តរជាតិ ឱ្យចូលរួមគាំទ្រយ៉ាងសកម្មដល់កិច្ចពិគ្រោះយោបល់ដែលកំពុងបន្តដំណើរការនេះតាមរយៈការវិនិយោគលើគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដែលផ្តល់អាទិភាពដល់ផលចំណេញផ្នែកហិរញ្ញវត្ថុ និងផលជះសង្គមជាវិជ្ជមាន។

លោកជំទាវ ឌិត នីតា បានបន្ថែមថា៖

ទំនុកចិត្តរបស់វិនិយោគិនមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។ យើងរួមគ្នាអាចធានាបាននូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលជួយលើកកម្ពស់សិទ្ធិសហគមន៍ និងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

សូមជម្រាបថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) គឺជាសមាគមវិជ្ជាជីវៈ មានគោលដៅលើកកម្ពស់ការអនុវត្តមីក្រូហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាពក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថាន​ហិរញ្ញវត្ថុ និងភាគទុនិក សមាគមធ្វើការងារដើម្បីការពារសិទ្ធិអតិថិជន និងជំរុញឱ្យមានវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្នដែលផ្តល់អត្ថប្រយោជន៍ដល់សហគមន៍នានានៅទូទាំងប្រទេស៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *