អ្នកជំនាញបង្ហាញពីរបៀបថ្មីនៃ​ការវិនិយោ​គដី​ធ្លីតា​មរបត់ច្បាប់ពន្ធដារ

ភ្នំពេញ ៖ លោក ​ង៉ែត ជូ អ្នកជំនាញ​នៃវិស័យហិរញ្ញវត្ថុ​ និងជាអ្នក​វិនិយោគលើ​ដីធ្លីមួយរូបនៅកម្ពុជា​បានបង្ហាញពីក្បួន​នៃការ​វិនិយោគដីធ្លីក្នុ​ងបរិបទ​​ថ្មី​នៃ​ច្បាប់​ពន្ធដារ ។ តើ​របត់ថ្មី​នៃកា​រវិនិយោ​គ​លើវិស័យដីធ្លីគួរត្រូវធ្វើដោយវិធីណាខ្លះ ?

អ្នកជំនាញរូបនេះបានឱ្យដឹងថា ពន្ធលើ​អច​ល​ន​ទ្រ​ព្យ​ពី​រ​យ៉ា​ង​ដែ​​លប​​ង្វែរ​ការវិនិយោគពីការទិញដីធ្លីទុកលក់យកចំណេញ (ការ​វិនិយោ​គដ៏ពេ​ញនិយមកន្លងមក) ​មកជា​កា​​រវិ​និ​យោគដើម្បីប្រើប្រាស់ ឬជួលបង្កើតជាចំណូលប្រចាំខែ។ ពន្ធទាំងពីរនោះគឺ​ ៖

១) ពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ប្រចាំឆ្នាំដែលមានអត្រា២%នៃតម្លៃដី (តាមតា​រា​ង​ត​ម្លៃដែ​ល​​កំណ​ត់ដោយរដ្ឋ)។

២) ពន្ធលើចំណេញមូលធនដែលមានអត្រា២០%នៃប្រាក់ចំណេញ។

សូមបញ្ជាក់ថា ការជួលដីធ្លីក៏ជាប់ពន្ធដែរ អត្រាពន្ធគឺ១០%នៃថ្លៃជួលដីប្រចាំខែ។ ប៉ុន្តែ​ម្ចាស់​ដីបា​ន​ចំ​ណូ​ល​​ពីការ​ជួល​ចៀស​ជា​​​ង​ការ​ចំណាយ​បង់​ពន្ធ​លើ​ដី​ដែល​មិន​បាន​ប្រើប្រាស់ (ដែលគ្មានចំណូល)។

បើ​មិន​ផ្លាស់ប្តូររបៀបនៃការវិនិយោគអោយសមស្របតាមរបត់ថ្មីនៃការប្រមូលពន្ធនោះទេ ម្ចាស់អ​ច​ល​ន​ទ្រ​ព្យ​អា​ចគ្មានចំណូល (គ្មានប្រាក់) បង់ពន្ធជូនរដ្ឋ។ ការ​អនុ​វ​ត្ត​គោល​នយោ​បា​យ​ព​ន្ធ​បែ​ប​នេះ​អាច​ជួ​យជំ​រុ​​ញ​ការប្រើ​ប្រាស់ដីធ្លីដើម្បីបង្កើនការរីកចំរើនដល់សេដ្ឋកិច្ច និងការបង្កើ​ត​កា​រ​ងា​រ​ចៀស​ជា​​ងទិ​ញ​ដី​ទុ​ក​ល​ក់យ​​កចំ​ណេ​ញ ។

តាមរយៈការ​វិនិយោគ​លើ​ដីធ្លី និងអចលនទ្រព្យ បានធ្វើឱ្យ​អ្នកជំនួញ​ជាច្រើនទទួល​បាននូវ​ផល​ចំណេញ ​និង​បានធ្វើឱ្យ​ការទិញលក់ដីធ្លីនៅក្នុង​ប្រទេស​កម្ពុជា​មានកំណើន​គួរ​ឱ្យកត់សម្គាល់ ។ តែគួរឱ្យសោក​ស្ដាយ នៅក្នុ​ងបរិបទនៃជំងឺ​កូវីដ​១៩ ចាប់តាំងពីឆ្នាំ២០២០មក វិស័យ​អចលនទ្រព្យ​ក៏ដូចជា​វិស័យ​ដទៃទៀត ក៏ត្រូវ​បានរ​ងគ្រោះ​ ការទិញលក់​ត្រូ​វបានធ្លាក់​ចុះជា​បន្តបន្ទាប់រហូតដល់​គម្រោង​អភិវឌ្ឍន៍មួយចំនួន​ត្រូវជាប់គាំង​ ក្នុងនោះដែរ​​ ពន្ធដារ​ក៏ចាប់ផ្ដើមប្រមូល​ពន្ធ និង​​គ្រោង​ចាប់ផ្ដើម​អនុវត្តន៍​ពន្ធលើ​ចំនេញ​មូលធន​  ។​

ការទិញលក់​ដីធ្លីក៏ដូចជាការ​ផ្ទេ​រសិទ្ធិ​ពីម្ចាស់​មួយ​ទៅមួយទៀត ក៏បានធ្វើឱ្យរដ្ឋ​ទទួល​បាន​នូវ​ផល​ចំណេញ​តាមរយៈ​ពន្ធប្រថាប់ ដូច្នេះបើកាលណា​ទិញលក់កាន់តែច្រើន​រដ្ឋក៏នឹងទទួលបានពន្ធប្រថាប់​ត្រា​កាន់តែ​ច្រើនដូចគ្នាដែរ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣

ឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែក​មានចំនួនជាង ១លានតោន កើនឡើងជាង ៨ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

ក្នុងឆ្នាំ២០២៤ ការដឹកជញ្ជូនតាមផ្លូវដែក​មានចំនួនជាង ១លានតោន កើនឡើងជាង៨ភាគរយធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១,០៧លានតោន

ការគំរាមគំហែងដាក់ពន្ធរបស់ Donald Trump មកលើចិន ៦០ ភាគរយ ថយចុះមកត្រឹម ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីកាលពីថ្ងៃចន្ទ លោក Donald Trump កំពុងពិចារណាដាក់ពន្ធ ១០ ភាគរយលើការនាំចូលទំនិញដែលផលិតដោយចិនគីតចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ

ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ១១០,៣៨ លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកបាន ៤៣,៤៥លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបាន ១១០,៣៨ លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកចំណូលបានចំនួន ៤៣,៤៥ លានដុល្លារអាម៉េរិក

ស្វែងយល់ពីទំនុកចិត្តពលរដ្ឋរស់នៅក្នុងប្រទេស និងស្ថានភាពសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

សម្រាប់ឆ្នាំ២០២៥នេះ ប្រទេសចិន នឹងអាចទទួលបានកំណើនសេដ្ឋកិច្ចឡើងវិញប្រមាណជា ៤,៥ភាគរយ ខណៈដែលតួលេខផ្លុវការដែលចេញដោយរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងកិច្ចប្រជុំកំពូលមួយបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិតប្រាកដអាចនឹងមានរហូតទៅដល់ ៥ភាគរយឯណោះ

នៅឆ្នាំ២០២៤ កម្ពុជានាំចេញកសិផលសរុបចំនួន ១១លានតោនទៅកាន់ទីផ្សារ ៩៤ប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្វែងរកទីផ្សារជូនកសិករ ដោយក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ១១លានតោន

ពិធីសែនដកជើងធូប ដែលជាពិធីអរគុណ និងជូនដំណើរកុងម៉ា នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី២៣  ខែមករា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/01/2025

ពិធីសែនដកជើងធូបចូលឆ្នាំចិន ជាពិធីអរគុណ ជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សាការពារពេញមួយឆ្នាំ នឹងត្រូវរៀបចំនៅថ្ងៃព្រហស្បតិ៍ទី ២៣  ខែមករា ឆ្នាំ២០២៥