ស្ថិរភាពនៃប្រព័ន្ធធនាគារនៅកម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ ៖ បើទោះបីជាស្ថិតក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក និងលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ប្រព័ន្ធធនាគារកម្ពុជាបន្តរក្សាបាន​ភាពធន់ និ​ងរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ ​បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៣0 ខែកក្កដា ឆ្នាំ២០២៣ ថាប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ​បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣ បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែ រក្សាបាន​ភាពធន់និ​ងរឹងមាំ។

ស្ថានភាពដើមទុននិងសន្ទនីយភាពបន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈដែលអនុបាតឥណទានមិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែស្ថិតនៅកម្រិតទាបដែលមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះឡើយ។ ឥណទាននិងប្រាក់បញ្ញើមានកំណើន ១៣,៨% និង ៦,៤%  រៀងគ្នា ដែលបានរួមចំណែកគាំទ្រដល់ការស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនានា។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ដូច្នេះថា ៖

“ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមកធនាគារជាតិនៃកម្ពុជាបានអនុវត្តនយោបាយម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ។”

ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច និងជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិ ធនាគារជាតិនៃកម្ពុជាបានតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវាយតម្លៃចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញនិងរៀបចំសំវិធានធនឱ្យបានសមស្រប ព្រមទាំងបានអនុវត្តឡើងវិញនូវទ្រនាប់ដើមទុនខនស៊ើវេសិន ១,២៥% ត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ និងគ្រោងអនុវត្តពេញលេញ ២,៥% នៅចុងឆ្នាំ២០២៣ ដើម្បីពង្រឹងភាពធន់នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការប្រឈមនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានជាយថាហេតុនាពេលអនាគត។

អត្រាប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណក៏ត្រូវបានបង្កើនឡើងវិញពី ៧% ដល់ ៩% នៅដើមឆ្នាំនេះ និងគ្រោងដំឡើងដល់កម្រិតដើមមុនវិបត្តិកូវីដ-១៩ (១២,៥%) ចាប់ពីឆ្នាំ២០២៤ ប៉ុន្តែ អត្រាប្រាក់បម្រុងកាតព្វកិច្ចជារៀលត្រូវបានរក្សាក្នុងកម្រិត ៧% ដដែល ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើន។ ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍បន្តថា យ៉ាងណាមិញ កំណើននៃការទទួលបានសេវាហិរញ្ញវត្ថុក៏ភ្ជាប់ជាមួយនូវហានិភ័យ ដូចជា ស្ថានភាពបំណុលលើសលប់និងការកើនឡើងនៃឥណទានមិនដំណើរការ ក្នុង​ការណីដែល​ការយល់ដឹងពីសេវាហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិត។ អាស្រ័យហេតុនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងកិច្ចការពារអតិថិជនក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដើម្បីពង្រឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និង អាជីវកម្មប្តូរប្រាក់ ២ ៨៩០។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ វិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% នៃទ្រព្យសកម្មសរុប ស្របពេលដែលវិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក ១៤,៤% និង ០,៦% រៀងគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា