World Bank ព្រមានពីភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចពិភពលោក ហើយប្រទេសក្រីក្រនឹងរងគ្រោះខ្លាំងបំផុត

បរទេស ៖ យោងទៅតាមប្រភពពី Investopedia បានរាយការណ៍ថា ធនាគារពិភពលោកព្រមានថា សេដ្ឋកិច្ចពិភពលោកគឺស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយបានព្យាករណ៍ពីកំណើនយឺតនៅឆ្នាំនេះ រួមទាំងកាត់បន្ថយការព្យាករណ៍សម្រាប់ឆ្នាំក្រោយផងដែរ ខណៈដែលបណ្តាប្រទេសក្រីក្រងាយនឹងរងគ្រោះខ្លាំងជាគេ។

ធនាគារពិភពលោក (World Bank) បានព្យាករណ៍នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលរបស់ខ្លួនថា ផលិតផលក្នុងស្រុកសរុប (GDP) ទូទាំងពិភពលោកនឹងកើនឡើង ២,៣ ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៣,១ភាគរយកាលពីឆ្នាំមុន។ លើសពីនេះផងដែរ ធនាគារពិភពលោកបានបន្ទាបការប៉ាន់ស្មានរបស់ខ្លួនពី ២,៧ ភាគរយ មកត្រឹម ២,៤ ភាគរយសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ។  មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលបានបង្ហាញថា ការពង្រីកសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍នឹងថយចុះមកពី ២,៦ ភាគរយនៅឆ្នាំ២០២២ មកត្រឹម ០,៧ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ​ ហើយវានឹងនៅតែទន់ខ្សោយនៅឆ្នាំ២០២៤។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចពិភពលោក ការពង្រីកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ០,៨ ភាគរយប៉ុណ្ណោះក្នុងឆ្នាំនេះ ហើយធនាគារពិភពលោកបានសង្កត់ធ្ងន់ថាជា ការកើនឡើងនេះបណ្តាលមកពីការតំឡើងអត្រាការប្រាក់ខ្ពស់។

ស្របពេលនេះដែរ ធនាគារពិភពលោកបានព្យាករណ៍ថា ទីផ្សារប្រទេសដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងមានកំណើន ២,៩ ភាគរយប៉ុណ្ណោះនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៤,‌១ ភាគរយកាលពីឆ្នាំមុន។ គេបានកត់សម្គាល់ថា ប្រទេសទាំងនោះរងផលប៉ះពាល់ពីការរាតត្បាតកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងចំពេលលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោកតឹងតែង ហើយប្រទេសក្រីក្របំផុតរបស់ពិភពលោក គឺជាអ្នកដែលរងគ្រោះបំផុតពីបញ្ហាទាំងនេះ។

លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានពន្យល់ថា នៅចុងឆ្នាំ២០២៤ មួយភាគបីនៃប្រទេសកំពុងអភិវឌ្ឍន៍នឹងមិនមានកម្រិតប្រាក់ចំណូលខ្ពស់ក្នុងមនុស្សម្នាក់ដូចនៅចុងឆ្នាំ២០១៩ មុនពេលជំងឺរាតត្បាតរាតត្បាតនោះទេ។ លើសពីនេះ ធនាគារពិភពលោកក៏បានព្យាករណ៍ដែរថា ការធ្លាក់ចុះក្នុងឆមាសទីពីរនៃឆ្នាំនេះបណ្តាលមកពីអត្រាការប្រាក់ខ្ពស់នៅក្នុងប្រទេសអ្នកមានបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសក្រីក្របំផុត។ មិនត្រឹមតែប៉ុណ្ណោះ សង្គ្រាម និងបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនឹងប៉ះពាល់ដល់ប្រទេសមានប្រាក់ចំណូលទាបទាំងនោះ ដោយសារតែប្រព័ន្ធសុវត្ថិភាពសង្គមមិនអាចទប់ទល់បាន ខណៈដែលជាមធ្យម ប្រទេសក្រីក្របំផុតចំណាយត្រឹមតែ ៣ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរបស់ពួកគេ បើធៀបនឹងប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលចំណាយជាមធ្យម ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក