ភ្នំពេញ ៖ ធនាគារពិភពលោកបានអនុម័តជំនួយហិរញ្ញប្បទានសរុបចំនួន ៦៩,២៥ លានដុល្លារអាមេរិក ដែលក្នុងនោះមានអំណោយពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ (GPE)ផង ដើម្បីជួយកម្ពុជាក្នុងការធ្វើឱ្យកាន់តែប្រសើរនូវលទ្ធភាពប្រកបដោយសមធម៌ក្នុងការទទួលបានការអប់រំជាមូលដ្ឋាន និងក្នុងការឆ្លើយតបឱ្យបានរហ័សទៅនឹងវិបត្តិនានាដែលប៉ះពាល់ដល់ប្រព័ន្ធអប់រំក្នុងប្រទេស។

កញ្ចប់មូលនិធិថ្មីនេះរួមមានទឹកប្រាក់ចំនួន ៦០លានដុល្លារអាមេរិក ដែលធនាគារពិភពលោកនឹងផ្តល់ជាឥណទានតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) និងចំនួន ៩,២៥លានដុល្លារអាមេរិកទៀតជាជំនួយឥតសំណងពីអង្គការភាពជាដៃគូសាកលដើម្បីការអប់រំ ។
ហិរញ្ញប្បទាននេះនឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ (GEIP) ដែលមានរយៈពេលប្រាំឆ្នាំ ជាមួយគោលបំណងជួយកម្ពុជាក្នុងការឈានទៅសម្រេចចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០១៩-២០២៣។

ចក្ខុវិស័យនោះគឺឆ្ពោះទៅ “បង្កើត និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសីលធម៌ល្អ ដើម្បីអភវិឌ្ឍឱ្យបានសង្គមមួយដែលមានចំណេះដឹងជាមូលដ្ឋាន”។ ដើម្បីឈានទៅសម្រេចកម្មវត្ថុនេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញការប្តេជ្ញាចិត្តលៃលករកដំណោះស្រាយដល់បញ្ហាប្រឈមធំពីរ គឺការរៀនចេះរបស់សិស្សនៅមានកម្រិតទាប និងវិសមធម៌ក្នុងលទ្ធភាពទទួលបានការអប់រំជាមូលដ្ឋាន ក្នុងនោះរួមមានការអប់រំសម្រាប់ក្មេងតូច, ការអប់រំកម្រិតបឋម និងការអប់រំកម្រិតមធ្យមសិក្សាចំណេះទូទៅ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ដូច្នេះថា កម្ពុជាពិតជាបានសម្រេចសមិទ្ធផលធំៗច្រើននៅក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ ប៉ុន្តែបញ្ហានៅបន្តមាននៅឡើយពាក់ព័ន្ធទៅនឹងលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ ជាពិសេសសម្រាប់កុមាររស់នៅតំបន់ដាច់ស្រយាលឆ្ងាយ, កុមារក្នុងគ្រួសារក្រីក្រ ឬក្នុងបណ្តាសហគមន៍ជនជាតិដើមភាគតិច និងកុមារមានពិការភាព។ ជាងនេះទៀត លទ្ធផលនៃការរៀនចេះរបស់សិស្សបានរងការប៉ះទង្គិចយ៉ាងខ្លាំងនៅពេលដែលសាលារៀនត្រូវបានបិទទ្វារយ៉ាងយូរ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកស្រី អាលីស អលប្រាយ (Alice P. Albright) នាយិកាប្រតិបត្តិនៃអង្គការ ភាពជាដៃគូសាកលដើម្បីការអប់រំ មានប្រសាសន៍ដូច្នេះថា ការផ្តល់ជំនួយហិរញ្ញវត្ថុនេះគឺចំពេលដ៏សំខាន់ក្នុងខណៈពេលដែលវីរុសបំប្លែងនៃកូវីដ-១៩ កំពុងបង្កផលប៉ះពាល់កាន់តែអាក្រក់ទៅលើប្រព័ន្ធអប់រំនៅទូទាំងពិភពលោក ហើយសង្ឃឹមថាជំនួយទាំងនេះនឹងជួយកម្ពុជាឱ្យបន្តពង្រីកលទ្ធភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព និងធានាយ៉ាងណាឱ្យកុមារក្នុងក្រុមងាយរងគ្រោះបំផុតបានចូលសាលារៀន និងទទួលចំណេះដឹង។
គោលដៅមួយក្នុងចំណោមគោលដៅនានារបស់គម្រោងនេះ គឺការកែលម្អឱ្យប្រសើរឡើងនូវការប្រតិបត្តិមុខងារទូទៅនៅក្នុងប្រព័ន្ធអប់រំទាំងមូល តាមរយៈការកសាងសមត្ថភាពជាតិសម្រាប់កម្មវិធីកែទម្រង់វិស័យអប់រំ, ការរៀបចំយុទ្ធសាស្ត្រឡើងវិញសម្រាប់អនុវិស័យ, និងការត្រួសត្រាយផ្លូវមួយឆ្ពោះទៅយកការបង្រៀនធ្វើជាអាជីព។ គម្រោងក៏មានគោលដៅមួយទៀតក្នុងការជួយសម្រួលដល់ការរៀបចំផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០២៤-២០២៨ និងការរៀបចំឱ្យមាន “វេទិកាឧត្តមានុវត្ត” ប្រចាំឆ្នាំក្នុងវិស័យអប់រំផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content