ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិចំនួន៥ ចាប់ដៃគ្នាបណ្ដាក់ទុនវិនិយោគពង្រឹងទីផ្សារអចលនទ្រព្យ

ភ្នំពេញ ៖ ក្រុមហ៊ុនអចលនទ្រព្យកម្ពុជាចំនួន៤ និងក្រុមហ៊ុនមកពីអឺរ៉ុបចំនួន១បានចាប់ដៃរួមគ្នាក្នុងការដាក់ទុនវិនិយោគទៅវិញទៅមកនៅកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកអឺរ៉ុប។ ក្រុមហ៊ុនទាំង៥ដែលបានសម្រេចសហការជា​ដៃគូយុទ្ធសាស្ត្រលើការវិនិយោគអចលនទ្រព្យនៅកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកអឺរ៉ុបទាំងនេះរួមមាន ក្រុមហ៊ុន Zillennium Co., Ltd (Z1 Group), ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia  ។

យោងតាមសេចក្ដីប្រកាសរួមរបស់ក្រុមហ៊ុនទាំង៥បានឱ្យដឹងថា កិច្ចសហការជាមួយគ្នានាពេលនេះនឹងក្លាយជាការត្រូសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំង៥ក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាដែលមានលទ្ធភាពទិញអចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគនៅទីនោះ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេសកាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោក  Jerry  Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្រ្ត ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង១៥គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។

លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្តានុពសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។

លោកថ្លែងថា ៖

“ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ។”

លោកបន្ថែមថា ៖

“កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្តានុពផ្សេងៗនៅកម្ពុជា”

យោងតាមទិន្នន័យធនាគារពិភពលោកបានបង្ហាញថា រំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប។ ការវិនិយោគពី FDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ