ភ្នំពេញ ៖ ដោយមានចិត្តស្រឡាញ់ទៅលើសិល្បៈនៃការគូរគំនូរ និងមានទេពកោសល្យក្នុងការរចនាស្រាប់ផងនោះ យុវតីខ្មែរពីររូបបានសហការគ្នាបើកផេកអាជីវកម្មមួយសម្រាប់ទទួលគូរគំនូរដោយអតិថិជនអាចធ្វើការកម្ម៉ង់បានតាមរយៈបណ្តាញសង្គម Online។
ផេក Double២ ដែលជាគណនីហ្វេសប៊ុកមួយមានទទួលគូររូបមនុស្សបែបតុក្កតាសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍ក្នុងឱកាសផ្សេងៗដែលអតិថិជនអាចកម្ម៉ង់បានតាមតម្រូវការ។

កញ្ញា ស៊ាង ម៉ារ៉ាឌី ជាស្ថាបនិកម្នាក់នៃផេកខាងលើបានប្រាប់ AMS ថា ៖
« ខ្ញុំ និងមិត្តភក្ដិខ្ញុំម្នាក់ទៀតរៀនខាង Design ស្រាប់ ហើយក៏មានមុខវិជ្ជាគំនូរនេះខ្លះដែរ។ យើងស្រឡាញ់ខាងគំនូរនេះ ហើយក៏បានអនុវត្តជាបន្តបន្ទាប់។ ដោយគិតថាវាប្លែក និងអាចរកកម្រៃបាន យើងក៏ចាប់ផ្ដើមបង្កើតផេកតែម្ដង ដោយស្នាដៃគំនូរតុក្កតាប្លែកៗដែលត្រូវបានលក់ចេញអាចមានតម្លៃចាប់ពី ១៥ដុល្លារឡើងទៅ អាស្រ័យតាមទំហំ និងចំនួនតួអង្គក្នុងរូប»
កញ្ញាបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតអាជីវកម្មខ្នាតតូចតាមរយៈរូបគំនូរនេះ កាលដើមឡើយគឺធ្វើត្រឹមតែរូបភាពបកបិត ឬហៅថា Sticker បែបតួអង្គតុក្កតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកទើបចាប់ផ្ដើមគូរគំនូរផ្ទាំងដែលទទួលបានការគាំទ្រ និងពេញចិត្តពីអតិថិជនជាច្រើន ជាពិសេសពីសំណាក់យុវវ័យក៏ដូចជាអ្នកធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជនទូទៅ ហើយក៏បន្តអាជីវកម្មមួយនេះរហូតមកដល់បច្ចុប្បន្ន ដែលមានអាយុកាលជិត ៧ឆ្នាំមកហើយ។

គំនូរដែលត្រូវបានគូរចេញពីទឹកដៃដ៏ប៉ិនប្រសប់របស់កញ្ញាទាំង២នាក់ ដែលជាម្ចាស់ផេក Double២ ត្រូវបានបែងចែកជា៣ប្រភេទផ្សេងគ្នា ទី១គំនូរបែបតុក្កតា (Cartoon) ដែលគេច្នៃរូបមនុស្សមកជាតុក្កតា និងមានពណ៌ដិត ទី២ គំនូរបែបតុក្កតាឈីប៊ី (Chibi) ដែលគេគូររូបមនុស្សជាតុក្កតាដោយមានក្បាល ឬក៏ភ្នែកធំៗនិងប្រើពណ៌ស្រាល ហើយទី៣ចុងក្រោយគឺគំនូរបែប Aqua-portrait ដែលមានសណ្ឋានស្រដៀងមនុស្សវិញ។ ក្រៅពីនេះ ក៏មានការគូរគំនូរជាលក្ខណៈឌីជីថលផងដែរ អាស្រ័យតាមការចង់បានរបស់អតិថិជន ។

កញ្ញាបញ្ជាក់ទៀតថា គ្រប់ប្រភេទគំនូរទាំងអស់សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគូររំលេចចេញយ៉ាងរស់រវើកនៅលើផ្ទាំងក្រដាស ដោយប្រើពណ៌ផាត់យ៉ាងស្រស់ស្អាតល្អវិចិត្រដោយដៃផ្ទាល់ ដើម្បីប្រាកដមានសោភ័ណភាពគួរជាទីទាក់ទាញបំផុត។
កញ្ញា ម៉ារ៉ាឌី បានប្ញជាក់ថា ប្រសិនបើមានពេលទំនេរច្រើនសម្រាប់តែការងារគំនូរ ក្នុងមួយថ្ងៃកញ្ញាអាចមានលទ្ធភាពគូរបានប្រមាណ ៥ផ្ទាំង ហើយជាធម្មតាភ្ញៀវដែលកម្ម៉ង់ត្រូវចាំរយៈពេលមួយសប្ដាហ៍។ ចំណែកការលក់វិញ គឺមិនមានភាពទៀតទាត់នោះទេ ហើយអតិថិជនភាគច្រើនដែលកម្ម៉ង់គឺសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ និងធ្វើជាអំណោយក្នុងពីធីខួបកំណើត ឬថ្ងៃបញ្ចប់ការសិក្សាជាដើម។

អាជីវកម្មខ្នាតតូច និងស្រាលនៅនឹងផ្ទះមួយនេះ អាចរកចំណូលបានគួរសម ប៉ុន្តែមិនចំណាយទុនខ្ពស់ទៅលើវត្ថុធាតុដើមនោះទេ ពោលគឺត្រូវការតែរបស់របរសម្ភារងាយៗដូចជា ក្រដាស ខ្មៅដៃ ទឹកថ្នាំពណ៌ និងជក់តែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតនោះគឺ ជំនាញ ទេពកោសល្យ គំនិតច្នៃប្រឌិត និងពេលវេលាក្នុងការផលិតរូបនីមួយៗឱ្យបានល្អស្អាត មានភាពទាក់ទាញ ត្រូវចំណូលចិត្តរបស់អតិថិជន។
យ៉ាងណាក៏ដោយ កញ្ញា ស៊ាង ម៉ារ៉ាឌី បានលើកឡើងពីបញ្ហាប្រឈមមួយចំនួននៅក្នុងអាជីវកម្មខ្នាតតូចដែលចេញពីទេពកោសល្យមួយនេះថា មិនគ្រប់អតិថិជនទាំងអស់សុទ្ធតែពេញចិត្ត និងស្រឡាញ់ផ្ទាំងគំនូរដែលគូរឡើងដោយដៃទាំងអស់នោះទេ ប៉ុន្តែក្នុងនាមជាអ្នកប្រកបអាជីវកម្មគំនូរដោយទឹកចិត្តស្រឡាញ់មួយនេះ នៅតែបន្តកិច្ចព្យាយាម អត់ធ្មត់ និងយកចិត្តទុកដាក់ទៅលើផ្ទាំងគំនូរ ដើម្បីធ្វើឲ្យរតូបគំនូរស្រ់ស្អាត មានភាពរស់រវើកតាមដែលលទ្ធភាពអាចធ្វើទៅបាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content