សុវត្ថិភាពម្ហូបអាហារ និងការអនុវត្តល្អក្នុងផលិតកម្ម ជាចំណុចសំខាន់ដែលម្ចាស់សគ្រាសត្រូវយកចិត្តទុកដាក់ 

នៅក្នុងវិស័យម្ហូបអាហារ ការរក្សាបាននូវអនាម័យ រសជាតិ សុវត្ថិភាព ឱ្យត្រូវតាមស្តង់ដារ ជាចំណុចសំខាន់ណាស់សម្រាប់សហគ្រិនភាព មិនថាខ្នាតតូច មធ្យម ឬខ្នាតធំនោះទេ។ ជាមួយគ្នានេះ ដើម្បីជាការពង្រឹងស្មារតី និងចែករំលែកនូវចំណេះដឹងបន្ថែមដល់ម្ចាស់សហគ្រាសមួយចំនួនក្នុងការរក្សាសុវត្ថិភាពចំណីអាហារ សិក្ខាសាលាមួយត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សុវត្ថិភាពម្ហូបអាហារ និងការអនុវត្តល្អក្នុងផលិតកម្ម»។ 

នៅក្នុងសិក្ខាសាលា ដែលត្រូវបានធ្វើឡើងនៅមណ្ឌល CAMKPI កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«សុវត្ថិភាពម្ហូបអាហារ និងការអនុវត្តល្អក្នុងផលិតកម្ម» មានការណែនាំស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងស្តង់ដាររៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយមានការចូលរួមពីសំណាក់គ្រូបង្វឹកដ៏មានជំនាញចំនួន២នាក់ ភ្ញៀវកិត្តិយសក្នុងការពិភាក្សាចំនួន ៧នាក់ ដោយក្នុងនោះមាន២នាក់មកពី FQMS និងអ្នកចូលរួមដែលជាម្ចាស់សហគ្រាសចំណីអាហារចំនួន ៣០នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ អ្នកស្រី សែម ស្រីតូច ជាសហស្ថាបនិក អ៊ី ភី អិល ផូលីនែត (E P L Pollinate) និងជាអ្នកតំណាងរបស់សិក្ខាសាលានេះ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់សិក្ខាសាលានេះ បានរៀបចំឡើងដោយផ្ដោតទៅលើផ្នែកម្ហូបអាហារ ដោយសារតែសង្កេតឃើញថា អាជីវកម្មដែលផ្ដោតទៅលើផ្នែកនេះមានច្រើននៅប្រទេសកម្ពុជា តែផ្នែកស្តង់ដារ អនាម័យ គឺនៅមានកម្រិតនៅឡើយ ដូច្នេះហើយទើបមានការបង្កើតវគ្គនេះឡើងដើម្បីផ្ដល់ជាចំណេះដឹង ក៏ដូចជាដាស់តឿនដល់ម្ចាស់សហគ្រាស មិនថាធុនមីក្រូ តូច ឬមធ្យមនោះទេ ឱ្យមានការយកចិត្តទុកដាក់ទៅលើការរក្សាអនាម័យបានគ្រប់ជ្រុងជ្រោយ ឬផ្ដល់ចំណេះដឹងបន្ថែមទាក់ទងនឹងស្តង់ដារអនាម័យដើម្បីរៀបចំ និងត្រៀមខ្លួនក្នុងការអភិវឌ្ឍសហគ្រាសបន្តបន្ទាប់ទៀត។

អ្នកស្រីបានបញ្ជាក់ថា ៖

“យើងបានចូលរួមចំណែកក្នុងការបណ្ដុះគំនិត ណែនាំដល់ម្ចាស់សហគ្រាសម្ហូបអាហារទាំង ៣០រូប អំពីគុណភាព ស្តង់ដារអនាម័យ និងការត្រួតពិនិត្យសំខាន់ៗទៅលើសុវត្ថិភាពម្ហូបអាហារ ដោយសារវិស័យនេះត្រូវយកចិត្តទុកខ្លាំង ចៀសវាងផ្ដល់ផលប៉ះពាល់ និងមានហានិភ័យចំពោះសុខភាពអ្នកទទួលទានផ្ទាល់តែម្ដង។”

អ្នកស្រីបន្តថា ៖

“សម្រាប់សិក្ខាសាលានេះក៏មានចែករំលែកអំពី FQMS (Food Quality Management Solution) ដែលក្រុមអ្នករៀបចំចំនួន ៨នាក់ ធ្លាប់ទទួលបានការបណ្ដុះបណ្ដាលវគ្គសុវត្ថិភាពចំណីអាហារពីប្រទេសជិតខាង ហើយយល់ថាកម្មវិធីនេះល្អ និងគួរចែករំលែកបន្តដល់សហគ្រាសក្នុងស្រុកយើងឱ្យបានដឹង និងចាប់ផ្ដើមអនុវត្តធ្វើជាគំរូដល់ម្ចាស់សហគ្រាសដទៃទៀត។”

ត្បិតថា ការរៀបចំសិក្ខាសាលានេះលើកដំបូង ប៉ុន្តែអ្នកស្រី សែម ស្រីតូច បានបញ្ជាក់ថា ហាក់ទទួលបានជោគជ័យ និងលទ្ធផលល្អច្រើន ដោយសារមានអ្នកចុះឈ្មោះចូលរៀនច្រើនលើសចំនួនកំណត់ ជាពិសេសបងប្អូនដែលពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ បដិសណ្ឋារកិច្ច និងនិស្សិតផ្នែកចំណីអាហារ ប៉ុន្តែអាចជ្រើសរើសបានត្រឹមតែចំនួនកំណត់ ៣០នាក់ប៉ុណ្ណោះ។

បន្ថែមលើនេះ សម្រាប់អ្នកចូលរួមទាំងពីរថ្ងៃនេះ ឃើញថាម្ចាស់សហគ្រាសនីមួយៗមានភាពរីករាយក្នុងការចូលរួមចែករំលែកបទពិសោធ ពិភាក្សា ប្ដូរយោបល់គ្នា និងអំពីការអនុវត្ត ត្រួតពិនិត្យ និងបញ្ហាប្រឈមក្នុងប្រតិបត្តិការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារនៅក្នុងសហគ្រាសរបស់ខ្លួន។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការឧបត្ថម្ភពី NEW ZEALAND Foreign Affaires and Trade Aid Program តាមរយៈ MI (Mekong Institute) ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ