ហ្វតតេ អ៊ិនសួរឹនស៍ និងធនាគារ ខេប៊ីប្រាសាក់ រួមគ្នាផ្តោតលើសេវាអតិថិជនជាធំ ក្នុងផែនការយុទ្ធសាស្រ្ត «ឆ្នាំ២០២៥ កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ»

ភ្នំពេញ ៖ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និងធនាគារ ខេប៊ីប្រាសាក់ ម.ក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ឆ្នាំ២០២៥ កិច្ចសហការកាន់តែរឹងមាំ ឱកាសកាន់តែប្រសើរ» តាមរយៈគោលដៅចម្បងរួមគ្នា ដោយផ្តោតលើការផ្តល់សេវាកម្ម ឬផលិតផលដល់អតិថិជនកាន់តែសម្បូរបែប និងកាន់តែប្រសើរជាងមុន តាមរយៈដំណោះស្រាយក្នុងការការពារហិរញ្ញវត្ថុដ៏ពេញលេញ ប្រកបទៅដោយភាពច្នៃប្រឌិត។

កិច្ចប្រជុំផែនការយុទ្ធសាស្រ្តនេះ ជាព្រឹត្តិការណ៍ដ៏ពិសេសរបស់ស្ថាប័នទាំងពីរ ត្រូវបានប្រារព្ធឡើងក្រោមវត្តមានរបស់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ហ្វតតេ គ្រុប, លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់នៃស្ថាប័នទាំងពីរ។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកដ៏ធំ និងមានវ័យចំណាស់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅដទៃទៀត បាន និងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២៦ឆ្នាំមកហើយ។ រីឯ ធនាគារ ខេប៊ីប្រាសាក់ វិញ ជាធនាគារដែលត្រូវបានចាត់ទុកជាធនាគារពាណិជ្ជកម្មឈានមុខគេមួយក្នុងចំណោមធនាគារធំៗទាំង ៥ ក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិដ៏រុងរឿង កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យធនាគារ។ នេះគឺជាមោទនភាពមួយរបស់ ហ្វតតេ ដែលបានចងចំណងរួមសហការអាជីវកម្មជាមួយនឹងធនាគារ ខេប៊ីប្រាសាក់។»

លោក យក់ ចំរើនឫទ្ធិ បន្ថែមយ៉ាងដូច្នេះថា៖ « កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ជាកត្តារួមមួយចំណែកជំរុញឱ្យក្រុមហ៊ុន ហ្វតតេ ពង្រីកសក្តានុពលរបស់ខ្លួនក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជនកាន់តែច្រើន ដែលចូលរួមយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពជាក្រុមហ៊ុនឈានមុខគេ និងរក្សាបានចំណែកទីផ្សារធំជាងគេ ជាអាទិ៍ក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន ហ្វតតេ មានចំណែកទីផ្សាររហូតដល់ចំនួន ៤៣% ។ កិច្ចសហការជាមួយគ្នា ការបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែនទៅតាមតម្រូវការអតិថិជន តែងតែធ្វើឡើងជាប្រចាំរួមគ្នា ជាក់ស្តែង នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ វេលានេះ ក្រុមហ៊ុនទំាងពីរបានជួបជុំគ្នា ជជែកគ្នាពីយុទ្ធសាស្រ្តក្នុងការផ្តល់ជូននូវដំណោះស្រាយ ក៏ដូចជាការការពារហិរញ្ញវត្ថុដល់អតិថិជនយើង ថែមទំាងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់សហគមន៍ និងសង្គមជាតិផងដែរ។»

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖ «ទាំងក្រុមហ៊ុន ហ្វតតេ និងធនាគារ ខេប៊ីប្រាសាក់ យើងមានគោលដៅរួមគ្នាយ៉ាងច្បាស់ និងដ៏ចម្បង គឺការយកអតិថិជនជាធំ តាមរយៈការផ្តល់ជូនពួកគាត់ និងក្រុមគ្រួសារនូវការការពារហិរញ្ញវត្ថុដ៏សមស្រប និងពេញលេញមួយនៅគ្រប់កាលៈទេសៈ។ ក្រៅអំពីសេវាធនាគារ គឺអតិថិជនអាចមានជម្រើសដ៏សម្បូរបែបផ្នែកសេវាធានារ៉ាប់រង ដែលនឹងជួយគាត់ និងក្រុមគ្រួសារនៅពេលដែលពួកគាត់ត្រូវការបំផុត មិនថាទៅលើសុខភាព ទ្រព្យសម្បត្តិ ឬក៏វត្ថុមានតម្លៃ ដូចជា យានយន្ត គេហដ្ឋាន ឬអាជីវកម្មរបស់គាត់ និងក្រុមគ្រួសារនោះទេ។ ដូចដែលយើងគ្រប់គ្នាដឹង និងបានឃើញស្រាប់ ហានិភ័យអាចនឹងកើតមានឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ដូច្នេះការដើរលើវិថីរួមគ្នាតែមួយ ចូលរួមជាមួយគ្នាជាយុទ្ធសាស្ត្រថ្ងៃនេះ បានផ្តល់ជាឱកាស និងសំណាញ់សុវត្ថិភាព ក៏ដូចជាជម្រើសហិរញ្ញវត្ថុដ៏ល្អប្រសើរ និងលឿនរហ័សជូនអតិថិជនរបស់យើង។»

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយភាពរីករាយ និងសិ្នទ្ធស្នាលបំផុតមិនត្រឹមតែក្នុងគោលបំណងរៀបចំយុទ្ធសាស្រ្តសំខាន់សម្រាប់អតិថិជននៅក្នុងឆ្នាំ២០២៥ ប៉ុណ្ណោះទេ ស្ថាប័នទាំងពីរ បាន និងកំពុងបន្តរឹតចំណងទំនាក់ទំនងរវាងគ្នា និងគ្នា បានកែសម្រួល កែច្នៃផលិតផលបញ្ចូលគ្នាឱ្យមានភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់អតិថិជនកម្ពុជា ក្នុងន័យផ្តល់នូវសេវាកម្មដ៏កាន់តែប្រសើរប្រកបដោយទំនុកចិត្ត ជាមួយផលិតផលប្រកបដោយភាពស៊ីវិល័យ និងកាន់តែមានភាពច្នៃប្រឌិតជាងមុន។​

អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក «បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ»។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​របស់​ធនាគារ​ KB Kook​m​in​ ​Bank​ ​នៅ​ប្រទេស​កូរ៉េ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​ការ​រួមបញ្ចូល​គ្នា​ដោយ​ជោគជ័យ​រវាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រា​សាក់​ ​ម​.​ក​ ​និង​ ​ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី​។​

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​ ​កម្ពុជា​ ​និង​ទទួល​បានការ​អនុម័ត​ពី​ ​ក្រសួង​ពាណិជ្ជកម្ម​ ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​ផ្លូវការ​ចាប់ពី​ខែ​សីហា​ ​ឆ្នាំ២០២៣ ​តទៅ​។ គិតត្រឹម ខែធ្នូ ឆ្នាំ២០២៤ ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ ៥.៦៤ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ ៣.៥៣ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ ៥.១៨ ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ ១០ ០០០ ​នាក់​។

​ខេ​ប៊ី​ប្រា​សាក់​ នឹងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា ដោយមានប្រព័ន្ធធនាគារឌីជីថលដ៏ល្អឥតខ្ចោះស្របតាមការរីកចម្រើន និងតម្រូវការរបស់ទីផ្សារ។ ធនាគារ ក៏​ប្តេជ្ញា​ចិត្ត​ក្នុងការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​ការ​ផ្តល់​ដំណោះស្រាយហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ន៍​ដល់​អតិថិជន​របស់​ខ្លួន​។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.kbprasacbank.com.kh/km/bank-overview/profile/

រាល់ចម្ងល់ទាក់ទងនឹងព័ត៌មានខាងលើ សូមទាក់ទងទៅកាន់៖

លោក សារិ សៀងម៉េង

អនុប្រធាន ផ្នែកទំនាក់ទំនង និងឧបត្តម្ភ នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍

seangmeng@fortelifeassurance.com | ០១០ ៣៥១ ២១៦


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *