គំរូអាជីវកម្មបរិយាបន្នចំនួន៤ កំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសថៃ ដែលស្និទ្ធជាមួយជនក្រីក្រ

បរទេស ៖ អាជីវកម្មបរិយាប័ន្ន ត្រូវបានផ្តួចផ្តើមឡើងដើម្បីជួយផ្តល់ដំណោះស្រាយសង្គមសម្រាប់ប្រជាជននៅកម្រិតរបារពីរ៉ាមីត BoP និងទាមទារឱ្យមាននវានុវត្តន៍ខ្ពស់ ដើម្បីទទួលបានជោគជ័យ។ ក្រៅពីនេះ អាជីវកម្មបរិយាប័ន្ន ក៏មានភាពខុសប្លែកពីការវិនិយោគសក្តានុពល ដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ។ ដោយឡែក សម្រាប់តែប្រទេសថៃ បច្ចុប្បន្ននេះ គេសង្កេតឃើញមានប្រភេទអាជីវកម្មគំរូបរិយាបន្នចំនួន៤ ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹក ជាមួយនឹងការទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់រួមមាន ៖

១- HiveSters កំពុងបង្កើនកេរ្ត៍ឈ្មោះរបស់ខ្លួនតាមរយៈការបង្កើតគំរូជោគជ័យមួយដែលមិនត្រឹមតែអាចផ្តល់អត្ថប្រយោជន៍ដល់សិប្បករក្នុងស្រុក និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរដ៏ពិសេសសម្រាប់ក្រុមភ្ញៀវទេសចរអន្តរជាតិផងដែរ។

HiveSters ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍នៃប្រព័ន្ធអេកូឡូស៊ីដ៏រីកចម្រើនក្រោមកិច្ចរៀបចំដំណើរទេសចរណ៍ និងបទពិសោធន៍ដែលភ្ជាប់អ្នកទេសចរដោយផ្ទាល់ជាមួយអ្នកជំនាញខាងផ្នែកសិប្បកម្មក្នុងស្រុកដែលមានជីវភាពមិនសូវជាធូរធា។

២- Happy Grocers ជាអាជីវកម្មបើកហាងលក់គ្រឿងទេស ដូចជា បន្លែ ផ្លែឈើធម្មជាតិគួរឲ្យចាប់អារម្មណ៍មួយប្រភេទដែលពោរពេញទៅដោយនិរន្តរភាពចំពោះបរិស្ថាន និងមានមូលដ្ឋាននៅទីក្រុងបាងកក។ មិនត្រឹមតែអាចជួយដល់កសិករក្រីក្រដែលមានជីវភាពលំបាកប៉ុណ្ណោះទេ វាថែមទាំងត្រូវបានគេស្គាល់ថា ជាអាជីវកម្មគំរូក្នុងការតភ្ជាប់អ្នកប្រើប្រាស់ជាមួយនឹងផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់ ហើយកំពុងពង្រីកគំនិតផ្តួចផ្តើមដែលនឹងផ្តល់ប្រយោជន៍ដល់សង្គមកាន់តែច្រើនដើម្បីនាំយកអាហារស្រស់ដោយផ្ទាល់ទៅកាន់សហគមន៍ដែលជួបការលំបាកទៀតផង។

បេសកកម្មរបស់ Happy Grocers តាំងតែពីថ្ងៃដំបូងនៃការចាប់ផ្តើម គឺជាអាជីវកម្មដែលមានគោលដៅធ្វើការឲ្យកាន់តែខិតទៅជិតប្រភពអាហារដ៏ចាំបាច់ប្រចាំថ្ងៃ និងជួយគាំទ្រយ៉ាងជិតស្និទ្ធទៅដល់កសិករក្រីក្រ។ ខ្សែសង្វាក់ផ្គត់ផ្គង់របស់អាជីវកម្មត្រូវបានរចនាឡើងដើម្បីកាត់បន្ថយចំងាយ និងតម្លៃនាំចេញពីកសិដ្ឋានក្នុងស្រុកទៅដល់អ្នកប្រើប្រាស់ចុងក្រោយឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវភាពស្រស់ និងគុណភាពខ្ពស់ព្រមទាំងតម្លៃធូរថ្លៃខ្លាំង។

៣- អាជីវកម្ម Trash Hero ជាអាជីវកម្មបែបសង្គមមួយដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញ និងកាត់បន្ថយផលប៉ះពាល់កាន់តែតិចតួចចំពោះវិបត្តិកាកសំណល់នៅតាមតំបន់ទាំងនោះ និងធ្វើឲ្យប្រសើរឡើងវិញនៃការរស់នៅរបស់សហគមន៍ដែលតែងតែធ្លាប់រងគ្រោះពីបញ្ហាបរិស្ថាន។ Trash Hero មិនត្រឹមតែគិតគូរខ្លាំងទៅដល់បរិស្ថានតែមួយមុខនោះទេ ប៉ុន្តែអាជីវកម្មមួយនេះក៏តែងតែរៀបចំជាព្រឹត្តិការណ៍អប់រំនៅតាមតំបន់ទេសចរសំខាន់ៗដើម្បីទប់ស្កាត់ការបោះចោលសំរាមដែលជាប្រភពនៃបញ្ហាផងដែរ។ អាជីវកម្មនេះជួយទាំងការសំអាតកាកសំណល់ជូនសហគមន៍ ហើយថែមទាំងផ្តល់នូវប្រាក់ចំណូលជូនសហគមន៍ផងដែរ ជាពិសេសពលរដ្ឋដែលមានជីវភាពក្រីក្រ។

៤- Siam Organic បានធ្វើការជាមួយកសិករមកពីភូមិភាគឦសាននៃប្រទេសថៃ ដើម្បីកាត់បន្ថយថ្លៃដើមនៃការធ្វើកសិកម្ម បង្កើនទិន្នផល និងធានាតម្លៃទិញ ហើយជំរុញឱ្យការធ្វើស្រែរបស់កសិករក្លាយជាមុខរបរប្រកបដោយនិរន្តរភាព។  គោលបំណងរបស់ Siam Organic គឺកាត់បន្ថយភាពក្រីក្រក្នុងចំណោមកសិករនៅក្នុងប្រទេសថៃ ដោយនាំយកផលិតផលដែលឆ្ងាញ់ មានគុណភាព ជួយឱ្យសុខភាពអ្នកទទួលបានល្អ និងច្នៃប្រឌិតទៅកាន់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

គួរបញ្ជាក់ថា Siam Organic ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ដោយជនជាតិថៃពីរនាក់គឺ Peetachai Dejkraisak និង Pornthida Wongphatharakul ដោយសារពួកគេព្រួយបារម្ភពីកំណើនៃភាពក្រីក្ររបស់កសិករថៃ ១៧ លាននាក់ និងគំនិតផ្តួចផ្តើមនៃការលើកកម្ពស់ការធ្វើស្រែចំការរបស់រដ្ឋាភិបាលដែលគ្មានប្រសិទ្ធភាព។ ពួកគេបានចាប់ផ្តើសិក្សាពីបញ្ហាកាន់តែស៊ីជម្រៅ និងអនុវត្តគំរូអាជីវកម្មបរិយាបន្នប្រកបដោយនិរន្តរភាព។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ