បារាំង ប្រកាសបន្ថែមថវិកា ៦,៥ពាន់លានអឺរ៉ូ លើផែនការវិស័យការពារជាតិរយៈពេល២ឆ្នាំ

បរទេស ៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនប្រាក់ចំណាយថ្មីបន្ថែមប្រមាណជា ៦,៥ពាន់លានអឺរ៉ូ ឬត្រូវជា ៧,៦ពាន់លានដុល្លារអាម៉េរិកពីលើខ្ទង់ចំណាយដែលមាននៅក្នុងផែនការស្រាប់សម្រាប់រយៈពេល២ឆ្នាំខាងមុខ។

មេដឹកនាំបារាំងបានពន្យល់អំពីមូលហេតុសំខាន់ៗដែលនាំឲ្យមានការបង្កើនថវិកាលើវិស័យយោធាដ៏ច្រើននៅពេលនេះគឺដើម្បីអនុញ្ញាតឲ្យបារាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនជាមុន និងទប់ទល់ទៅនឹងការគំរាមកំហែងខាងក្រៅរាប់ចាប់ពីប្រទេសរុស្ស៊ីទៅដល់ការរីកសាយភាយកម្មវិធីផលិតនុយក្លេអ៊ែរ, បញ្ហាភេវរកម្មអន្តរជាតិ និងការវាយប្រហារតាមបណ្តាញអ៊ីនធឺណេតផងដែរ។

លោក Macron បានបង្ហាញអំពីផែនការចំណាយនេះនៅក្នុងសុន្ទរកថាដ៏សំខាន់មួយដើម្បីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីការពារអឺរ៉ុប និងគាំទ្រអ៊ុយក្រែនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានយ៉ាងពេញទំហឹងរបស់រុស្ស៊ី។

លោកបានអះអាងថា ប្រទេសបារាំងមានបំណងចំណាយទៅដល់ ៦៤ពាន់លានអឺរ៉ូ ឬប្រហែលជា ៧៤,៨ ពាន់លានដុល្លារអាម៉េរិកក្នុងការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំនៅត្រឹមឆ្នាំ២០២៧ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិទីពីររបស់លោក។ ទំហំនេះនឹងកើនឡើងទ្វេដងនៃការចំណាយប្រចាំឆ្នាំចំនួន៣២ ពាន់លានអឺរ៉ូនៅពេលដែលគាត់បានក្លាយជាប្រធានាធិបតីសាជាថ្មីកាលពីឆ្នាំ២០១៧។ លោក​បាន​ទទូច​ថា បារាំង​អាច​បញ្ចេញ​ប្រាក់​ដើម្បី​ចំណាយ​លើ​វិស័យ​យោធា​បាន​ច្រើន​ជាង​នេះបើ​ទោះ​ជា​ប្រទេស​នៅកំពុងបន្តព្យាយាម​ទម្លាក់​បំណុល​ជាតិ​យ៉ាង​ច្រើន​ក៏​ដោយ។

គណបក្សអភិរក្សនិយម និងស្តាំជ្រុលបានគាំទ្រការចំណាយលើវិស័យការពារជាតិកាន់តែច្រើន ខណៈដែលគណបក្សឆ្វេងនិយមធ្លាប់បានធ្វើការចោទប្រកាន់រដ្ឋាភិបាលរបស់លោកថា បានលះបង់អត្ថប្រយោជន៍សុខុមាលភាពសង្គមយ៉ាងច្រើនទៅលើការដោះដូរសម្រាប់ចំណាយយោធាវិញ។

បច្ចុប្បន្នមេដឹកនាំអឺរ៉ុបបាននាំគ្នាមើលឃើញថា តំបន់អឺរ៉ុបកំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមនៅមជ្ឈិមបូព៌ា និងដោយសារតែសហរដ្ឋអាម៉េរិកនៅតែបន្តបង្ហាញភាពដឹកនាំមិនច្បាស់លាស់មួយនៅឡើយ។ នេះបើយោងតាមការបញ្ជាក់ដោយលោក Macron ។ គួរឲ្យដឹងដែរថា លោក Macron ក៏បានបញ្ជាឱ្យមន្ត្រីយោធា និងការពារជាតិកំពូលរបស់បារាំងចាប់ផ្តើម សន្ទនាជាយុទ្ធសាស្ត្រជាមួយដៃគូអឺរ៉ុបអំពីតួនាទីដែលឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំងអាចដើរតួក្នុងកិច្ចការពារអឺរ៉ុប។ ជាលទ្ធផលមួយក្នុងចំណោមការចរចាជាច្រើននោះ ប្រទេសបារាំង និងអង់គ្លេសបានព្រមព្រៀងគ្នាកាលពីថ្មីៗនេះរួចមកហើយ ដើម្បីសហការលើបញ្ហាការពារជាតិដោយប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *