មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”ផ្សព្វផ្សាយរបាយការណ៍ស្ដីពី “ទស្សនវិស័យនៃស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យានៅកម្ពុជា ២០២៥”

ភ្នំពេញ៖ មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ចថ្មី “តេជោ”ដែល​ជា​សេនាធិការ​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បាន​ផ្សព្វផ្សាយ​ជាផ្លូវការ​នូវ​របាយការណ៍ស្រាវជ្រាវ​ ស្ដីពី “ទស្សនវិស័យ​នៃ​ស្ថាបនិក​ធុរកិច្ចថ្មី​ផ្នែក​បច្ចេកវិទ្យា​នៅកម្ពុជា ២០២៥” ក្នុង​គោលដៅ​ផ្ដល់​​ពុទ្ធិ​ដ៏​មាន​តម្លៃ​ដែល​ទាញ​ចេញ​ពី​ទស្សនវិស័យ​ និងបទពិសោធន៍​របស់​ស្ថាបនិក​ធុរកិច្ចថ្មី​ផ្នែក​បច្ចេកវិទ្យា​។

ការស្រាវជ្រាវនេះបាន​​សម្ភាស​ស៊ី​ជម្រៅ​ជាមួយ​ស្ថាបនិក​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ ៤២ នាក់ ក្នុង​គោលបំណងចំនួន ២ សំខាន់រួមមាន(១)ស្វែងយល់ពីទស្សនៈ និងបទពិសោធន៍របស់ស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ពាក់ព័ន្ធនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះពេលចូលរួមក្នុងកម្មវិធី​ Hackathons, កម្មវិធី​បណ្ដុះ​អាជីវកម្ម និងកម្មវិធី​ពន្លឿន​អាជីវកម្ម និង (២) កំណត់ចំណុចគួរកែលម្អក្នុងកម្មវិធីគាំទ្រទាំង ៣ ដែលស្នើដោយស្ថាបនិកធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។

ការស្រាវជ្រាវ​នេះបានរកឃើញថា​​ ស្ថាបនិក​ធុរកិច្ចថ្មី​ផ្នែក​បច្ចេកវិទ្យា​បាន​ផ្សារភ្ជាប់​ខ្លួន​ទៅ​នឹង​កម្មវិធី​ពន្លឿន​អាជីវកម្មច្រើនជាង​កម្មវិធី​បណ្ដុះ​អាជីវកម្ម​ និងកម្មវិធី​​ Hackathons ក្នុង​រយៈពេល​ ៣ឆ្នាំ​ចុងក្រោយ។ ស្ថាបនិក​ទាំងនេះ​បាន​រំលេចនូវ​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ និង​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ជា​កត្តា​ចាំបាច់​សម្រាប់​ពួកគេ​ក្នុងការធ្វើ​​សេចក្ដី​សម្រេចចិត្ត​ចូលរួម។ ស្ថាបនិក​ជាច្រើន​បាន​លើក​ពី​កង្វល់​នៃ​កង្វះ​អ្នក​តម្រង់ទិស​ដែល​មាន​គុណភាព​ និង​បាន​កំណត់​ថា​តម្រូវការ​នៃ​ការចូលរួម​ដោយ​ផ្ទាល់​ និងកិច្ចខំប្រឹងប្រែង​នានា​ ជា​បញ្ហា​ប្រឈម​ចម្បង​សម្រាប់​ការចូលរួមកម្មវិធី​គាំទ្រ។ ជាងនេះ​ទៀត, ស្ថាបនិក​ខ្លះ​បាន​បង្ហាញ​នូវ​ការ​ចង់​បាន​ការ​គាំទ្រ​ដែល​មាន​សង្គតិភាព ​បន្ទាប់​ពី​កម្មវិធី​នីមួយៗ ត្រូវ​បាន​បញ្ចប់​ ជាពិសេស​ការ​គាំទ្រ​ផ្នែក​កសាង​បណ្ដាញ​ទំនាក់ទំនង​, ការផ្សព្វផ្សាយ​យីហោ និងការតម្រង់​ទិស​ជា​បន្តបន្ទាប់។ ​ប្រភេទ​នៃ​ការ​គាំទ្រ​ទាំងនេះ​ ភាគច្រើន​ស្រដៀង​ទៅ​នឹង​ការ​គាំទ្រ​ដែល​ស្ថាបនិក​មួយ​ចំនួន​ទទួល​បាន​រួចទៅ​ហើយ ​បន្ទាប់​ពី​កម្មវិធី​បានបញ្ចប់។

អនុសាសន៍​ទាញ​ចេញ​ពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះត្រូវ​បាន​បែងចែក​ចេញ​ជា​២គឺ​សម្រាប់​ស្ថាបនិក​ធុរ​កិច្ច​​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ និងអ្នក​រៀបចំ​កម្មវិធី​​។ សម្រាប់​ស្ថាបនិក​ធុរកិច្ចថ្មី​ផ្នែក​បច្ចេកវិទ្យា,​ ពួកគេគួរមាន​ភាព​​សកម្ម​ក្នុង​ការ​បង្កើត​សមត្ថភាព​របស់​ខ្លួន, សិក្សា​ឱ្យបានច្បាស់លាស់​ពី​កម្មវិធី​គាំទ្រ​នីមួយៗ, តាំងចិត្ត​ចូលរួម​ក្នុង​កម្មវិធី​ឱ្យ​បាន​ពេញលេញ​ដើម្បីបង្កើនចំណេះដឹង និងមាន​ភាព​សកម្មក្នុងការផ្ដល់ដំណឹង​ជាទៀងទាត់ ទៅកាន់អ្នករៀបចំកម្មវិធីបន្ទាប់ពីកម្មវិធីបានបញ្ចប់ទៅ។ សម្រាប់អ្នករៀបចំកម្មវិធី, ពួកគេគួរផ្សព្វផ្សាយ​ឱ្យច្បាស់លាស់​នូវសេចក្ដីប្រកាស​កម្មវិធី, ធានានូវនីតិវិធី​ជ្រើសរើស​អ្នកចូលរួមក្នុងកម្មវិធីគាំទ្រ, រៀបចំកម្មវិធីគាំទ្រ​ជាស៊េរី, ផ្ដល់មូលនិធិបណ្ដុះពន្លក និងផ្ដល់ការគាំទ្រ​ក្រោយកម្មវិធី​បាន​បញ្ចប់​ប្រកប​ដោយ​ការយកចិត្តទុកដាក់។

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សង្ឃឹមយ៉ាងមុតមាំថារបាយការណ៍​ស្រាវជ្រាវ​នេះ​នឹងផ្ដល់​ជា​ព័ត៌មាន​ដ៏​មាន​តម្លៃ​ និង ​ជាទុន​បន្ថែម​សម្រាប់​តួអង្គ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ចថ្មី​ ជាពិសេស​អ្នករៀបចំ​កម្មវិធី​​ ក្នុង​ការ​យក​ទៅ​ពង្រឹង​កម្មវិធី​គាំទ្រ​នាពេល​អនាគត​ឱ្យ​បាន​កាន់តែប្រសើរ​ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល។

 សម្រាប់​សេចក្ដី​លម្អិត​អំពី​លទ្ធផល​នៃការស្រាវជ្រាវ​ សូម​ចូល​ទាញយក​តាមរយៈតំណភ្ជាប់​ដូចខាងក្រោមនេះ៖

របាយការណ៍ជាភាសាខ្មែរ៖ https://shorturl.at/JAj8g

របាយការណ៍ជាភាសាអង់គ្លេស៖ https://shorturl.at/JZ24i


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *